បាល់ទាត់

សាន គឹមហេង ចាកចេញពីវិសាខា ទៅរួមរស់ជាមួយបឹងកេតជាផ្លូវការ

ភ្នំពេញ៖ ក្រុមជើងឯកបឹងកេត បានបង្ហាញសមាជិកថ្មីដំបូង ដើម្បីត្រៀមរដូវកាលថ្មី គឺកីឡាករ សាន គឹមហេង អតីតយុវជនសាលាបាល់ទាត់ជាតិបាទី។ ការប្រកាសនេះ ធ្វើឡើងក្រោយ ១ថ្ងៃ បន្ទាប់ពីក្លិបវិសាខា បានប្រកាសចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធវ័យក្មេងរូបនេះកាលពីម្សិលមិញ។ សាន គឹមហេង បានចាកចេញពីសាលាបាល់ទាត់ជាតិបាទី មកចូលរួមជាមួយវិសាខាកាលពីឆ្នាំ២០១៨ ជំនាន់លោក ហុក សុជីវ័ន ដឹកនាំ។ ២រដូវកាលដំបូងដែល គឹមហេង រួមរស់ជាមួយក្រុមសេះជំទង់នេះ រូបគេមានឱកាសបង្ហាញសមត្ថភាពជាបន្ដបន្ទាប់។ តែក្រោយវិសាខា...

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាស់ផ្អាកការប្រកួតពានធំៗចំនួន៤

  ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសផ្អាកការប្រកួតពានរង្វាន់ចំនួន ៤ ធំៗ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ស្របពេលកម្ពុជា កំពុងប្រឈមនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា ។ ពានរង្វាន់ធំៗ ដែលរៀបចំដោយសហព័ន្ធ និងត្រូវបានផ្អាកការប្រកួតបណ្ដោះអាសន្ន រួមមានការប្រកួតលីគទី២ កម្ពុជា ការប្រកួតលីគនាទី ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល និងចុងក្រោយគឺការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២០-២០២១...

លោក គឹម ភក្ដី ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្គោលផ្លូវការក្លឹប​បឹង​កេត​ក្រោយបង្កើតកំណត់ត្រាពិសេសជូនក្លិប

ភ្នំពេញៈ ក្លិបបឹងកេត បានសម្រេចតែងតាំងលោក គឹម ភក្ដី ជាគ្រូបង្គោលរបស់ក្លិបជាផ្លូវការហើយ បន្ទាប់​ពីលោក​បាន​ជួយ​ក្រុម​​នាគ​ខៀវនេះ លើកជើងឯកលីគកំពូលកម្ពុជា ជាលើកទី៤ អមជាមួយកំណត់ត្រាពិសេស ដោយ​មិន​ស្គាល់​ពាក្យ​ចាញ់សោះ ក្នុងរដូវកាលឆ្នាំ២០២០ កន្លងទៅ។ នេះបើតាមការប្រកាសលើគេហទំព័រផ្លូវការរបស់ក្លិប នារសៀលថ្ងៃទី៥ ខែវិច្ឆិកានេះ។ លោក បែ មករា អគ្គលេខាធិការក្លិបបានអះអាងថា ក្លិបមិនពិបាកក្នុងការតែងតាំងលោក គឹម ភក្ដី ជាគ្រូបង្គោលឡើយ ដ្បិត​​ក្នុងរដូវកាលឆ្នាំ២០២០...

បឹងកេត គ្រងជើងឯកលីគកំពូលកម្ពុជា ជាមួយកំណត់ត្រាមិនស្គាល់ចាញ់

ភ្នំពេញ៖ ទីបំផុតក្រុមបឹងកេត បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ជាផ្លូវការហើយ បន្ទាប់ពីវាយបកស្មើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល ១-១ នៅចុងម៉ោង ក្នុងជំនួបបញ្ចប់រដូវកាល នៅកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ ការប្រកួតដ៏កក្រើក និងជាជំនួបកាត់សេចក្ដីនេះ ភ្នំពេញក្រោន បានបើកការនាំមុខ ១គ្រាប់មុន ដោយកីឡាករ Pualo Victor នៅនាទី៣៣។ បន្ទាប់មកបឹងកេត...

កែវ សុខង៉ន មានមហិច្ឆតាចង់ឈ្នះពានសម្ដេចតេជោ ដើម្បីបង្កើតកំណត់ត្រាថ្មី

លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន នឹងត្រូវដឹកនាំក្រុមជំនួសលោក ស៊ុ វណ្ណា ដែលជាប់បម្រាម ដើម្បីតតាំងជាមួយក្លិបណាហ្គាវើលដ៏ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ នាល្ងាចថ្ងៃទី២១ ខែតុលានេះ នៅពហុកីឡដ្ឋានជាតិ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនាល្ងាចថ្ងៃអង្គារនេះ អ្នកចាត់ការក្រុមវ័យក្មេងខាងលើ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមណាហ្គា ពិសេសលោកបានបង្ហាញនូវមហិច្ឆតាដ៏ធំ ដោយចង់លើកពានសម្ដេចតេជោជាថ្មី...

