Ceballos សង្ឃឹមថា ធ្វើបានល្អជាមួយអេស្ប៉ាញនៅ Tokyo Olympic Games 2020

28

(តូក្យូ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Dani Ceballos ដែលត្រូវបានលោក De la Fuente ជ្រើសរើសចេញពីក្លិបអាជីពកាំភ្លើងធំ Arsenal នោះ សង្ឃឹមថាធ្វើបានល្អក្នុងឈុត U23 ដែលត្រៀមលេងនៅ Tokyo Olympic Games 2020 ដែលមានជប៉ុនធ្វើម្ចាស់ផ្ទះនោះ។

Ceballos បានថ្លែងថា «ខ្ញុំមានគ្រូបង្វឹកដ៏អស្ចារ្យ គឺលោក Fuente ដោយមានទំនាក់ទំនងល្អជាមួយគ្នាយូរមកហើយ។យើងបានផ្សាភ្ជាប់គ្នាយ៉ាងល្អពីការប្រកួតលើកដំបូងនៅ U19 ក្នុងព្រឹត្តិការណ៍ពានជើងឯកអឺរ៉ុបឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមក យើងបានបង្កើតទំនាក់ទំនងដ៏អស្ចារ្យមួយ។ គាត់បានផ្តល់ទំនុកចិត្តដល់ខ្ញុំ ហើយខ្ញុំមានសំណាងណាស់ដែលបានផ្តល់ឲ្យគាត់វិញនៅលើទីលាន»

ប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះធ្លាប់បានឈ្នះមេដាយមាសនៅ Summer Olympic Games ក្នុងទឹកដីរបស់ខ្លួនកាលពីឆ្នាំ១៩៩២ នៅពេលដែលកីឡាករលើសអាយុ Ceballos ក៏រំពឹងថាធ្វើបានល្អផងដែរក្នុងយុទ្ធនាការអូឡាំពិកលើកទី៣២ នៅប្រទេសជប៉ុននេះដែរ។

ខ្សែបម្រើរបស់ក្លិប Real Madrid ដែលត្រូវបាន Arsenal ខ្ចីជើងខាងលើនេះដែលកំពុងស្ថិតក្រោមការបង្វឹករបស់លោក Fuente ដូចដែលរូបគេធ្លាប់បានល្អម្តងដែរកាលពីលេងក្នុងឈុតយុវជនអាយុក្រោម ១៩ឆ្នាំទៀតផង។

ក្រៅពី Dani Ceballos អេស្ប៉ាញក៏បានកោះហៅកីឡាករល្បីៗផ្សេងៗដែររួមមាន Pedri, Unai Simon, Dani Olmo, Mikel Oyarzabal, Eric Garcia និង Pau Torres ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ Live Score នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១៕

Loading...