បើចង់មើល ឡៅ ចិត្រា វ៉ៃ លើសង្វៀន One Championship ថ្លៃសំបុត្រ ៣៨០ ​ដុល្លា ព្រោះមិនមានផ្សាយផ្ទាល់ទេ

783
If you want to watch the Launching of the One Championship ticket for $ 380, you do not have live streaming

កីឡាករកម្ពុជា ឡៅ​ ចិត្រា ត្រូវជួបកីឡាករថៃ Superlek KeitMoo9 នៅលើសង្វៀន One Championship ​CLASH OF LEGENDS នៅថ្ងៃ​ទី ១៦​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៩​ នៅ Impact Arean ឯ​ប្រទេស​ថៃ ក្នុងលក្ខណៈប្រដាល់ក្បាច់គុនបុរាណ ដែលជាប្រភេទគូពិសេស ។

ក្នុងការប្រកួតទាំង ១២ គូ ត្រូវបានគេបែងចែកជា ២ ផ្នែក ដែល ៤ គូ ដំបូងមានការផ្សាយផ្ទាល់ ខណៈដែល ៨ គូចុង​ក្រោយ អាចទស្សនាបានសម្រាប់តែអ្នកដែលបានចំណាយប្រាក់ទិញសំបុត្រតែប៉ុណ្ណោះ​ ដែល​ក្នុងនោះ​ក៏មានគូពិសេស​កីឡាករ ឡៅ ចិត្រា ត្រូវជួបកីឡាករថៃ Superlek KeitMoo9 ផងដែរ ។

If you want to watch the Launching of the One Championship ticket for $ 380, you do not have live streaming

ចំពោះតម្លៃសំបុត្រសម្រាប់ការទស្សនាផ្ទាល់ ត្រូវបានចែកចេញជា ៥ ប្រភេទ ដែលមានតម្លៃចាប់ពី ១០ ដុល្លា រហូតដល់ទៅ ៣៨០ ដុល្លា ។

VVIP តម្លៃ​ ១២ ០០០​ បាត (៣៨០​ ដុល្លារ)

ប្រភេទ​​ ១​ តម្លៃ​ ៥ ០០០​ បាត​ (១៥៨ ​ដុល្លារ)

ប្រភេទ ​២​​​ តម្លៃ ២ ០០០ ​បាត (៦៣ ​ដុល្លារ)

ប្រភេទ​ ៣ ​តម្លៃ ​៨០០​ បាត ( ២៥ ​ដុល្លារ)

ប្រភេទ​​៤ ​តម្លៃ​ ៣០០ ​បាត (១០​ដុល្លារ)

Loading...