មុនការប្រកួត១ថ្ងៃ៖ សហព័ន្ធបាល់ទាត់កម្ពុជាកោះហៅជា វេស្លីទៅជួយក្រុមជម្រើសជាតិទល់នឹងអូស្រ្តាលី

491

ភ្នំពេញ៖ សហព័ន្ធបាល់ទាត់កម្ពុជានៅថ្ងៃនេះ បានកោះហៅជាបន្ទាន់នូវកីឡាករ ជា វេស្លី ដែលជាខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត ដើម្បីជួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ត្រៀមការប្រកួតពានរង្វាន់ AFC U-23 Championship 2020 វគ្គជម្រុះ ។

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ នឹងប៉ះជាមួយក្រុមអូស្រ្តាលីនៅថ្ងៃសុក្រ ទី ២២ មីនាស្អែកនេះ។ ចំណែក នៅថ្ងៃទី២៤ មីនា កម្ពុជានឹងជួបជាមួយក្រុមកូរ៉េខាងត្បូង និងថ្ងៃទី២៦ មីនា នឹងប៉ះជាមួយក្រុមឆាយនីស តៃប៉ិ។

ដោយឡែក ចំពោះការកោះហៅខ្សែប្រយុទ្ធជា វេស្លីនេះ គឺដើម្បីជំនួសខ្សែការពារបឹងកេត ១រូប ដែលមានបញ្ហារបួស គឺកីឡាករ លី វ៉ាហេទ។ វត្តមានរបស់ជា វេស្លីនេះ គឺធ្វើក្លិបបឹងកេតមានសមាជិក៤នាក់ហើយដែលចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា គឺ ជា វេស្លី  អ្នកចាំទី ហ៊ុល គឹមហ៊ុយ ខ្សែការពារ សេត រ៉ូស៊ីប និង ទេស សម្បត្តិ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំតំបន់អាស៊ីនេះ៕

Loading...