ក្រុមកីឡាអេឡិចត្រូនិច Mobile Legends នឹងទៅប្រកួត World Championships 2021 នៅសិង្ហបុរី

139

ភ្នំពេញៈ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឱ្យដឹងថា ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា Mobile Legends: Bang Bang (MLBB) ចំនួន ៦នាក់និងគ្រូបង្វឹកម្នាក់ នឹងទៅចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍ World Championships 2021 នៅសិង្ហបុរីចាប់ពីថ្ងៃទី១ដល់២៥ ខែមករា ឆ្នាំ២០២១។

ប៉ុន្ដែការចូលរួមប្រកួតកីឡានេះគឺគោរពតាមវិធានការសុខាភិបាល ការធ្វើចត្ដាឡីស័ករបស់កីឡាករម្នាក់ៗ ដើម្បីធានាសុវត្ថិភាព និងបង្ការជំងឺកូវីដ១៩ផងដែរ។

ចំពោះសមាសភាពក្រុម IMPUNITY KH ដែលត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ Mobile Legends: Bang Bang (MLBB) World Championships 2021 នៅសិង្ហបុរីនាពេលខាងមុខ គឺដឹកនាំដោយលោក អ៊ឹង ឃាងម៉េង និងមានកីឡាករ ឈួន ផេងគង់, គឹម វីសា, លី គីមឡុង, ភា សុក្រាម, រ៉ា វិរិទ្ធ និងកីឡាករ លឹម ប៊ុនហាក់។
តាមលិខិតអញ្ជើញប្រទេសទាំង៩លេងវិញ្ញាសាខុសគ្នាដូចជា ប្រទេស Brazil លេងវិញ្ញាសា- DREAMMAX ។

ប្រទេស Cambodia -លេង IMPUNITY KH។ ប្រទេសIndonesia – RRQ, ALTER EGO ESPORTS ។ប្រទេសJapan -លេង 10S GAMING FROST។ ប្រទេស Malaysia – TODAK ។ ប្រទេស Myanmar – BURMESE GHOULS ។ ប្រទេស Philippines – BREN ESPORTS, OMEGA ESPORTS។ប្រទេសRussia – UNIQUE DEVU និងម្ចាស់ផ្ទះ Singapore – RSG, EVOS SG៕

Loading...