តើគ្រូធំកម្ពុជា និងអូស្រ្តាលីនិយាយអ្វីខ្លះមុនប៉ះគ្នានៅម៉ោង៨យប់នេះ?

507

ភ្នំពេញ៖ នៅម៉ោង៨នាយប់ថ្ងៃសុក្រនេះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងត្រូវប៉ះគ្នាជាមួយក្រុមអូស្តា្រលីក្នុងវគ្គជម្រុះពូល H ពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាយុក្រោម២៣ឆ្នាំ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ មុនការប្រកួតដ៏សំខាន់នេះមកដល់ ពោល គឺកាលពីម្សិលមិញគ្រូបង្វឹកនៃក្រុមកម្ពុជា និងអូស្ត្រាលី បានធ្វើសន្និសិទកាសែតរួមគ្នាស្តីការប្រកួតនេះ។

តើគ្រូបង្វឹកទាំងពីរបាននិយាយអ្វីខ្លះទាក់ទងនឹងការប្រកួតនេះ?

*លោក FELIX G.DALMAS គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ៖ “ ពួកយើងរីករាយដែលមានឱកាសប្រកួតប្រជែងជាមួយក្រុមខ្លាំងៗ ហើយពួកយើងនឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពសម្រាប់ការប្រកួតខាងមុខ”។

*ចំណែកលោក GRAHAM ARNOLD គ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី៖ “ពួកយើងបានមកដល់កម្ពុជាកាលពី២ថ្ងៃមុន ហើយមានអារម្មណ៍ថា អស្ចារ្យ ហើយពួកយើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ Tournament នេះ។ ពួកយើងមានក្តីគោរពចំពោះប្រទេសកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ”៕

Loading...