បិសាចក្រហម ត្រៀមលុយ ៤០ លានផោនដើម្បីនាំយកសម្រាប់ខ្សែបម្រើរបស់ Ajax

120
Donny van de Beek: Manchester United agree £40m fee for Ajax midfielder
Donny van de Beek: Manchester United agree £40m fee for Ajax midfielder

ក្លិបបិសាចក្រហម Manchester United បានកំពុងឈានដល់ការចុះហត្ថលេខាលើខ្សែបម្រើ Donny van de Beek របស់ក្លិប Ajax ហេីយ បន្ទាប់ពីក្លិបទាំងពីរយល់ព្រមលើតម្លៃផ្ទេរ ៤០លានផោន។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហមគឺបានកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិហូឡង់វ័យ ២៣ឆ្នាំរូបនេះ ក្រោយពីបានមេីលទម្រង់លេងរបស់គេ។ ការផ្ទេរនេះត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

Van de Beek គ្រោងនឹងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Old Trafford នឹងត្រូវដាក់ចូលលេងសម្រាប់ការប្រកួតបើករដូវកាល ២០២០-២១ របស់ Man United ទល់នឹង Crystal Palace នៅថ្ងៃទី១៩ ខែកញ្ញាទៀតផង។

De Beek នឹងក្លាយជាកីឡាករចំណូលថ្មីរបស់ Solskjaer នៅរដូវកាលថ្មី នេះ បន្ទាប់ពីបរាជ័យក្នុងការទិញខ្សែបម្រេីស្លាបរបស់ក្លិប Borussia Dortmund គឺ Jadon Sancho ដោយសារតែតម្លៃផ្ទេរ។

Van de Beek គឺជាផ្នែកមួយនៃក្រុមឆ្នើមរបស់ Ajax ដែលបានជួយក្លិបឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ក្នុងឆ្នាំ២០១៩៕

Loading...