កីឡាល្បុក្កតោកម្ពុជា មានសង្ឃឹមខ្ពស់ដណ្តើមមេដាយស៊ីហ្គេម២០២៣

152

នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡាល្បុក្កតោ​មាន​ការ​រំពឹង​ថា​អាច​ ​នឹង​ដណ្តើម​បាន​មេដាយ​​ច្រើន​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អា​ស៊ី​អាគ្នេយ៍​មួយ​នេះ​។ ​ លោក​ព្រឹទ្ធាចារ្យ​រហ័ស្សនាម​គ្រូតា​ក្រមា​មាស​សាន​គឹម​ស៊ាន​លោក​ព្រឹទ្ធាចារ្យ​ហុក​ឈាង​គីម​និង​អ្នក​ទ្រទ្រង់​គាំ​ទ្រ​គំនិត​គឺ​លោក​វ៉ាត់​ចំរើន​មន្ត្រី​ចាន់​ខ្ពស់​គ្រប់​គ្រង​កីឡា​ព្រម​ទាំង​ឥស្សរជន​ឆ្នើមៗ​បន្ថែម​ទៀត​បាន​ធ្វើ​ឲ្យ​កីឡា​ល្បុុក្កតោ​កម្ពុជា​កំពុង​តែ​ឈាន​ទៅ​រក​មាន​ភាព​ល្បី​ល្បាញ​ទាំង​ក្នុង​នឹង​អន្តរជាតិ​មក​ដល់​បច្ចុប្បន្ន​។​

លោក​អ៊ូ​តារា​ ដែល​ទទួល​ភារៈ​កិច្ច​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​មាន​លោក​បណ្ឌិត​ច័ន្ទ​សារុន​ជា​ប្រធាន​សហព័ន្ធ​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត​រួម​ទាំង​​គ្រូ​បង្វឹក​វ័យ​ក្មេងៗ​កំពុង​ធ្វើ​ឲ្យ​សកម្មភាព​ល្បុក្កតោ​កម្ពុជា​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​មោទនភាព​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ដណ្ដើម​មេដាយ​ឱ្យ​បាន​ច្រើន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​និង​ជា​ម្ចាស់​ដើម​នៃ​ក្បាច់​គុន​ប្រពៃ​ណី​មួយ​នេះ​។

លោក​វ៉ាត់​ចំរើន​ក្នុង​ឋានៈ​ជា​អនុ​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​និយាយ​ថា​៖​យើង​រួម​គ្នា​ត្រៀម​ខ្លួន​យ៉ាង​ដុត​ដៃ​ដុត​ជើង​ខណៈ​ដែល​ការ​ត្រៀម​ខ្លួន​នេះ​គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​ត្រៀម​ខ្លួន​ដើម្បី​ស៊ី​ហ្គេម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ផ្ទះ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​ការ​ត្រៀម​ខ្លួន​ដើម្បី​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្កូ​ផង​ដែរ​។​យើង​មាន​សាក្ខី​កម្ម​ព្រម​ទាំង​សក្តានុពល​ល្អ​គ្រប់​គ្រាន់​ដោយ​ផ្តោត​ទៅ​លើ​វិញ្ញាសា​ជា​ច្រើន​មាន​សម្តែង​និង​ប្រ​យុទ្ធ​លក្ខណៈឯកត្តជន​និង​ជា​ក្រុម​។​ជា​មួយ​គ្នា​នេះ​ដើម្បី​សម្រេច​គោល​ដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​នៅ​កម្ពុជា​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​មាន​ការ​ងារ​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត​ពី​ព្រោះ​គុន​ល្បុក្កតោ​គឺ​ជា​អត្តសញ្ញាណ​ជាតិ​ព្រលឹង​ជាតិ​ទាំង​មូល​ពិ​សេស​កម្ពុជា​គឺ​ជា​ម្ចាស់​ដើម​នៃ​ក្បាច់​គុន​នេះ​និង​ជា​ប្រភេទ​កីឡា​ប្រពៃណី​ជាតិ​ខ្មែរ​ហេតុ​នេះ​មិន​អាច​មាន​ចំណាត់​ថ្នាក់​ក្រោម​ប្រទេស​ដទៃ​នៅ​ក្នុង​តំបន់​អាស៊ាន​បាន​ឡើយ​ក្នុង​ស៊ី​ហ្គេម​២០២៣​នេះ​។​

លោក​បន្ថែម​ថា​ល្បុក្កតោ​យើង​ធ្វើ​សកម្មភាព​ជា​បណ្តើរៗ​ត្រៀម​រៀប​ចំ​បទបញ្ជា​ការ​ប្រកួត​ក្នុង​កម្រិត​អន្តរជាតិ​ដោយ​ពិនិត្យ​លើ​គោលការណ៍​លើ​ប្រភេទ​កីឡា​ប្រយុទ្ធ​មួយ​ចំនួន​របស់​អន្តរជាតិ​ក៏​ដូច​ជា​គោលការណ៍​នៃ​ការ​ប្រកួត​ស៊ី​ហ្គេម​ទាំង​អស់​នេះ​មិនមែន​ជា​រឿង​សាមញ្ញ​ឬ​ងាយ​ស្រួល​នោះ​ទេ​ដោយ​សារ​តែ​នេះ​គឺ​ជា​វិញ្ញាសា​ថ្មី​នៅ​ស៊ី​ហ្គេម​ហើយ​យើង​ក្នុង​នាម​ម្ចាស់​ផ្ទះ​មាន​ឱកាស​ដាក់​បញ្ចូល​កីឡា​ប្រពៃ​ណី​ជាតិ​យើង​ដោយ​តស៊ូ​មតិ​ទម្រាំ​ឱ្យ​គណៈ​កម្មការ​ស៊ី​ហ្គេ​ម​ទទួល​យក​គឺ​ជា​រឿង​មោទនភាព​​។

