
ភ្នំពេញ៖ កីឡាករប្រដាល់សកលជម្រេីសជាតិកម្ពុជាចំនួន ៣រូប ដែលទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ BELT & ROAD CHINA-ASEAN BOXING CHAMPIONSHIP 2019 នៅប្រទេសចិននោះ ពួកគេ នឹងឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី២៥ តុលានេះហើយ។ ការប្រកួតនេះធ្វើនៅទីក្រុងណាននីញ ដែលមានប្រទេសចូលរួមចំនួន ៩ គឺប្រទេសក្នុងតំបន់អាស៊ាន និងចិន។

កីឡាករទាំង ៣រូប ដេលនឹតប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះរួមមាន៖
- កីឡាករ សៅ រង្សី ត្រូវជួបជាមួយកីឡាករឡាវ Kham Phouvanh ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៤៩ គីឡូក្រាម។
- កីឡាករ បាង ណុន ត្រូជួបប្រកួតជាមួយ កីឡាករមីយ៉ាន់ម៉ា Zaw Moe ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥២ គីឡូក្រាម។
- កីឡាករ វី សុភ័ស្ស ប្រកួតជាមួយអ្នកប្រដាល់ហ្វីលីពីន Jere Samuel ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៤ គីឡូក្រាម។
បញ្ចាក់៖ កីឡាករកម្ពុជាដែលចូលរួមប្រកួតនេះក៏ជាក្រុមត្រៀមប្រកួតសុីហ្គេម ឆ្នាំ២០១៩ ផងដែរ៕
Loading...