កូវីដ១៩ ធ្វើឱ្យក្លិបប្រដាល់នាយកដ្ឋានអង្គរក្សផ្អាកការនាំចេញកីឡាករទៅប្រកួតតាមTV

57

ភ្នំពេញ៖ ខណៈដែលជំងឺកូវីត១៩ នៅតែបន្តរីករាលដាលខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃនោះ គ្រប់ស្ថាប័ន្តអង្គភាព មិនថាកីឡា, រដ្ឋ ឬក្រុមហ៊ុនឯកកជន ត្រូវបានរដ្ឋាភិបាលស្នើសុំផ្អាកសកម្មភាពបណ្ដុះអាសន្នទាំងអស់ ក្នុងនោះក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស បានប្រកាសថាខ្លួន ផ្អាកការនាំកីឡាករចេញទៅប្រកួតនៅតាមស្ថានីយ៍ទូរទស្សន៍បណ្ដោះអាសន្ន ដើម្បីបញ្ជាសការរីករាលដាលនៃជំងឺដ៍កាចសាហាវមួយនេះ។

អ្នកគ្រប់គ្រងក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស លោកស៊នអេលីតនិយាយថា៖ ចុងសប្តាហ៍នេះខ្ញុំសុំបិទក្លិបជាបណ្តោះអាសន្នគឺបានន័យថា៖មិនឲ្យកីឡាករចេញចូលទៀតទេគឺហ្វឹកហាត់ហូបចុកក្នុងមួយកន្លែងមិនចេញក្រៅដើម្បីសុវត្តិភាពទាំងអស់គ្នាព្រមទាំងរួមគ្នាការពារប្រឆាំងទៅនឹងការរិករាលដាលនៃកូវីដ១៩។លោកសនអេលីតបន្ថែមថា៖តាមពិតមេៗខ្ញុំបានណែនាំឲ្យបិទតាំងពីដើមសប្តាហ៍នេះប៉ុន្តែខ្ញុំមិនអាចធ្វើទាន់ដោយសារចុងសប្តាហ៍នេះក្លិបនាយកអង្គរក្សដ្ឋានខ្ញុំបានទទួលកម្មវិធីប្រកួតមានកីឡាករចេញប្រកួតចំនួន៦នាក់គឺនៅបាយ័ន២នាក់នៅCBS៤នាក់ដែលមិនហ៊ានខកខានខ្លាចគេខឹងយើង។លោកបន្តបញ្ជាក់៖នៅក្នុងក្លិបមានកីឡាករសរុប២៥នាក់កំពុងហ្វឹកហាត់ស្នាក់នៅហូបរួមហើយបច្ចុប្បន្នចេញទៅក្រៅខ្លះមិនអនុញាតឱ្យចូលវិញទេពីព្រោះខ្លាចឆ្លងគឺនៅសល់តែ១៥នាក់ត្រូវតែរក្សាគ្រប់គ្រងឱ្យនៅមួយកន្លែងក្នុងក្លិបប៉ុន្តែនៅហ្វឹកហាត់ធម្មតាមិនឱ្យចេញក្រៅឬមានមនុស្សផ្សេងខាងក្រៅចេញចូលបានទេដោយរង់ចាំបទបញ្ជាពីថ្នាក់លើជាថ្មី។

លោកស៊នអេលីតបានបញ្ជាក់ថាក្នុងកំណែទម្រង់ឲ្យបានល្អនិងរក្សាសុខភាពដល់កីឡាករគ្រូបង្វឹកផងនិងគ្រួសារផងនោះ ក្លិបនាយកដ្ឋានអង្គរក្សទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំផ្តល់ជូនសម្រាប់ជីវភាពហុបចុកស្នាក់នៅបានល្អប្រសើរទោះបីមិនមានការប្រកួតក៍ដោយ។បន្ថែមពីលើនេះក្លិបនេះបានកំណែទម្រង់ដោយផ្លាស់ប្តូគ្រូបង្វឹកឆ្នើមថ្មីវ័យក្មេងជំនាញពីរនាក់គឺឆ្លាមសនិងសែនរ៉ាឌីនៅប្រចាំការហើយផលិតបានកីឡាករល្អៗឆ្នើមជាទំពាំងស្នងឬស្សីព្រមទាំងមានធនធានកិឡាករល្អៗផងដែរ។

ប្រភពពីកីឡាករមួយចំនួនដែលត្រៀមប្រកួតនៅសង្វៀនហង្សមាសសុំមិនឱ្យបញ្ចេញឈ្មោះប្រាប់ថាពួកគេមិនហ៊ានទៅប្រកួតនៅសង្វៀនទូរទស្សន៍ហង្សមាសទៀតទេ ដោយខ្លាចឆ្លងដោយរង់ចាំមើលការអនាម័យឬកូវីដ១៩នៅទីនោះត្រូវបានគ្រប់គ្រងរកឃើញថាគ្មានកូវីដ១៩សិន។ចំណែកកីឡាករមួយចំនួនដែលបានប្រកួតកន្លងមកនៅនៅសង្វៀនហង្សមាសរួចហើយកំពុងព្រួយបារម្ភ។

ក្លិបប្រដាល់មួយចំនួនមានការព្រួយបារម្ភផ្ទុយពីក្លិបនាកដ្ឋអង្គរក្សពីព្រោះបើគ្មានការប្រកួតគឺគ្មានប្រាក់ទិញអាហារនោះឡើយពីព្រោះក្លិបខ្លះគ្មានអ្នកឧបត្ថម្ភហើយពេលប្រកួតទើបបានលុយហើយប្រសិនផ្អាកការប្រកួតគឺភាគច្រើនវទនាខាងជីវភាពនេះហើយ៕

Loading...