អេលីត ចំរើន ​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ KIC បន្ទាប់ពី​បាន​ធ្វើ​ឲ្យ​រៀមច្បង ម៉ន សាម៉េត ចាញ់ដោយ​អស់ចិត្ត

928
ភ្នំពេញ៖ ​កីឡាករ ​អេលីត​ ចំរើន​ ​របស់​​ក្លឹបប៉ែនកាក់គុនខ្មែរ (អតីត​ ក្លិប​ឆ្មា​ស​សែនសុខ) យកឈ្នះ​ជើង​ខ្លាំង​ ម៉ន​ សាម៉េត ​មក​ពី​ក្លិប​កង​ចក្រ​រាជសីហ៍ ​ដោយពិន្ទុដើម្បី​គ្រង​តំណែង​ជើងឯក​​ខ្សែ​ក្រវាត់​ស្ថាប័ន​ KIC នៃ​សង្វៀន ONE TV Cambodia ថែមទាំង​​បន្សល់​នូវ​ស្នាម​បែក​ចំនួន ​១៥ថ្នេរ ទៀតផង។

ការ​​ជួប​គ្នា​រវាង ​អេលីត ​ចំរើន  និង ​ម៉ន ​សាម៉េត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ​គឺ​មាន​​ការ​តាម​ដាន​ខ្លាំង​ពី​អ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរ ដោយសារ​សមត្ថភាព​របស់​​​អ្នក​ទាំង ​២​។ ​ទោះ​បី​ជា​យ៉ាង​ណា អេ​លីត ​ចំរើន ​ដែលរំពឹងឈ្នះ​តិច​តាំង​ពី​មុន​ពេល​ប្រកួត​នោះ​ បែរ​ជា​​ទទួល​បាន​លទ្ធផល​ល្អ​ និង​បាន​ធ្វើ​ឲ្យ​រៀបច្បង ​ម៉ន​ សាម៉េត​ ចាញ់​ទាំង​អស់​ចិត្ត​។​

តាមរយៈ​ការ​ឈ្នះ​ខ្សែ​ក្រវាត់​នេះ អេលីត ចំរើន ទទួល​បាន​ប្រាក់​រង្វាន់ ​៤០០០ ដុល្លារ ខណៈ​អ្នក​លេខ ​២ ម៉ន សាម៉េត បាន​ប្រាក់​ ២ ០០០ ដុល្លារ។ ចំណែក មាស សារ៉ាក់ ដែល​បាន​ឡើង​ប្រកួត​ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤ ជំនួស​កីឡាករ​ថៃ Lafan ដែល​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ឡើង​ប្រកួត ព្រោះ​ល្មើស​ច្បាប់​ប្រកួត​នោះ​ គឺ​បាន​ឈ្នះ​ពិន្ទុ​​ថៃ​ Neong Thavat ដោយ​ពិន្ទុ​ដៃ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់ ​១ ពាន់​ដុល្លារ ឯ​អ្នក​លេខ ​៤ ​របស់​ថៃ Neong Thavat បាន ​៥០០ ដុល្លារ ៕

Loading...