សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានបិទវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្ដាល និងគ្រូ

137

កីឡាតុងហ្គីលម៉ូដូ ជាប្រភេទកីឡាប្រយុទ្ធមួយប្រភេទដែលកម្ពុជាធ្លាប់ឈ្នះពីព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសថៃយ៉ាងលេចធ្លោតាំងពីឆ្នាំ២០០៧ នៅប្របទេសថៃ និងហ្វីលីពីនជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់លោក ជ័យ ចាប ជាប្រធានសហព័ន្ធបានធ្វើឲ្យកីឡានេះទទួលបានផ្លែផ្កាជាបន្តបន្ទាប់។

ជាមួយគ្នានេះក្រសួងអប់រំយុវជន និងកីឡាបានទទួលស្គាល់និងជួយជ្រុមជ្រែងឧបត្ថម្ភថវិកាសម្រាបវ់ប្រតិបត្តិការដូចសហព័ន្ធដទៃដែលមានគម្រោងចំណាយប្រចាំឆ្នាំចំនួន ៦០លានរៀលក្នុងមួយឆ្នាំ។ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ២០២០ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបានបិទវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្ដាល និងគ្រូកម្រិតបឋមព្រមទាំងកម្រិតមធ្យមរយៈពេល៥ថ្ងៃដោយចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០នៅរាជធានីភ្នំពេញដែលមានសិក្ខាកាមចូលរួមចំនួន៣២នាក់ក្នុងនោះនារីចំនួន០៧នាក់។នៅក្នុងនោះដែរមានការចូលរួមពីថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូមកពីបណ្តាលក្លិបនានានៅរាជធានីភ្នំពេញនិងបណ្តាលខេត្តមួយចំនួនផងដែរ។

លោកចំរើនសុផលលោកអគ្គលេខាធិការបានឲ្យដឹងថា៖ ក្នុងពិធីបិទមានការចូលរួមពីឯកឧត្តមជ័យចាបប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា លោក ហាជីមិសៃតុ ប្រធាន សហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិន។ លោកជាវណ្ណចាន់ត្រាអនុប្រធាន មាន និងសិក្ខាកាម។លោកហាជីមិសៃតុប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិននិងមន្ត្រីជាន់ខ្ពស់ផ្នែកកីឡាជាច្រើន។លោកស្រីចៅសុគន្ធីអនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា។

លោក ទុយ វិច្ឆិកា ប្រធានការរិយាល័កីឡាទំនើប លោក ជា វណ្ណចាន់ត្រា មានប្រសាសន៍សំណេះសំណាលថា៖ វគ្គបណ្ដុះបណ្ដាលថា៖យើងចូលរួមក្នុងកោលដៅធ្វើឲ្យកីឡានេះមានសារៈសំខាន់គឺកីឡាតុងហ្គីលម៉ូដូនិងប្រវត្តិព្រមទាំងចក្ខុវិស័យលើកស្ទួយកីឡាតុងហ្គីលម៉ូដូក្នុងការចូលរួមការប្រកួតស៊ីហ្គេមខាងមុខនេះដើម្បីទទួលបានជ័យលាភីមួយដែលទទួលបានដោយចិត្ត។ រយៈពេល ៥ថ្ងៃនេះ យើងបានពិភាក្សាអំពីច្បាប់នៃការប្រកួត បទបង្ហាញស្ដីពីគុណលក្ខណៈសម្បត្តិគ្រូរចនាសម្ព័ន្ធនិងការគ្រប់គ្រងក្លិប សិក្សាអំពីច្បាប់ប្រកួតអនុវត្តផ្ទាល់អំពីរបៀបធ្វើចៅក្រមនិងអាជ្ញាកណ្ដាល របៀបចុះតារាងផ្ដល់ពិន្ទុអេឡិចត្រូនិកជាដើមក្នុងសម័យវិទ្យាសាស្ត្រកីឡា។

 

