រកឃើញជើងឯកថ្នាក់ជាតិគុនខ្មែរប្រចាំឆ្នាំ២០២០

101

ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ដែលបានបើកការប្រកួតកាលពីថ្ងៃទី ២៥ ខែមករាឆ្នាំ២០២១បានបិទបញ្ចប់ហើយនាល្ងាចថ្ងៃទី២៩មករាឆ្នាំ២០២១នៅស្តាតចាស់។
លទ្ធផលនៃការប្រកួតត្រូវបានវាយតម្លៃរកឃើញថាក្នុងចំណោមប្រតិភូក្រសយងរាជថានីភ្នំបេញនិងខេត្តសុបចំនួន១៦នោះមានតែ១៣ប្រតិភូបានជាប់ជាចំណាត់ថ្នាក់ហើយខេត្តចំនួន៣មានខេត្តត្បូងឃ្មុំខេត្តព្រៃវែងនិងកំពុងឆ្នាំងគ្មានចំណាត់ថ្នាក់។

ក្រសួងការពារជារតិឈ្នះបានលេខ១ដាច់ទទួលបានមេដាយសរុបចំនួន៧ក្នុងនោះមានមាសចំនួន៥ប្រាក់២។លេខ២ក្រសួងមហាផ្ទៃឈ្នះមេដាយសរុប៥ក្នុងនោះមាស២ប្រាក់១សំរិទ្ធ២។លេខ៣បានទៅខេត្តស្វាយរៀងឈ្នះមេដាយមាស១ប្រាក់២សំរិទ្ធ១និងចមណាត់ថ្នាក់លេខ៤បានទៅខេត្តកោះកុងឈ្នះមេដាយមាស១ប្រាក់១។ក្រៅពីនេះមានខេត្តផ្សេងទៀតបានត្រឹមមេដាយប្រាក់និងសំរិទ្ធប៉ុណ្ណោះ។ ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធប្រដាល់និងគាំទ្រថវិកាក្រសួងអប់រំយុវជននិងកីឡាព្រមទាំងបន្ថែមការឧបត្ថម្ភដោយវិស័យឯកជន។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានមានប្រសាសន៍ ក្នុងឱកាសបិទការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកជាតិ ថាកីឡាករដែលឈ្នះជ័យលាភីក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ សុទ្ធ តែជាបេក្ខភាព ដែលត្រូវជ្រើសរើសប្រមូលផ្តុំជាកីឡាករជម្រើសជាតិដើម្បីហ្វឹកហាត់ ត្រៀមចូល រួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១នៅប្រទេសវៀតណាមនាឆ្នាំ២០២១ និងលើកទី ៣២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាមាន ឱកាសធ្វើជាម្ចាស់ផ្ទះ។និយាយពីស្ថានភាពពិតក្នុងជម្រើសជាតិឆ្នាំនេះកីឡាករឆ្នើមៗមួយចំនួនគ្មានវត្តមានចូលប្រកួតទេពិសេសកីឡាករមកពីក្រសួងមហាផ្ទៃដែលមានធនធានសំបូរបែបជើងចាស់ឆ្នើមៗខ្លាំងៗមួយចំនួនមិនចូលប្រកួតដែលធ្វើឲ្យក្រសួងការពារជាតិឈ្នះដាច់ទាំងអស់គូប្រជែងស្វិតស្វាញ។

ច្រើនឆ្នាំកន្លងមកអ្នកឈ្នះជើងឯកជាតិប្រចាំឆ្នាំមួយចំនួនមិនត្រូវបានជ្រើសមកប្រមូលផ្តុំទេហើយវត្តមានរបស់កីឡាករដែលជាប់ប្រមូលផ្តុំជម្រើសជាតិមួយចំនួនគឺល្បីល្បាញមកពីក្រៅក្របខ័ណ្ឌគឺសង្វៀនឯកជនតែប៉ុណ្ណោះ។
យ៉ាងណាក្តីមជ្ឈដ្ឋានតាមដានកីឡាមួយចំនួនកំពុងដែលដាក់សំណួរថាតើសមាសភាពអ្នកឈ្នះជើងឯកជាតិឆ្នាំនេះគួរត្រូវជ្រើសឲ្យជាប់ជាក្រុមប្រមូលផ្តុំរបស់ក្រសួងមានប្រាក់ខែទាំងអស់ឬយ៉ាងណាពីព្រោះកន្លងមកមានកីឡាករខ្លះធ្លាប់ជាប់ជើងឯកជាតិច្រើនឆ្នាំមិនបានចូល?

