ថ្មើរជើងប្រវត្តិសាស្ត្រនៅស្រុកអន្លង់វែង សម្រេចផ្អាក និងលើកពេលទៅឆ្នាំក្រោយព្រោះវិបត្ដិកូវីដ ១៩

156

ភ្នំពេញ៖ ព្រឹត្តិការណ៍​កីឡា​លក្ខណៈ​ទេស​ចរណ៍​គឺ​កីឡា​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរមានជ័យ​ដែល​ធ្លាប់​ប្រារព​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ត្រូវ​បាន​គណៈ​កម្មការ​រៀប​ចំ​សម្រេច​ផ្អាក​ និង​លើក​ពេល​ទៅ​ឆ្នាំ​ក្រោយ​វិញ​ដោយ​បញ្ហា​បញ្ហា​កូវីដ​១៩​ផ្ទុះ​ឡើង​នៅ​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំ​ដែន​ប្រទេស​ថៃ​ជាប់​នឹង​ស្រុក​អន្លុង​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ។ ​ទី​តាំង​កន្លែង​ធ្លាប់​ប្រារព​ចំនួន​ពីរ​ឆ្នា​កន្លង​មក​គឺ​តំបន់​អន្លង់​វែង​ជា​ស្រុក​មួយ​មាន​ទី​តាំង​នៅ​ជាប់​ប្រទេស​ថៃ ដែល​មាន​ច្រក​អន្តរជាតិ​ជាទី​ប្រសព្វ និង​ជា​កន្លែង​ចេញ ចូល​រវាង​ប្រ​ជា​ពល​រដ្ឋ​​កម្ពុជា និង​ប្រជា​ពល​ថៃ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ​នៅ​ខណៈ​ដែល​កម្មវិធី​កីឡា​ថ្មើរ​ជើង​នេះ​ធា្លប់​ធ្វើ​រួម​គ្នា​ជា​លក្ខណៈ​បើក​ទូ​លាយ​ព្រម​ទាំង​មាន​អ្នក​ចូល​រួម​ជា​ជន​បរទេស​ច្រើន​ពិសេស​ប្រជា​ពល​រដ្ឋ​ថៃ​។​

ឯកឧត្តម​ វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​នៃ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​ប្រធាន​គ្រប់​គ្រង​កម្ម​វិធី​កីឡា​ថ្មើរជើង​ប្រ​វត្តិសាស្ត្រ​មាន​ប្រសាស​ថា​៖​ ឆ្នាំ​២០២១​ នេះ​យើង​មិន​អាច​រៀប​ចំ​ធ្វើ​បាន​ទេ​ ដោយ​សារ​សភាពការណ៍​តាម​ព្រំ​ដែន​មិនសូវ​ល្អពាក់ព័ន្ធ​ការ​ឆ្លង​រីក​រាល​នៃ​ជំងឺកូ​វី​ដ​-១៩​ គឺ​ខេត្ត​ជាប់​ប្រំ​ដែន​នៃ​ប្រទេស​ថៃ​ផ្ទុះ​ឆ្លង​ច្រើន​ ដូច្នេះ​យើង​ត្រូវ​លើក​ពេល​ទៅ​រៀបចំនៅ​ឆ្នាំ​ក្រោយ ​គឺ​យើង​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​ក្រសួង​សុខាភិបាល​។​លោក​វ៉ាត់​ចំរើន​បន្ថែម​ថា​៖​ព្រឹត្តិការណ៍​កីឡា​ថ្មើរជើង​ប្រវត្តិ​សាស្ត្រ​ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ច​​សហការ​រវាង​ក្រសួងទេស​ចរណ៍​ គណៈកម្មាធិការ​ជាតិ​អ​ឡាំ​ពិ​ក​កម្ពុជា ​(NOCC) ​ព្រម​ជា​មួយ​​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​ និង​ភាគី​ថៃ​។

កម្មវិធី​តម្រូវ​​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាជន​ថៃ​រស់​ក្នុង​ស្រុក​ជាប់​ស្រុក​អន្លង់​វែង និង​មាន​វត្ត​មាន​ជន​បរតែស​ច្រើន​ផង​។ ​បញ្ហា​កត្តា​កូ​វីត​១៩​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ទេសចរណ៍​មួយ​នេះមិន​អាច​ដំណើរ​ការ​បាន​។ ឯកឧត្តមបាន​លំអិត​ថា​៖ ​ព្រឹត្តិការណ៍​ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ និង​ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៅ​ក្នុងស្រុក​អន្លង់​វែង ដែល​ជាទី​តាំង​ចុង​ក្រោយ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​

ព្រឹត្តិការណ៍​នេះ ​ក៏​ធ្វើ​ឡើង​ដើម្បី​អបអរ​ខួប​នៃ​ការ​ទទួល​បាន​សន្តិភាព​ពេញ​លេញ​បន្ទាប់​ពី​បញ្ចប់​សកម្មភាព​ពួក​ខ្មែរ​ក្រហម​​ឆ្នាំ ​១៩៩៨​ ផង​ដែរ​។​មិន​តែ​ប៉ុណ្ណោះ​គឺ​ជា​ការ​រឹតចំណង​សាមគ្គីភាព​រវាង​ប្រជាជន​កម្ពុជា​-​ថៃ និង​បង្កើត​ឲ្យ​ភាព​អ៊ូអរ​ក្នុង​តំបន់​ដែល​ធ្លាប់​​រ៉ាំរ៉ៃ​ដោយ​សង្គ្រាម​ស៊ីវិល​មួយ​នេះ ក្លាយ​ជា​តំបន់សន្តិភាព​ទេស​ចរណ៍​និង​កីឡា​មហា​ជន​ខណៈ​ដែល​ ប្រជាពលរដ្ឋ​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ក្នុងស្រុក​អន្លង់​វែង ជា​អតីត​កម្មាភិបាល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​(​ខ្មែរ​ក្រហម)​៕

Loading...