ភ្នំពេញក្រោន និងណាហ្គា ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Hun Sen Cup

ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំនួន ២ក្រុមហើយ គឺក្រុមភ្នំពេញក្រោន និងណាហ្គាវើលដ៏ បន្ទាប់ពីទម្លាក់ក្រុមគិរីវង់សុខសែនជ័យ និងក្រុមព្រះខ័នរាជស្វាយរៀង នាល្ងាចថ្ងៃទី០៧ ខែតុលានេះ។ ភ្នំពេញក្រោន បានយកឈ្នះក្រុមគិរីវង់ សរុបទាំង ២ជើង ៤-២ ក្រោយពួកគេបន្ដយកឈ្នះ ២-១ ក្នុងជើងទី២...
Man Utd sign four new members at transfer window

Man United ចុះហត្ថលេខានាំយកកីឡាករថ្មី ៤នាក់ទៀត នៅថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករ

ក្រុមបិសាចក្រហម Manchester United របស់អង់គ្លេស បានចុះហត្ថលេខានាំយកកីឡាករថ្មី ៤ នាក់ទៀត រួមមាន Edinson Cavani, Telles, Pellistri និង Diallo នៅថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករប្រចាំឆ្នាំ ២០២០ នេះ។ តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី ៦ ខែតុលា ឆ្នាំ ២០២០...

Barcelona ខាតអស់ ១១៤លានដុល្លារ សម្រាប់ឆ្នាំ ២០១៩-២០ ដោយសារ Covid-19

ក្លិបបាល់ទាត់ Barcelona បានប្រកាសពីការខាតបង់ប្រាក់ចំនួន៩៧លានអឺរ៉ូ (១១៤,២៨លានដុល្លារអាមេរិក) បន្ទាប់ពីបង់ពន្ធឆ្នាំ២០១៩-២០២០ ដែលនេះជាលទ្ធផល នៃជំងឺរាតត្បាតពីជំងឺ Covid-19 ខណៈដែលគម្រោងនៃការប៉ាន់ស្មានចំនួន១ពាន់លានអ៊ឺរ៉ូ នៃប្រាក់ចំណូលត្រូវបានបរាជ័យ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ។ ក្លិបរបស់អេស្ប៉ាញមួយនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃចន្ទនេះថា ពួកគេរកបានប្រាក់ចំណូល៨៥៥លានអឺរ៉ូ ដែលចំនួននេះ ធ្លាក់ចុះ១៤ភាគរយ ដែលខ្លួនរកបាន ៩៩០លានអឺរ៉ូ នៅក្នុងឆ្នាំ២០១៨-២០១៩, ខណៈដែលបំណុលសុទ្ធសរុបរបស់ពួកគេបានកើនឡើងទ្វេដង ដល់៤៨៨លានអឺរ៉ូ។ ក្លិបបានឲ្យដឹងថា...

កំពង់ស្ពឺ-ណាហ្គា បង្កើនក្ដីរំពឹងដណ្ដើមពាន លីគបាល់ទាត់នារី ២០២០​ ក្រោយយកឈ្នះព្រះខ័នរាជស្វាយរៀង ៥-៣

ក្រុមបុត្រសម្ព័ន្ធរបស់ក្លិបណាហ្គាវើលដ៏ មានក្ដីរំពឹងកាន់តែខ្ពស់ក្នុងការប្រជែងពាន ក្រោយយកឈ្នះក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ៥-៣ ក្នុងការប្រកួតជម្រើសជើងឯកលីគបាល់ទាត់នារី ឆ្នាំ២០២០។ ការប្រកួតដ៏ជក់ចិត្តនៅទីលានវិទ្យាល័យកំពង់ស្ពឺកាលពីចុងសប្តាហ៍កន្លងទៅ ក្រុមនារីព្រះខ័នរាជស្វាយរៀង បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន។ បន្ទាប់មកក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ ព្យាយាមវាយបករហូតរកបាន ៥គ្រាប់វិញ ខណៈក្រុមភ្ញៀវរកបាន ១គ្រាប់បន្ថែមប៉ុណ្ណោះ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ៩០នាទី ក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ យកឈ្នះព្រះខ័នរាជស្វាយរៀង ៥-៣។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏ កំពុងឈរកំពូលតារាង និងមាន ៦ពិន្ទុ ក្រោយយកឈ្នះ...

Spurs លត់ Man United យ៉ាងទក់សាច់នៅ PL ដើម្បីជម្រះបញ្ជីចាស់ ៨ឆ្នាំមុន

ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានបរាជ័យក្នុងផ្ទះដល់ទៅ ៦-១ ក្រោមថ្វីដៃរបស់ Tottenham Hotspur នៅ Premier League សប្តាហ៍ទី៤ នៅរាត្រីថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០ បំបែកកំណត់ត្រាចាស់ដែលពួកគេធ្លាប់ចាញ់ Manchester City ក្នុងលទ្ធផលច្រើនគ្រាប់នេះដែរកាលឆ្នាំ២០១១ កន្លងទៅ។ នេះក៏ជាការបរាជ័យលើកទី២ ផងនៅ Premier League...