កម្សាន្ដ ❯
សមាគមសណ្ឋាគារកម្ពុជាស្នើសុំកិច្ចសហការពីក្រសួងសុខាភិបាល
សមាគមសណ្ឋាគារកម្ពុជា អាចជាដៃគូដ៏ល្អរបស់ក្រសួងសុខាភិបាលពិសេសក្នុងបរិបទកូវីដ១៩នេះ។ ឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាលសមាគមសណ្ឋាគារកម្ពុជាថ្នាក់ជាតិ និងតំបន់ មកពី...និងសមាជិកមួយចំនួន បានចូលសម្តែងការគួរសមធ្វើបទបង្ហាញពីស្ថានភាពអាជីវកម្មក្នុងវិស័យទេសចរណ៍ពិសេសផ្នែកសណ្ឋាគារ ដែលរងផលប៉ះពាល់ខ្លាំងជាគេ។
សមាជិករបស់សមាគមសណ្ឋាគារកម្ពុជា មួយចំនួនបានបិទទ្វារសណ្ឋាគារបណ្តោះអាសន្ន និងមួយចំនួនទៀតបានបិទទ្វារជារៀងរហូត ដោយសារមិនមានភ្ញៀវទេសចរ ពិសេសក្រៅស្រុក និងខ្វះសាច់ប្រាក់ដើម្បីបង្វិល ព្រោះស្ថានភាពវឹកវរនេះអូសបន្លាយពេលយូរជាងការរំពឹងទុកពីដំបូង។
ក្រសួងសុខាភិបាល បានសម្តែងការពេញចិត្ត និងចាប់យកសមាគមសណ្ឋាគារកម្ពុជា ជាដៃគូ ព្រោះថាកាលពីកន្លង ក្រសួងពិបាកខ្លាំងណាស់ ដើម្បីស្វែងរកសណ្ឋាគារដែលស្ម័គ្រចិត្តធ្វើជាទីតាំងផ្តល់បន្ទប់ស្នាក់នៅដល់ភ្ញៀវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។...
ទិវារត់ប្រណាំងអង្គរផ្លាស់ប្តូរទៅជារត់ស្ម័គគ្រចិត្តដោយខ្លួនឯង
ភ្នំពេញ៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៥ ប្រចាំឆ្នាំ២០២០ នៅខេត្តសៀមរាប ដែលគ្រោងលើកការរៀបចំ ឡើងវិញនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នោះបានផ្លាស់ប្តូរទៅជាការរត់ស្ម័គ្រចិត្តដោយខ្លួនឯង (Virtual Run) នៅតាមកន្លែងរត់ណា ដែលអ្នករត់ជ្រើសរើសដោយខ្លួនឯង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា...
ថ្មើរជើងប្រវត្តិសាស្ត្រនៅស្រុកអន្លង់វែង សម្រេចផ្អាក និងលើកពេលទៅឆ្នាំក្រោយព្រោះវិបត្ដិកូវីដ ១៩
ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាលក្ខណៈទេសចរណ៍គឺកីឡាថ្មើរជើងប្រវត្តិសាស្ត្រនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យដែលធ្លាប់ប្រារពធ្វើឡើងរយៈពេលពីរឆ្នាំកន្លងមកត្រូវបានគណៈកម្មការរៀបចំសម្រេចផ្អាក និងលើកពេលទៅឆ្នាំក្រោយវិញដោយបញ្ហាបញ្ហាកូវីដ១៩ផ្ទុះឡើងនៅខេត្តមួយចំនួនជាប់ព្រំដែនប្រទេសថៃជាប់នឹងស្រុកអន្លុងវែងខេត្តឧត្តរមានជ័យ ។ ទីតាំងកន្លែងធ្លាប់ប្រារពចំនួនពីរឆ្នាកន្លងមកគឺតំបន់អន្លង់វែងជាស្រុកមួយមានទីតាំងនៅជាប់ប្រទេសថៃ ដែលមានច្រកអន្តរជាតិជាទីប្រសព្វ និងជាកន្លែងចេញ ចូលរវាងប្រជាពលរដ្ឋកម្ពុជា និងប្រជាពលថៃការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅខណៈដែលកម្មវិធីកីឡាថ្មើរជើងនេះធា្លប់ធ្វើរួមគ្នាជាលក្ខណៈបើកទូលាយព្រមទាំងមានអ្នកចូលរួមជាជនបរទេសច្រើនពិសេសប្រជាពលរដ្ឋថៃ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគ្រប់គ្រងកម្មវិធីកីឡាថ្មើរជើងប្រវត្តិសាស្ត្រមានប្រសាសថា៖ ឆ្នាំ២០២១ នេះយើងមិនអាចរៀបចំធ្វើបានទេ ដោយសារសភាពការណ៍តាមព្រំដែនមិនសូវល្អពាក់ព័ន្ធការឆ្លងរីករាលនៃជំងឺកូវីដ-១៩ គឺខេត្តជាប់ប្រំដែននៃប្រទេសថៃផ្ទុះឆ្លងច្រើន ដូច្នេះយើងត្រូវលើកពេលទៅរៀបចំនៅឆ្នាំក្រោយ គឺយើងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។លោកវ៉ាត់ចំរើនបន្ថែមថា៖ព្រឹត្តិការណ៍កីឡាថ្មើរជើងប្រវត្តិសាស្ត្រ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអឡាំពិកកម្ពុជា (NOCC)...
