ឡៅ ចិត្រា បានប្រកួតចាញ់អ្នកប្រដាល់កម្រិតខ្ពស់របស់ថៃ Superlek មុននេះដោយពិន្ទុក្នុងកម្មវិធី ONE Championship ដែលរៀបចំឡើងក្នុងទឹកដីថៃមុននេះ។
ចាប់ផ្តើមទឹកទី១ អ្នកប្រដាល់ថៃបានវាយសម្រុកយ៉ាងខ្លាំងមកលើ ចិត្រា ដោយការទាត់ផ្ទួនៗ ដែលធ្វើឲ្យអ្នកប្រដាល់កម្ពុជារូបនេះស្ទើរតែមិនអាចតដៃបាន។ ចូលដល់ទឹកទី២ អ្នកប្រដាល់កម្ពុជានៅតែមិនអាចរកឱកាស ដើម្បីវាយបកវិញបាន បន្ទាប់ពីដៃគូរបស់គេនៅតែទាត់ផ្ទួនៗ មកលើខ្លួន។
ដល់ទឹកទី៣ Superlek ហាក់មិនសម្រុកខ្លាំង ខណៈ ឡៅ ចិត្រា បានព្យាយាមចូលវាយជាបន្តបន្ទាប់ ប៉ុន្តែឱកាសអស់ទៅហើយ។
អ្នកប្រដាល់របស់កម្ពុជា ឡៅ ចិត្រា និង នៅ ស្រីពៅ ប្រកួតតំណាងឲ្យក្លឹប Cambodian Top Team របស់កម្ពុជា ដែលមានលោក ហ៊ុន ច័ន្ទរាជ្យ ជាគ្រូបង្វឹក និងជាថ្នាក់ដឹកនាំ ។
គួរបញ្ជាក់ថា កាលពីមុនឡើងសង្វៀនប្រកួតនៅបាំងកកជាមួយជើងខ្លាំងថៃជាង១០ថ្ងៃ ចិត្រា បានជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្ដែអ្នកលេងគុនខ្មែរវ័យក្មេងរូបនេះ បានចេញមកអះអាងថា មិនប៉ះពាល់ដល់ការប្រកួតនោះទេ។ ជាលទ្ធផល ចិត្រា បានចាញ់ជើងខ្លាំងថៃដោយពន្ទុទាល់តែបាន៕
ឡៅ ចិត្រា vs. Superlek Kiatmoo9 | ONE Championship: CLASH OF LEGENDS | ទីក្រុងបាងកក | ថ្ងៃទី ១៦ កុម្ភៈ ២០១៩Full Fight: Lao Chetra vs. Superlek Kiatmoo9 | ONE Championship: CLASH OF LEGENDS | Bangkok on 16 February
Gepostet von BKM Sports am Samstag, 16. Februar 2019