កម្មវិធីប្រដាល់ «អ្នកតស៊ូគោជល់ជើងឯកប៉ះគ្នា» រដូវកាលទី២ នេះរឹតតែកក្រើកជាងមុនទៅទៀត ខណៈបេក្ខភាពសុទ្ធតែជើងខ្លាំងប្រចាំទម្ងន់ ៦០គីឡូក្រាម និងជាកីឡាករដែលត្រូវសងសឹកគ្នាផងដែរ។
កម្មវិធីប្រដាល់នេះ គឺចម្រាញ់យកជើងឯកក្រុមទី១ ទៅប៉ះជើងឯកក្រុមទី២ ដើម្បីដណ្ដើមខ្សែក្រវាត់ ១គ្រឿង អមដោយប្រាក់រង្វាន់ ២០លានរៀល។
បេក្ខភាពក្រុមទី១ អេលីត ចំរើន ម៉ឺន មេឃា សោម វិឆ័យ និង ឡុង ជិន ចំណែកក្រុមទី២ ឃីម បូរ៉ា ឈិត សេរីវណ្ណថង ធន់ មករា និង សេន កុសល។ ការប្រកួតនេះនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះនៅ CNC ៕
Loading...