«រត់ដើម្បីមនុស្សធម៌ជាមួយសាយ» ត្រឹមថ្ងៃ១០មករាបានប្រាក់ ៤៧ម៉ឺនដុល្លារ
ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាមួយសាយគិតត្រឹមព្រឹកថ្ងៃ១០ខែមករាឆ្នាំ២០២១គឺបានបន្តពីក្រុងតាខ្មៅខេត្តកណ្តាលមកដល់សកលវិទ្យាល័យភូមិន្ទរាជធានីភ្នំពេញដោយបានធ្វើពិធីជួបជុំនិងសាទរចំពោះកម្មវិធីដ៍អស្ចារ្យដោយចំណាយរយៈពេលត្រឹម៩៧ថ្ងៃរត់បានចម្ងាយ២៤០០៨គីឡូម៉ែត្រនិងទទួលបានប្រាក់ពីសុប្បរសធម៌ចំនួន៤៧ម៉ឺនដុល្លារ។
ក្នុងពិធីដ៍មហាអស្ចារ្យសម្រាប់យុវវ័យនេះយុវជនម្នាក់ជាតារាចម្រៀង និងសម្ដែងឈ្មោះ អ៊ួន បឋម ហៅសាយ (Sai) បានបង្កើតឡើងនិងដាក់ផែនការរត់តែម្នាក់ឯងតាមបណ្តោយផ្លូវជុំវិញព្រំដែនប្រទេសកម្ពុជារយៈពេល៩៩ថ្ងៃប៉ុន្តែត្រឹមថ្ងៃ១០មករាឆ្នាំ២០២១នេះបាន៩៧ថ្ងៃហើយដោយចាប់ពីរាជធានីភ្នំពេញទៅកាន់ខេ្តចំនួនជិត២០ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។
យុវជនសាយប្រាប់កាលពីម្សិលមិញថា៖កម្មវិធីរត់នេះមានឧបសគ្គធំជាច្រើនដោយបញ្ហាកូវីដ១៩ប៉ុន្តែយ៉ាងណាខ្ញុំសម្រេចបានល្អដោយមានយុវជនមហាជនចូលរួមគាំទ្រដោយហេតុផលមនុស្សធម៌សម្រាប់កុមារ។ការរត់ដំបូងចាប់ផ្តើមធ្វើកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០២០នេះនិងគ្រោងបញ្ចប់នៅថ្ងៃទី ២៤ខែមករាឆ្នាំ២០២១។ ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះ គឺជំរុញឱ្យខ្ញុំបង្កើតព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះឡើង គឺក្រោយពីបានឃើញព័ត៌មានផ្សព្វផ្សាយពីបញ្ហាប្រឈមផ្នែកថវិការបស់មន្ទីរពេទ្យ ហើយខ្ញុំធ្លាប់បាននាំសាច់ញាតិទៅព្យាបាលនៅមន្ទីរពេទ្យដោយឥតគិតថ្លៃនាពេលកន្លងមក»។ យុវជនរូបនេះថ្លែងបន្តទៀតថា៖ «ក្មេងៗរស់នៅភូមិជាមួយខ្ញុំច្រើនបានទៅព្យាបាលនៅមន្ទីរពេទ្យនេះ។ ក្រោយពីបានព្យាបាលក្មេងៗបានជាសះស្បើយពីជំងឺហើយក្នុងពេលព្យាបាលមន្ទីរពេទ្យមិនមានការរើសអើងចំពោះប្រជាពលរដ្ឋអ្នកមាន ឬក្រទេ។ មុនដំបូងពេលខ្ញុំយកក្មេងទៅព្យាបាលខ្ញុំគិតថានឹងត្រូវចំណាយថវិកា។ ប៉ុន្ដែក្រោយព្យាបាលជាសះស្បើយ មន្ទីរពេទ្យមិនបានយកកម្រៃឡើយ»។
លោក សាយ បានឱ្យដឹងថា បើគិតមកដល់ថ្ងៃទី ១៦ ខែវិច្ឆិកានេះគឺមានរយៈពេល...
