
ភ្នំពេញ៖ ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 របស់កម្ពុជា នឹងចាប់ផ្ដើមហើយ ដោយប្រកួតដំបូងក្រុមគោព្រៃកម្ពុជា ត្រូវប៉ះក្រុមហុងកុង ដើម្បីដណ្ដើមយក ៣ ពិន្ទុ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី ៥ ខែកញ្ញា ខាងមុខ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដាក់លក់សំបុត្រចូលទស្សនានៅថ្ងៃទី ២៦ ខែសីហា ខាងមុខ ដោយបែងចែកជា ២ប្រភេទ គឺ ១ម៉ឺនរៀល សម្រាប់កន្លែងមានដំបូល និង ៥ពាន់រៀល សម្រាប់កន្លែងធម្មតា។ ទីតាំងលក់នៅពហុកីឡដ្ឋានអូឡាំពិកតែម្ដង បើកលក់ចាប់ពីម៉ោង ៩ ព្រឹកដល់ ៦ ល្ងាច។
សម្រាប់ក្រុមគោព្រៃកម្ពុជា នឹងប្រកាសពីបញ្ជីឈ្មោះក្រុមជម្រើសជាតិនៅថ្ងៃទី ២៩ ខែសីហា ខាងមុខនេះ។ សម្រាប់ការប្រកួតវគ្គទី២ ជម្រុះ FIFA World Cup Qatar 2022 ក្នុងទ្វីបអាស៊ី ក្រុមកម្ពុជាស្ថិតនៅពូល C ជាមួយក្រុម ប៉ារែន ហុងកុង អីរ៉ាក់ និង អីរ៉ង់ ៕