ឯម សុវណ្ណារី ចង់ចូលជាជម្រើសជាតិ MMA ដំណាងឲ្យកម្ពុជានៅសង្វៀន ONE

240
ឯម សុវណ្ណារី ឈ្នះលើកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun

ឯម សុវណ្ណារី ដែលបានសម្រេចបំណងគឺប្រកួតឈ្នះលើកីឡាការិនីរបស់កូរ៉េខាងត្បូង Choi Jeong Yun សម្រាប់ការប្រកួត ONE: UNBREAKABLE II នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី នារាត្រីថ្ងៃសុក្រនេះធ្វើឲ្យរូបនាងមានក្តីរំភើបខ្លាំងពេញចិត្តខ្លាំងក្នុងការត្រួសត្រាយដើរលើផ្លូវអាជីពអ្នកប្រយុទ្ធដែលដំណាងឲ្យកម្ពុជាតែម្តងក្នុងពេលខាងមុខ។ ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធ MMA កម្ពុជាប្រាប់ថា៖ ស្វាគម និងគាំទ្រជានិច្ចហើយការប្រកួតរបស់នាងនោះក៍ជាផ្នែកមួយរបស់កម្ពុជាពីព្រោះយើងជាសមាជិក MMA នេះហើយ ប៉ុន្តែកីឡាប្រភេទនេះមិនមែនប្រមូលផ្តុំគ្រប់គ្រងហ្វឹកហាត់ជាជម្រើសជាតិដែលគ្រប់គ្រងរបស់ក្រសួងអប់រំយុវជននិងកីឡាឬគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះទេពោលសហព័ន្ធ MMA កម្ពុជាទំនាក់ទំនងជាខ្សែបណ្តោយទាំងបច្ចេកទេសហិរញ្ញវត្ថុខ្លួនឯងគឺជាកីឡាអាជីពជាមួយដៃគូអន្តរជាតិផ្ទាល់ដែលស្វែងរកទីផ្សារប្រកួតទៅតាមការរៀបចំមិនកំណត់រដូវកាលជាក់លាក់ទេ។

ឯម សុវណ្ណារី បានឆ្លងឆ្លើយតាមសារក្រោយប្រកួតថា៖ខ្ញុំពិតជាធ្វើបានសម្រេចតាមចិត្តខ្ញុំចង់ឥឡូវមានបំណងចង់ក្លាយជាកីឡាការិនីជម្រើសជាតិឲ្យប្រទេសខ្មែរក្នុង ONE Championships ។ ខ្ញុំមានបច្ចេកទេសវ៉ៃបានល្អផ្នែកចាប់បោកគឺជើងក្រោមខ្ញុំគិតថាបងប្អូនខ្មែរពិតជាពេញចិត្តចំពោះជ័យជម្នះខ្ញុំនេះ។ ឯម សុវណ្ណារី ដែលមានលំដ្ឋានអចិន្ត្រៃយ៍ រស់នៅក្រុងឡុងប៊ិច សហរដ្ឋអាមេរិក បានប្រាប់ថា៖ឪពុកម្តាយខ្ញុំមានស្រុកកំណើតនៅភ្នំពេញខ្ញុំកើតនៅអាមេរិកប៉ុន្តែខ្ញុំចង់ក្លាយជាអ្នកប្រដាល់ស្ត្រី ដ៏ល្បីប្រកួតគុនចម្រុះ MMA នេះ ឲ្យកម្ពុជានៅពេលខាងមុខដោយសង្ឃឹមថាបងប្អូនខ្មែរស្រឡាញ់គាំទ្រខ្លាំង។លោក វ៉ាត់ ចំរើន ដែលជាប្រធាន MMA កម្ពុជា មានប្រសាសន៍ថាកម្ពុជាជាសមាជិកពេញសិទ្ធិ MMA នេះហើយ។ កីឡាប្រភេទនេះគឺជាកីឡាអាជីពហាត់ប្រកួតវ៉ៃយកតម្លៃខ្លួនហេតុនេះការគ្រប់គ្រងមានតែក្លិបសមាគម ឬសហព័ន្ធ និងសម៉ឺខ្លួនគឺឯកភាពគ្នាមិននៅក្រោមការគ្រប់គ្រងរបស់ស្ថាប័នក្រសួងអប់រំយុវជននិងកីឡាអគណកម្មាធិការជាតិអូឡាំពិកនោះឡើយ។លោកវ៉ាត់ចំរើនបន្ថែមថា៖យើងគាំទ្រពីព្រោះកម្ពុជាជាសមាជិកហើយឯម សុវណ្ណារីក៍ប្រើឈ្មោះកម្ពុជាពីព្រោះសហព័ន្ធMMAកម្ពុជាតំណាងឲ្យកម្ពុជានេះហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។លោកបន្ថែមថាបើគេហាត់បានប្រកួតបានល្អប្រាក់ចំណូលពីការប្រកួតនេះទទួលបានច្រើនទៅតាមសមត្ថភាពនិងបទពិសោធន៍ហើយក៍ជាកីឡាប្រភេទពាណិជ្ជកម្ម៕

Loading...