កីឡាការិនី តាំង មករា កំពុងខិតខំហ្វឹកហាត់សម្រួចសមត្ថភាព ចង់ជាប់ជម្រើសជាតិ
កីឡាការិនី តាំង មករា កំពុងលេងឱ្យក្រុមសិង្ហក្រម «ភ្នំពេញក្រោន» បានបង្ហាញឆន្ទៈរបស់ខ្លួនថា បច្ចុប្បន្ននាងកំពុងខិតខំហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពឱ្យបានល្អ ដោយមានបំណងប្រាថ្នាចង់ជាប់នៅក្នុងក្រុមជម្រើសជាតិបាល់ទាត់នារីចេញទៅប្រកួតអន្តរជាតិនានា ជាពិសេសគឺការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
កីឡាការិនីមានប្រភពចេញពីក្រុមថ្នាលខេត្តបាត់ដំបង តាំង មករា មានក្តីសុបិនដ៏ធំក្នុងអាជីពបាល់ទាត់របសស់ខ្លួនគឺចង់ក្លាយជាជម្រើសជាតិបាល់ទាត់នារីលេងតំណាងឱ្យកម្ពុជា និងចង់ចេញទៅប្រកបអាជីពឱ្យក្លិបបាល់ទាត់នៅប្រទេសជិតខាង ដើម្បីអភិវឌ្ឍន៍សមត្ថភាផ្ទាល់ខ្លួនផង និងបង្ហាញអន្តរជាតិថា កីឡាការិនីបាល់ទាត់កម្ពុជាក៏មានសក្តានុពលដែរ។
មុនឈានជើងចូលក្នុងក្លិបបាល់ទាត់ល្បីឈ្មោះភ្នំពេញក្រោន កីឡាការិនី តាំង មករា គឺជាក្រុមថ្នាលលេងឱ្យក្លិបអង្គការមួយនៅខេត្តបាត់ដំបង តួនាទីជាខ្សែបំរើ និងការពារល្អ ត្រូវក្លិបភ្នំពេញក្រោន...
កីឡាការ៉ាតេ មិនប្រកាន់អាយុ ភេទ ជាតិសាសន៍ ឬសាសនាអ្វីឡើយ
ព្រឹទ្ធចារ្យកីឡាការ៉ាតេកម្ពុជា លោក ឡាច ចាន់តារា បានអះអាងថា កីឡាការ៉ាតេដូ មិនប្រកាន់អាយុ ភេទ ជាតិសាសន៍ ឬសាសនាអ្វីឡើយ។
ព្រឹទ្ធាចារ្យខ្សែក្រវ៉ាត់ខ្មៅ ៨ដាន់ឋានៈជាឧត្តមសេនីយ័ត្រី និងជាអនុប្រធានអយការតុលាការយោធា បានថ្លែងបែបនេះ គឺក្នុងពេលដែលលោកកំពុងដឹកនាំការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ១នៅក្នុងមជ្ឈមណ្ឌលកីឡានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោកថា ការ៉ាតេជាប្រភេទកីឡាប្រយុទ្ធដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយមនុស្ស គ្រប់ជាតិសាសន៍ និង គ្រប់វ័យ ពិសេសមនុស្សស្រីប្រសិនបើបានហ្វឹកហាត់ការ៉ាតេគឺពិតជាល្អបំផុត ព្រោះក្រៅពីធ្វើឲ្យមានសុខភាពល្អ គឺគាត់នឹងមានស្មារតីរឹងប៉ឹង ក្លាហាន និង មានសមត្ថភាពអាចជួយខ្លួនឯង...
ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៥ រក្សាធ្វើដដែល
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបទសម្ភាសន៍ដោយឡែកមួយថា សម្រាប់ការរៀបចំទិវារត់ ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៥ នាថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០ គឺគណៈកម្មការរៀបចំនៅតែរក្សាទិវានេះនៅដដែល ប៉ុន្តែឆ្នាំនេះមានតែអ្នករត់តែប៉ុន្មានរយនាក់ប៉ុណ្ណោះ ហើយនឹងអនុវត្តន៍នូវវិធានការសុខាភិបាលឱ្យបានហ្មត់ចត់បំផុត ដើម្បីរួមគ្នាបង្ការជំងឺកូវីដ-១៩។
ឯកឧត្តមបន្ថែមថា ចំពោះជំហរនៃការរៀបចំនេះយើងនៅតែរក្សាការរៀបចំដដែល...
NOCC៖ កម្មវិធី «កីឡាដើម្បីទាំងអស់គ្នា» ឆ្នាំនេះលើកទឹកចិត្ដពលរដ្ឋគ្រប់គ្នាលេងកីឡា
ក្រុមការងារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីចុងសប្តាហ៍បានរៀបចំកម្មវិធី «កីឡាដើម្បីទាំងអស់គ្នា Sport ForAll» នៅខេត្តកំពង់ធំដែលជាកម្មវិធីប្រចាំឆ្នាំផ្តោតទៅលើការអប់រំស្វែងយល់ពីកីឡាផ្តល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់នៅស្រុកបារាយណ៍ខេត្តកំពង់ធំ។ កម្មវិធីនេះទទួលបានការគាំទ្រពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) ហើយមានគោលបំណងអប់រំក្នុងប្រធានបទប្រជាជនម្នាក់លេងកីឡាមួយមុខ។
នេះជាកម្មវិធីប្រចាំឆ្នាំ២០២០ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក និងផ្តល់ឱកាសឲ្យយុវជនបានចូលរួមលេងកីឡាក៏ដូចជាផ្សព្វផ្សាយដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
វិញ្ញាសាចំនួន១២ ត្រូវបានដាក់ឲ្យលេងមាន ស៊ុតបាល់ទាត់១១ម៉ែត្រ ចងជើងដើរប្រណាំងជាក្រុម, ឆ្លើយសំណួរពីគុណតម្លៃអូឡាំពិកនិងផ្សព្វផ្សាយការម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣, លេងឆ្លងកាត់កងអូឡាំពិក,លំហាត់ប្រាណបែបអេរ៉ូបិក,រត់ប្រណាំងជុំវិញតារាងបាល់ទាត់, ប្រកួតបាល់ទាត់,ប្រកួតបាល់ទះ, ជិះកង់កម្សាន្តជុំវិញភូមិផ្សព្វផ្សាយវិធានការការពារកូវីដ១៩, បង្វិលកងរត់ជាក្រុម, ល្បែងអប់រំសាមគ្គីជាក្រុមនិងសកម្មភាពសំអាតបរិស្ថានជុំវិញសាលារៀន។
គោលបំណងនៃព្រឹត្តិការណ៍«កីឡាដើម្បីទាំងអស់គ្នា» នេះគឺដើម្បីបណ្តុះនូវស្មារតីកីឡាជូនដល់មហាជនទូទៅមិនថាពួកគាត់ជាកីឡាករ កីឡាការិនីអាជីព...