បន្ទាប់ពីការហ្វឹកហាត់រយៈពេលប្រាំថ្ងៃនេះយើងអាចសន្និដ្ឋានបានថា៖លោកគ្រូអ្នកគ្រូដែលជាចៅក្រមអាជ្ញាកណ្ដាល មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីច្បាប់នៃលក្ខខ័ណ្ឌការប្រកួតនិងបទដ្ឋានក្នុងការរៀបចំការប្រកួតនាក្នុងព្រឹត្តិការណ៍នានា។ លោក ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានមានប្រសាសន៍សំណេះសំណាលក្នុងពិធីបិទនោះថា៖វគ្គបណ្ដុះបណ្ដាលប្រកបដោយអត្ថន័យសម្រាប់ល្អសម្រាប់លោកគ្រូអ្នកគ្រូ ជាចៅក្រមអាជ្ញាកណ្ដាលពិសេសសម្រាប់ការត្រៀមប្រកួកីឡាតុងហ្គីលម៉ូដូជ្រើរើសជើងឯកជាតិប្រចាំឆ្នាំនាពេលខាងមុខ។

ក្នុងពេលនោះលោកប្រធានបានប្រកាសទទួលស្គាល់ សមាគមកីឡាតុងហ្គីលម៉ូដូចំនួនបីខេត្តបន្ថែមទៀតគឺមានសមាគមកីឡាតុងហ្គីលម៉ូដូខេត្តដំបងសមាគមកីឡាតុងហ្គីលម៉ូដូខេត្តសៀមរាបនិងសមាគមកីឡាតុងហ្គីលម៉ូដូខេត្តកំពតព្រមទាំងចែកលិខិតបញ្ជាក់ការសិក្សាផងដែរ។ពិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រមអាជ្ញាកណ្ដាលគ្រូកម្រិតបឋមនិងមធ្យមបញ្ចប់ជាមួយបរិយាកាសដ៏រីករាយជាមួយនឹងការប្តេជ្ញាចិត្តនៃមន្ត្រីនិងគ្រូស្ម័គ្រចិត្ត។

លោក ចំរើន សុផល អគ្គលេខាធិការបានឲ្យដឹងថា៖គិតមកដល់បច្ចុប្បន្ននៅក្នុងរាជធានៅភ្នំពេញមានចំនួនជាង ១០ក្លិប និងនៅខេត្តសារុបជាង ២០ក្លិបហើយ។ លោក ចំរើន សុផល បន្តថាបើរម្លឹកពីស្នាដៃក្រៅប្រទេសវិញកីឡាតុងហ្គីលម៉ូដូទទួលបានល្បីល្បាញគួរកត់សម្គាល់។ធ្លាប់បានបញ្ជូនកីឡាករចំនួន០១រូបចូលរួមការប្រកួតយុទ្ធគុនពានរង្វាន់សន្តិភាពអាស៊ីលើកទី១ ឆ្នាំ២០១៤ (1stAsianMartialArtPeaceCup2014) នៅទីក្រុងហ្សិន (Quezon) ប្រទេសហ្វីលីពីនយើងទទួលបានមេដាយមាស០១គ្រឿងដោយកីឡាករតាំងប៉ូហេង។

កាលពីឆ្នាំ២០១៦ យើងបញ្ជូនកីឡាករកីឡាការិនីចំនួន០៥រូបចូលរួមជើងឯកពិភពលោកនៅទីក្រុងឆុងជូសាធារណរដ្ឋកូរ៉េយើងទទួលបានមេដាយសំរឹទ្ធ០៣គ្រឿងមាន លោក តាំង ប៉ូហេង លោក សួន កូស៊ុល លោកមិន ភារ៉ូ ជាកីឡាករ និងកញ្ញា ម៉ាន់ ស៊ីម៉ា កីឡារិនីឆ្នាំ ២០១៧ ចូលរួមជើងឯកអាស៊ីនៅទីក្រុងឈៀងម៉ៃប្រទេសថៃថៃកម្ពុជាឈ្នះមេដាយមាស ៤គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ៧គ្រឿង។ ឆ្នាំ២០១៨ ជើងឯកពិភពលោកនៅទីក្រុងញូដេលី ប្រទេសឥណ្ទទួលបានមេដាយមាស ១គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង។
ឆ្នាំ២០១៩ ចូលរួមការប្រកួតជើងឯកពិភពលោក ២០១៩ នៅទីក្រុងឆុងជូសាធារណរដ្ឋកូរ៉េទទួលបានមេដាយសំរឹទ្ធ ៣គ្រឿង៕

Loading...