ព្រឹត្ដិការណ៍«ប្រណាំងកង់ និងជិះកង់កម្សាន្តនៃក្ដីស្រលាញ់ ១៤ កុម្ភៈ»នឹងធ្វើនៅព្រះសីហនុ

79

មានស្ថាប័នធំចំនួន៣គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា,ក្រសួងទេសចរណ៍,រដ្ឋបាលសាលាខេត្តព្រះសីហនុព្រមទាំងសហព័ន្ធកីឡាទោចក្រយានបានបង្កើតព្រឹត្តិការណ៍កីឡាលក្ខណៈទេសចរណ៍មួយនាថ្ងៃអាទិត្យទី១៤កុម្ភៈឆ្នាំ២០២១ខាងមុខនេះ។ព្រឹត្តិការណ៍កីឡាបែបទេសចរណ៍កំសាន្តនេះគឺមានបំណងឬជាមធ្យោបាយមួយ ក្នុងការផ្លាស់ប្ដូរទស្សនៈយុវវ័យនៅក្នុងថ្ងៃពិធីបុណ្យនៃសេចក្តីស្រឡាញ់ដែលពួកគេធ្លាប់ជ្រួលជ្រើមខុសពីខ្លឹមសារដើមនាំឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។

យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគឺនៅថ្ងៃទី១៤កុម្ភៈខាងមុខនេះដែលគេចាត់ទុកថាជាថ្ងៃ បុណ្យនៃសេចក្ដីស្រឡាញ់នោះស្ថាប័នខាងលើនេះនឹងរៀបចំព្រឹត្តិការណ៍កីឡាជិះកង់នៅតំបន់ឆ្នេរសមុទ្រនៃខេត្តព្រះសីហនុដើម្បីបង្ហាញពីសក្ដានុពលនិងសម្រស់ធម្មជាតិនៃឆ្នេរសមុទ្រខ្មែរជំនួសព្រឹត្តិការណ័ដែលយល់ខុសរឿងបុណ្យក្តីស្រឡាញ់ដែលមានប្រភពមកពីក្រៅប្រទេស។កម្មវិធីនេះជាលើកទី១ផ្តល់ជូនទាំងអ្នកជិះកង់អាជីពទាំងមិនអាជីពអាចចូលរួមជិះបានដោយសេរីក្នុងលក្ខណៈកីឡាទេសចរណ៍និងកំសាន្តជាមួយធម្មជាតិ។


លោកនូចំរើនអគ្គលេខាសហព័ន្ធបានប្រាប់ថា៖ចំពោះវិញ្ញាសាប្រកួតមានចំនួន៣ដែលដាក់ឲ្យជិះនោះមានវិញ្ញាសាទី១អ្នកជិះកង់អាជីពគឺអាចចូលរួមប្រណាំងកង់ភ្នំចម្ងាយ៤០គីឡូម៉ែត្រដែលការប្រណាំងនោះចាប់ផ្ដើមចេញដំណើរពីឆ្នេរអូឈើទាលឆ្ពោះទៅឆ្នេររាមបន្តាប់មកត្រឡប់មកឆ្នេរអូឈើទាលវិញ។ទី២ប្រភេទFun Rideជិះកង់កំសាន្ដឆ្នេរសមុទ្រថ្មីចម្ងាយ២៥គីឡូម៉ែត្រដោយចេញដំណើរពីឆ្នេរអូឈើទាលឆ្ពោះទៅឆ្នេរអូរត្រេះហើយត្រឡប់មកឆ្នេរអូរឈើទាលវិញ ។ទី៣Famly CoupleRide គឺការជិះកង់ជាក្រុមគ្រួសារនិងគូស្នេហ៍ចម្ងាយ១៥គីឡូម៉ែត្រតាមផ្លូវក្នុងទីក្រុងថ្មីនិងឆ្នេរសមុទ្រមិនគិតពីថេរៈវេលា។លោកនូចំរើនបន្ថែមថា៖គិតមកដល់ពេលនេះមានអ្នកចុះឈ្មោះរួចហើយចំនួនជិត១០០នាក់ដែលមានស្ថាប័នទាំង៤ខាងលើទទួលចុះឈ្មោះហើយតាមការព្យាករអាចមានអ្នកចូលរួមខ្ទង់២០០នាក់នៅពេលបិទការចុះឈ្មោះត្រឹមថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះ។

វ៉ាត់ចំរើនរដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា៖
នេះជាព្រឹត្តិការណ៍ថ្មីមួយបន្ថែមទៀតដែលមានស្ថាប័នក្រសួងទេសចរណ៍,NOCCសហព័ន្ធទោចក្រយាននិងរដ្ឋបាលព្រះសីហនុបានឯកភាពគ្នាបង្កើតឡើងក្នុងកោលបំណងកីឡានិងទ្េសចរណ៍ព្រមទាំងយកថ្ងៃ១៤កុម្ៈជាថ្ងៃក្តីក្រឡាញ់ឲ្យយុវជនបានក្រឡេកមកចាប់អារម្មណ៍កីឡានិងកំសាន្ត។កន្លងមកមានយុវវ័យមួយចំនួនបានយល់ច្រឡំថាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់គឺជាពេលដែលត្រូវលះបង់នូវព្រហ្មចារីយ៍ដល់គូស្នេហ៍របស់ខ្លួនដែលផ្ទុយពីការពិកនិងប៉ះបាល់ប្រពៃណីចាតិខ្មេរ។ពេលនេះក្រសួងទេសចរណ៍និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្កើតប្រឹងប្រែងធ្វើសកម្មភាពកីឡាថ្មីៗមួយដើម្បីផ្លាស់ប្ដូរផ្នត់គំនិតឥរិយាបទដែលពួកគេយល់ច្រឡំកន្លងមក។លោកវ៉ាត់ចំរើនបន្ថែមថា៖ព្រឹត្តិការណ៍នេះគណៈកម្មការរៀបចំគ្រោងរៀបចំកន្លែងបោះតង់តាមឆ្នេរសមុទ្រសម្រាប់អ្នកចូលរួមទាំងអស់ដោយសុវត្ថិភាពដោយផ្តោតទៅលើសណ្តាប់ធ្នាប់បរិស្ថានអនាម័យល្អស្របតាមការនែនាំរបស់ក្រសួងសុខាភិបាលឲ្យបានល្អ៕

Loading...