កម្មវិធីប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១០ ចុងសប្តាហ៍នេះ

58

 

ភ្នំពញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី១០ ហើយនៅចុងសប្តាហ៍នេះ នាថ្ងៃសៅរ៍ ទី២៤ និងថ្ងៃអាទិត្យ ទី២៥ និងថ្ងៃអង្គារ ទី២៧ ខែកក្កដា ដោយមាន ១២ក្រុមចូលរួមដដែល។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ រួមមាន៖
១៖ សូលទីឡូអង្គរ Vs ណាហ្គា
២៖ គិរីវង់សុខសែនជ័យ Vs ព្រះខ័នរាជស្វាយរៀង
៣៖ ភ្នំពេញក្រោន Vs វិសាខា។

 

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ វិញនោះរួមមាន៖
១៖ អាស៊ីអឺរ៉ុប យូណាយធីត Vs អង្គរថាយហ្គឺរ
២៖ អគ្គិសនីកម្ពុជា Vs ខេត្តព្រៃវែង។

ចំណែកឯការប្រកួតនៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ រួមមាន៖
១៖ បឹងកេត Vs នគរបាលជាតិ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា បានឈានចូលសប្តាហ៍ទី១០ ដោយមានគូពិសេសត្រូវប៉ះគ្នារវាងក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន ១៦ពិន្ទុ ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ១៨ពិន្ទុ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងទឹកដីនៃកីឡដ្ឋាន អ.អេស.អិន នៅវេលាម៉ោង១៨៖០០នាទីល្ងាច៕

Loading...