លោកតែមម៉ឺនបានឆ្លើយតបថា៖ជាគោលការណ៍យើងនឹងអនុវត្តតាមច្បាប់ឲ្យបានល្អគឺទី១អ្នកឈ្នះជើងឯកជាតិត្រូវតែទទួលយកទី២បេក្ខភាពជើងឯកពីការប្រកួតសង្វៀនផ្សេងៗមានសមត្ថភាពល្អក៍ត្រូវយកទី៣ការប្រកួតលក្ខណៈអន្តរជាតិធំៗយើងក៍ពិនិត្យលើសមត្ថភាពឲ្យល្អដើម្បីឈ្នះមេដាយជូនជាតិ។លោកតែមម៉ឺនបន្ថែមថាសហព័ន្ធនឹងមិនផ្តល់អាទ្ធិភាពណាមួយដល់កីឡាករល្អឆ្នើមណាដែលមិនបំពេញកាត្វកិច្ចមកបំពេញការប្រកួតរបស់ជាតិនោះទេប្រសិនសមត្ថភាពប៉ុនគ្នាអ្នកធ្លាប់ចូលរួមប្រកួតថ្នាក់ជាតិត្រូវបានផ្តល់ជូនមុន។
កីឡាកររិនដេវីតមកពីមហាផ្ទៃនិងជាជម្រើសជាតិឆ្នាំចាស់និយាយថា៖ខ្ញុំមិនបានចូលប្រកួតជើងឯកជាតិដោយសារឈឺខ្លួននិងរងរបួសប្រកួតសង្វៀនផ្សេងៗ។យ៉ាងណាក្នុងទម្ងន់៥៤គីឡូក្រាមមិត្តរួមសមាគមគឺកីឡាករកាន់ម៉េងហុងមកពីមហាផ្ទៃដូចគ្នាដណ្តើមបានមេដាយមាសផងដែរ។ រិនដេវីតបន្ថែមថាខ្ញុំព្រួយបារម្ភដែលខ្លាចមិនជាប់ជម្រើសប្រមូលផ្ដុំឆ្នាំថ្មី២០២១នេះ។

គូររម្លឹកបញ្ជាក់ថា៖អ្នកឈ្នះមេដាយជ័យលាភីមកពីក្រសួងការពារជាតិទាំង៧នាក់ត្រូវបានលោកតែមម៉ឺនអអះថាមានក្របខ័ណ្ឌជាមន្ត្រីកងទ័ព ៦នាក់ទៅហើយគឺលោកផ្តល់តាមជូនតាមភាពជាក់ស្តែង។ ដោយឡែកកីឡាករដែលជាប់ជ័យលាភីមកក្រសួងមហាផ្ទៃចំនួន៥នាក់គ្មានកីឡាករណាម្នាក់ដែលជាប់មានក្របខ័ណ្ឌជាមន្ត្រីប៉ូលីសនៅឡើយហើយកីឡាករដែលជាប់ជាមន្ត្រីប៉ូលីសសរុបជាង៤០០នាក់ក្នុងរយៈពេល៣ឆ្នាំគឺខ្សត់អ្នកលេងឲ្យក្រសួងមហាផ្ទៃណាស់។

បន្ថែមពីលើនេះអ្នកជាប់ជាប៉ូលីសតាមរយៈកីឡាទាំងនោះភាគច្រើនមិនធ្លាប់លេងឲ្យក្រសួងមហាផ្ទៃប៉ុន្តែចូលតាមខ្សែបណ្តាញខណៈមន្ត្រីខ្លះមិនមែនជាអ្នកលេងកីឡា។ សម្រាប់ម្ចាស់មដាយមាសចំនួន៩នាក់មាន៖
ភួន ពិសិដ្ឋទម្ងន់ ៤៥គីឡូក្រាម
ស៊ីវ ស៊ីណាង ទម្ងន់៤៨គីឡូក្រាម
ខាំ ខ្លានាង ទម្ងន់ ៥១គីឡូក្រាម
កាន់ ម៉េងហុង ទម្ងន់ ៥៤គីឡូក្រាម
ប៊ុន គន្ធា ទម្ងន់៥៧គីឡូក្រាម
ឃុន បូរ៉ា ទម្ងន់ ៦០គីឡូក្រាម
ប៉ោ ភារិទ្ធ ៦៣គីឡូ្រក្រាម
លន បញ្ញា ទម្ងន់ ៦៧គីឡូក្រាម
ឡៅ ចន្ទ្រា ទម្ងន់ ៧១គីឡូក្រាម៕

Loading...