ហ៊ុន ច័ន្ទរាជ្យ ចុះកិច្ចសន្យារកការប្រកួត MMA ឱ្យ ឯម ដារ៉ូ ម្នាក់ទៀត

114

គ្រូប្រដាល់កីឡាប្រយុទ្ធគុនចម្រុះ​​ និងជាម្ចាសក្លឹប Cambodia Top Team លោកហ៊ុន ច័ន្ទរាជ្យ បានស្វែងការប្រកួតឲ្យកីឡាករកម្ពុជាក្នុងប្រភេទប្រយុទ្ធគុនចម្រុះ (MMA) ដោយសម្លឹងជ្រើសរើសកីឡាករ ឯម ដារ៉ូ មកបង្វឹកក្នុងក្លិប Cambodia Top Team ផ្ទាល់ ហើយបានចុះកិច្ចសន្យាជាមួយកម្មវិធី S O W បានម្នាក់ទៀតដើម្បីត្រៀមការប្រកួតនៅក្រៅប្រទេសដែលមិនទាន់កំណត់ពេលវេលាទីកន្លែងនៅឡើយ។

ការសម្រេចចុះកិច្ចសន្យានេះត្រូវបានលោក ហ៊ុន ច័ន្ទរាជ្យ បញ្ជាក់ថាយើងកំពុងប្រមូល និងស្វែងរកផងដែរនូវកីឡាករដែលមានចំណង់ចំណូលចិត្តមានសមត្ថភាពដើម្បីហ្វឹកហាត់ឱ្យបានល្អទៅប្រកួតគុនចម្រុះតំណាងឲ្យកម្ពុជា។ចំពោះកីឡាករដែលបានចុះកិច្ចសន្យារួចហើយក្លិបរបស់ខ្ញុំកំពុងបង្ហាត់ដើម្បីត្រៀមការប្រកួតដែលបានកំណត់ដោយដៃគូម្ចាស់កម្មវិធីអន្តរជាតិជាដៃគូ។

លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា ចំណុចល្អដែលលោកមើលឃើញ កីឡាករឯម ដារ៉ូ មានមានលក្ខណៈសម្បត្តិអាចចូលប្រកួតបាននោះគឺទី១ កម្លាំងល្អ ទី២ ដៃធ្ងន់ និងទី៣ មានទេពកោសល្យតែម្ដងក្នុងការហាត់ក្បាច់គុនចម្រុះ (MMA) ពីព្រោះចិត្តកំណត់និងតស៊ូ។ លោកបន្តថា៖យើងជាគ្រូប្រដាល់ MMA គឺមាន គោលដៅនិងទេពកោសល្យកត់សម្គាល់ពីសមត្ថភាពជំនាញរបស់កីឡាករម្នាក់ថាតើអាចទៅប្រកួតបានឬអត់?។ លោក ហ៊ុន ច័ន្ទរាជ្យ ថា៖ ទោះជាកីឡាករឯមដារ៉ូមិនធ្លាប់បានចូលប្រកួតក្នុងកម្មវិធីគុនប្រយុទ្ធMMA នេះប៉ុន្តែធ្លាប់ជាកីឡាប្រដាល់គុនខ្មែរដែលមានឈ្មោះល្បីមួយរូបមានចិត្តកំណត់។

លោកស្រីឯមចន្ទល័ក្ខម្ចាស់ក្លិបប្រដាល់ថ្មគោលពោធិសែងជ័យឲ្យដឹងថា៖ក្លិបរបស់លោកស្រីខ្សត់ខ្សោយណាស់ឥឡូវប្តូមកនៅអង្គស្នូលនៅឆ្ងាយពីភ្នំពេញទៀតហេតុនេះបើមានគេឧបត្ថម្ភឬជួយរកទីផ្សារឲ្យប្រកួតគឺថ្លែងអំណរគុណនិងអរគុណខ្លាំងណាស់ហើយពេញចិត្តជានិច្ចដើម្បីជួយកីឡាករឲ្យបានប្រកួតអន្តរជាតិបានតម្លៃខ្លួនច្រើនសម្រាប់ជីវភាព។

កីឡាករឯមដារ៉ូនិយាយថា៖ខ្ញុំពេញចិត្តចំពោះការមកហ្វឹកហាត់ដើម្បីប្រកួតក្នុងគុនចម្រុះMMAនេះដើម្បីប្រកួតនៅក្រៅប្រទេសដែលនឹងរម្ពឹងមានតម្លៃខ្លួនប្រកួតច្រើនជាគុនខ្មែរក្នុងស្រុក។តាមប្រវត្តិប្រកួតរបស់ឯមដារ៉ូឆ្លងកាត់ការប្រកួតគុនខ្មែរបានចំនួន៤៥លើកឈ្នះ៣១លើកចាញ់១៤លើក។

គួរបញ្ជាក់ថា៖កន្លងមកថ្មីៗនេះម្ចាសក្លឹប Cambodia Top Teamលោកហ៊ុន ច័ន្ទរាជ្យបានចុះកិច្ចសន្យាការប្រកួតឲ្យកីឡាកររិនសារ័ត្ន ក្នុងកម្មវិធីគុនចម្រុះវ៉ៃក្នុងទ្រុងនៅប្រទេសឥណ្ឌាឈ្មោះកម្មវិធីS OWហើយបន្តបន្ទាប់បន្ទាប់បានចុះកិច្ចសន្យាឲ្យកីឡាករ ឯម ដារ៉ូ ជាអ្នកប្រដាល់គុនខ្មែរវ័យក្មេងម្នាក់ទៀតខណដែលក្តីរបស់គ្រូបថ្វឹកនិងអ្នកចាត់ការទូទៅជាម្ចាស់ក្លិបរូមនេះរម្ពឹងថាការហ្វឹកហាត់និងចេញប្រកួតមានទេព្យកោសលល្អ៕

Loading...