កីឡាការិនីគុនចម្រុះខ្មែរ-អាមេរិក អែម សុវណ្ណារី បានវិលមកកាន់សង្វៀនជាថ្មី ដោយនឹងត្រូវតទល់ជាមួយកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅប្រទេសសិង្ហបុរី បន្ទាប់ពីខកខានឡើងសង្វៀនរយៈពេលជាងមួយឆ្នាំ។
សុវណ្ណារី ធ្លាប់បានឡើងសង្វៀន ONE ពីរដងរួចហើយ ក្នុងនោះការប្រកួតលើកទី១ ទទួលបានជ័យជ្នះលើកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងទឹកទី១ នៅឆ្នាំ២០១៨ ប៉ុន្តែនៅការឆ្នាំ២១៩ ប្រកួតលើកទីពីរចាញ់កីឡាការិនីប្រេស៊ីល Rayane Marques Bastos ក្នុងទឹកទី១។
ចំណែកកីឡាការិនី Choi Jeong Yun ប្រកួតនៅសង្វៀន ONE បានម្ដង តែត្រូវបរាជ័យក្រោមកណ្តាប់ដៃកីឡាការិនីប្រេស៊ីល Maira Mazar នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV ក្នុងទឹកទី៣ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
ព្រឹត្តិការណ៍ ONE: UNBREAKABLE II ធ្វើឡើងនារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី៕