លោក ជួប វុត្ថា មានបទពិសោធន៍តិចក្នុងកីឡាទទួលបានផ្លែផ្កាពេញចិត្តជាអ្នករៀបចំ
លោកជួបវុត្ថាគឺជាអ្នកអត្ថាធិប្បាយដ៍មានប្រជាប្រិយ៍និងទាក់ទាញដែលមានរហ័ស្សនាម MCVUTHA នៅសង្វៀនលំដាប់ពិភលោកម៉ាស់ហ្វៃខេមបូឌារបស់ទូរទស្សន៍ថោនរៀងរាល់ល្ងាចថ្ងៃអាទិត្យ។ក្រៅពីការងារនេះលោក MCVUTHA ជាអ្នកផ្គូផ្គងសមាសភាពអ្នកប្រដាល់ត្រួតពិនិត្យកីឡាករនិងតាមដានប្រវត្តិប្រកួតស្រង់ទិន្នន័យដើម្បីរៀបចំឡើងប្រកួតឲ្យមានតម្លាភាពនិងគុណភាពសមត្ថភាព។ការងារដ៍សកម្មរបស់និងពោលពេញទៅដោយចំណង់ចំណូលចិត្តរបស់លោក MCVUTHA ក្នុងការទំនាក់ទំនងកីឡាករនាំឲ្យលោកឲ្យមានការយល់ដឹងព្រមទាំងសមត្ថភាពខ្ពស់អាចកំណត់សំគាល់បាននូវសមត្ថភាពប្រហាក់ប្រហែលរបស់កីឡាករធ្វើឲ្យលោកជួបវុត្ថា បានធ្វើខ្លួនរហូតក្លាយជាអ្នកផលិតករកម្មវិធីTVដ៍ពេញនិយមជាមួយដៃគូវ័យក្មេងដែលអត្ថាធិប្បាយជាភាសាអង់គ្លេសម្នាក់ទៀតគឺកញ្ញាពិធីការិនី vicKyក្នុ ងភាពលេចធ្លោ។
ក្នុងបទពិសោធត្រឹមមួយឆ្នាំក្នុងសកម្មភាពរៀបចំការប្រកួតលោកMCVUTHAបានធ្វើឲ្យមហាជនភាគច្រើនស្គាល់ច្បាស់ជាពិធីករដែលមានវោហាស័ព្ទរាក់ទាក់សម្លេងពិរោះលក្ខណៈទន់ភ្លន់ក្នុងកម្មវីធិប្រដាល់គុនខ្មែរប្រចាប់បញ្ចូលកម្មវិធី MasFight Cam bodia នៅកម្ពុជាលើសង្វៀនថោនតែមួយកត់នារាល់យប់ថ្ងៃអាទិត្យ។
ប្រភពជាច្រើនក៍ចង់ដឹងថាតើលោក MC VUTHA មានប្រភពមកពីណានិងមានចំណង់ចំណូលចិត្តដូចម្តេចក្នុងសកម្មភាពកីឡា?
នៅក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍លោក MCVutha ឲ្យដឹងថាលោកជាកូនអ្នកកសិករធម្មតាដែលរស់នៅធ្វើចំការរបបដាំដុះមកពីស្រុកកៀនស្វាយខេត្តកណ្ដាលគឺជាកូន ជាកូនទី២ក្នុងចំណោមបងប្អូនចំនួនទាំង៥នាក់។បច្ចុប្បន្នលោកមានអាយុ៣២ឆ្នាំមានភរិយានិងកូនចំនួន២នាក់រួចទៅហើយ។ លោកបានបញ្ចាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅឆ្នាំ២០០៦។ លោកបានឡើងមករស់នៅរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០០៧ រស់នៅជាមួយម្ដាយមីងនៅក្នុងបន្ទប់តូចល្មមមួយដើម្បីបាំងខ្យល់បាំងភ្លៀងក្នុងលក្ខណៈកំសត់និងក្រីក្រលំបាកទៅតាមជីវភាពជាក់ស្តែងរបស់ក្រុមគ្រួសាររបស់លោក។ទោះជាយ៉ាងណាសេចក្តីព្យាយាមរបស់លោកជាការតស៊ូប្រឹងប្រែងក្នុងជីវិតបានជួយឲ្យលោកជួបវុត្ថាបំពេញក្ដីស្រមៃរបស់លោកដើម្បីបានចូលសិក្សានៅសកលវិទ្យាល័យបានដល់ត្រើយ។
លោក MCVUTHA...
សោម ពិសិដ្ឋ មានក្ដីស្រមៃដ៏ធំមួយក្នុងអាជីពគុនខ្មែរ
ភ្នំពេញ៖ អ្នកលេងគុនខ្មែរវ័យក្មេង សោម ពិសិដ្ឋ បានបង្ហាញនូវក្ដីស្រមៃដ៏ធំមួយក្នុងអាជីព ដោយចង់មានឈ្មោះចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីរូបគេដណ្ដើមជើងឯកកម្មវិធីកម្ពុជាអ្នកប្រដាល់គុនខ្មែរ រដូវកាលទី២ ក្រោយវាយឈ្នះពិន្ទុកីឡាករ វី សម្ផស្ស លើសង្វៀនបាយ័នស្ទឹងមានជ័យនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
ក្រោយបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ ៥ទឹកពេញ សោម ពិសិដ្ឋ បានពោលថា មិនងាយស្រួលក្នុងការយកឈ្នះ វី...