ចាន់ រតនា សង្ឈឹមឈ្នះ ១០០% លើកីឡាករចិន XieWei ថ្ងៃ១៨ធ្នូនេះនៅ SingaporeIndoorStadium

758

អ្នកលេងគុនចម្រុះ ចាន់ រតនា បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ បានត្រៀមខ្លួនបានល្អសម្រាប់ការប្រកួតគុនចម្រុះ ឬ MMA តំណាងឲ្យកម្ពុជានាល្ងាចថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ នេះជាមួយជនជាតិចិនទោះបីបញ្ហាកូ កូវិដ១៩ រាតត្បាតលុកលុយក៍ដោយគឺបានហ្វឹកហាត់គ្រប់គ្រាន់សង្ឃឹមឈ្នះដល់ទៅ ១០០ ភាគរយ។ មុនពេលចាកចេញពីភ្នំពេញ ទៅប្រកួត ចាន់ រតនា ប្រាប់តាមទូរស័ព្ទថា ខ្ញុំរម្ពឹងឈ្នះខ្ពស់ពីព្រោះហ្វឹកហាត់បានល្អ និងការតាំងចិត្តខ្ពស់ឈានទៅរកផ្លូវមួយជាលើកទី៤ សម្រាប់ការឈ្នះចុងក្រោយក្នុងឆ្នាំ ២០២០ នេះ។

ចាន់ រតនា និយាយថាខ្ញុំធ្វើដំណើរតែពីរនាក់ជាមួយអ្នកឲ្យទឹកខ្ញុំដោយក្នុងចិត្តពុះកញ្ជ្រោលចង់ឈ្នះដើម្បីតំណាងឲ្យប្រទេសកម្ពុជា។ ខ្ញុំធ្លាប់ចូលរួមប្រកួតក្នុងគុនចម្រុះ MMA នេះចំនួន ១០លើកតំណាងឲ្យកម្ពុជា ត្រូវគេចាត់ទុកថាកីឡាករមានអ្នកតាមដាន និងលើកទឹកចិត្តខ្ញុំច្រើនណាស់ក្នុងនោះខ្ញុំឈ្នះបាន ៧លើក និង ចាញ់ត្រឹម៣ ដឹងប៉ុណ្ណោះដែលស្ថិតិប្រកួតនេះ គេសរសើរខ្ញុំថាល្អក្នុងកម្រិតតំបន់ និងលំដាបពិភពលោកពិសេសជាកីឡាករឆ្នើមរបស់កម្ពុជា។ អ្វីដែលសំខាន់ ៣ ប្រកួតចុងក្រោយ ខ្ញុំបានឈ្នះជាប់ៗគ្នាហើយលើកទី៤ នេះជាឧបសគ្គធំតែខ្ញុំត្រូវតែឈ្នះឲ្យបានដាច់ខាត។ កំណត់ត្រាដែលគេចង់ចាំមិនភ្លេចបានគឺ ជ័យជម្នះ ៣ លើកជាប់គ្នាចុងក្រោយ នៅសង្វៀនលំដាប់ពិភពលោក ONE គឺឈ្នះ Abrou Fernandes និង Rudy Agustian ដែលជាកីឡាករឥណ្ឌូណេស៊ីនិងបន្តឈ្នះពិន្ទុលើ Balart កាលពីពាក់កណ្ដាលខែសីហាឆ្នាំ២០១៩ កន្លងទៅនៅប្រទេសថៃ។ចាន់រតនាបន្ថែមថាខ្ញុំមានគ្រូសញ្ជាតិអ៊ីតាលីលោក Lorenzo បានលើកទឹកចិត្ត «ឲ្យខ្ញុំហ្វឹកហាត់ផ្នែកកម្លាំងពីព្រោះបច្ចេកទេសល្អហើយ។ ខ្ញុំប្រកួតគូទី២ ជាមួយកីឡាករមកពីប្រទេសចិន ដែលគ្រូប្រាប់ខ្ញុំថាគេធ្លាប់ឈ្នះក្នុងស្ថាប័ន ONE Championship ៥លើកមកហើយប៉ុន្តែចុងក្រោយគេចាញ់មួយលើក។

ចាន់ រតនា និយាយថា ខ្ញុំប្រកួតថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី ជាគូទី២ ប៉ះជាមួយកីឡាករចិន Xie Wei ។ គ្រូខ្ញុំប្រាប់ថា Xie Wei មានបទពិសោធនៅលើសង្វៀនគុនចម្រុះមិនអន់ទេខ្លាំងគួរសមដែរពោលគឺ៨ដងក្នុងនោះឈ្នះ៥និងចាញ់៣ដង។អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កីឡាករចិន Xie Wei ម្នាក់នេះបានបង្កើតកំណត់ត្រាឈ្នះការប្រកួត៥លើកជាប់គ្នានៅសង្វៀន ONE ប៉ុន្តែលើកចុងក្រោយចាញ់កីឡាករ Danny Kingad ដោយពិន្ទុកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២០។ «យ៉ាងណាខ្ញុំសង្ឃឹមឈ្នះ១០០ភាគរយព្រោះហាត់ត្រៀមយូរជាង៥ខែមកហើយ។ តាមគម្រោងពីដំបូងខ្ញុំគ្រោងចេញតាំងពីថ្ងៃ ៨ធ្នូ ប៉ុន្តែត្រូវប្តូដើម្បីចេញទៅនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ វិញ នឹងទៅហាត់ជិតមួយសប្តាហ៍មុនប្រកួត»។

តាមប្រវត្តិកីឡាក រចាន់ រតនា ជំនាញកីឡាប្រយុទ្ធជាច្រើនប្រភេទ ពីដំបូងហាត់កីឡាហាប់គីដូ, ចំបាប់, តេក្វាន់ដូ, ប្រដាល់គុនខ្មែរពិសេស ឆ្នាំ២០០៨ ហាត់វ៉ូវីណាម ឈ្នះមេដាយលើកដំបូងឲ្យកម្ពុជាហើយនៅឆ្នាំ ២០០៩ ដល់ ២០១៥ ល្បីល្បាញផ្នែកគុនខ្មែរ និងចាប់ពីឆ្នាំ ២០១៧ មកល្បីល្បាញក្នុងកម្មវិធីគុនចម្រុះក្នុងស្ថាប័ន ONE Championship ដែលមានកិច្ចសន្យាប្រកួតមួយឆ្នាំយ៉ាងតិច ៦ លើកមានប្រាក់តម្លៃខ្លួនខ្ពស់ និងបានផ្ជង់កម្លាំងកាយចិត្តតែ MMA មួយមុខប៉ុណ្ណោះ។ ភាពល្បីល្បាញចុងក្រោយរបស់ ចាន់ រតនា បន្ទាប់ពីឈ្នះកីឡាករជំនាញចំបាប់សញ្ជាតិគុយបា Gustavo Balart នៅក្នុងកម្មវិធី ONE:DREAMS OF GOLD កាលខែសីហាឆ្នាំ ២០១៩ នៅប្រទេសថៃ។ បច្ចុប្បន្ន ចាន់ រតនា ជាមន្ត្រីនគរបាលជាតិ និងជាម្ចាស់ក្លិបសិល្បៈគុនខ្មែរបង្ហាត់គុនចម្រុះ៕

 

Loading...