លោក​អ៊ូ​តារា​អគ្គ​លេខាធិការ​សហព័ន្ធ​និយាយ​ថា​៖​ សម្រាប់​ការ​ហ្វឹកហាត់​ និង​សម្រាំង​កីឡាករ​ក៏​ត្រូវ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ពិសេស​ជាង​ពេល​មុនៗ​ពោល​មាន​ផែន​កីឡាការិនី​និង​ផែន​កីឡាករ​ផ្នែក​សម្ដែង​និង​ប្រយុទ្ធ​ជា​ដើម​ដែល​អាច​ឱ្យ​កម្ពុជា​ជឿ​ជាក់​ថា​កីឡាករ​ផ្នែក​នេះ​គឺ​មាន​ធន​ធាន​ពិតប្រាកដ​សម​ជា​កីឡា​ប្រពៃណី​របស់​ខ្មែរ​មាន​សកត្តា​នុពល​ល្អ​លើ​ឆាក​អន្តរជាតិ​ដោយ​យ៉ាង​ណា​ក៍​ត្រូវ​តែ​មាឆន​ប្រៀប​ជាង​ប្រទេស​ដទៃ​។ ​លោក​អ៊ូ​តារា​បន្តថា​៖​ទាក់ទង​ទៅ​នឹង​វិញ្ញសា​ប្រ​កួត​កីឡាករ​ម្នាក់​ៗ​គ្រប់​វិញ្ញាសា​ក៏​ត្រូវ​បាន​សម្រាំង​យក​មក​បណ្ដុះ​ដោយ​យក​ចិត្ត​ទុកដាក់​ដើម្បី​ពង្រឹង​សមត្ថភាព​ឱ្យ​ក្លាយ​ជា​ធនធាន​លើ​ឆាក​អន្តរជាតិ​នោះ​ផង​ដែរ​។​ចំណុច​មួយ​ទៀត​យើង​កំពុង​ប្រមូល​ផ្ដុំ​នូវ​អ្នក​មាន​សមត្ថភាព​ឱ្យ​មក​ធ្វើ​ជា​គ្រូបង្វឹក ​ល្អ​នឹង​ចេញ​ទៅ​បង្កើត​ល្បុក្កតោ​នៅ​ប្រទេស​ក្នុង​អាស៊ាន​យ៉ាង​តិច​ចំនួន​៤​ប្រទេស​ដើម្បី​បាន​ចូល​រួម​ប្រ​កួត​ក្នុង​ស៊ី​ហ្គេម​នេះ។​វិញ្ញាសា​ដាក់​ឲ្យ​ប្រ​កួត​មាន​គម្រោង​ពី​២០​ទៅ​២៥​ក្នុង​នោះ​មាន​វិញ្ញា​សា​សម្តែង​ទម្រង់​មេគុន​ទាំង​អាវុធ​មានមុខ ឬអាវុធ​ឥតមុខ​ មេគុន​ដៃ​សមយុទ្ធ​ និង​វិញ្ញាសា​ប្រយុទ្ធ​ជា​ដើម​ស្រប​តាម​ច្បាប់​កីឡា​របស់​ស៊ី​ហ្គេម​។​

តាម​ការ​បញ្ចាក់​ពី​លោក​គ្រូ​តា​ក្រមា​មាស​សាន​គឹម​ស៊ាន​និង​លោក​អ៊ូ​តារា​អគ្គ​លេខាធិការ​ឲ្យ​ដឹង​ថា​៖​បច្ចុប្បន្ន​ប្រទេស​ចំនួន​៥​ទទួល​យក​ការ​ហ្វឹក​ហាត់​គុន​ល្បុក្កតោ​ដូច​ជា​ប្រទេស​វៀតណាម ​,ហ្វីលី​ពីន​,ឡាវ​,ម៉ា​ឡេ​ស៊ី​,​មី​យ៉ាន់​ម៉ា​ជា​ដើម​ហើយ​ជា​បន្ត​បន្ទាប់​នឹង​មាន​ច្រើន​ប្រទេស​បន្ថែម​ទៀត​ដើម្បី​មាន​វត្តមាន​លើ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។​លោក​បន្ត​ថា​នៅ​ឆ្នាំ​២០២២​កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​មួយ​ដែល​មាន​ឈ្មោះ​Pre-SEA Games(​មុន​ការ​ប្រកួត​ផ្លូវការ​)​ដែល​ឲ្យ​តែ​ប្រភេទ​កីឡា​ថ្មី​ត្រូវ​រៀប​ចំ​ការ​ប្រកួត Pre-SEA Games​នេះ​ដែល​ជា​គោលការណ៍​របស់​ស៊ី​ហ្គេម​។​លោក​អ៊ូ​តារា​បន្ថែម​ថា​ទោះ​បី​បញ្ហា​កូ​វីដ​១៩​ផ្ទុះ​​តែ​​ការ​ហ្វឹក​ហាត់​យើង​មាន​ជម្រើស​ថ្មី​មួយ​ហ្វឹក​ហាត់​រួម​ដោយ​ស្នាក់​នៅ​រួម​គ្រប់គ្រង​បាន​ល្អ​មិន​អនុញាតិ​ចេញ​ជួប​អ្នក​ក្រៅ​គឺ​ហាត់​នៅ​លើ​ផ្ទះ​លេខ​៣០C​ផ្លូវ​៣៧១​បឹង​ទំពុន​រាជ​ធានី​ភ្នំពេញ​ដែល​មាន​លោក​ប្រធាន​សហព័ន្ធ​ជួល​ឲ្យ​៕​​​

Loading...