SEA GAMES 2023

CAMSOC ប្រជុំចង្អៀតពិភាក្សាពីបច្ចេកទេសវប្បធម៌ ត្រៀមពិធីបើក-បិទ SEA Games 2023

ភ្នំពេញ៖ ដោយអនុវត្តនូវវិធានក្រសួងសុខាភិបាល ក៏ដូចជារក្សានូវនិរន្ដរភាពការងារប្រចាំសប្ដាហ៍ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ គណៈចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំចង្អៀតមួយ ដើម្បីពិភាក្សាពីបច្ចេកទេសផ្នែកវប្បធម៌ ក្នុងការត្រៀមបង្ហាញនូវទស្សនីយភាពមួយដ៏អស្ចារ្យ នៅក្នុងពិធីបើក-បិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជានេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ហើយក៏មានការចូលរួមពីលោក ព្រឿង ឈាង និងលោក ម៉ោង...

អាងហែលទឹកអូឡាំពិក តម្លៃជិត ៣លានដុល្លារ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ

អាងហែលទឹកស្ដង់ដារអន្ដរជាតិ នៃពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះហើយ ក្រោយបញ្ចប់ការសាងសង់ និងជួសជុល កាលពីខែមេសាកន្លងទៅ ដោយចំណាយថវិកាអស់ប្រមាណជិត ៣លានដុល្លារ។ ចំពោះពិធីសម្ពោធខាងលើនឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC ក៏ដូចជាតំណាងក្រសួងអប់រំ យុវជន...

CAMSOC​ កំពុង​ពិនិត្យ​ករណី​សំខាន់ៗ ២ ត្រូវ​អនុវត្ត​នៅ​ក្នុង​ឆមាសទី​២ ឆ្នាំ ​២០២០

ភ្នំពេញ៖ ​ខណៈ​ផែនការ​សកម្មភាព​មួយ​ចំនួន​ត្រូវ​បាន​ជាប់​គាំង និង​ត្រូវ​បាន​ពន្យារពេល​ដោយសារ​វិបត្តិ​កូវីដ ​១៩​ ជា​លក្ខណៈ​សកល​នោះ គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣ ហៅ​កាត់​ថា CAMSOC បាន​និង​កំពុង​តែ​ពិនិត្យ​ទៅ​លើ​ករណី​សំខាន់​ធំ​ចំនួន ​២ ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ឆមាសទី​២ ឆ្នាំ ​២០២០ ​នេះ​។ ​ ទី​១៖ ​ពិនិត្យ​វាយ​តម្លៃ​កំណត់​យក​ទីលាន​កីឡា​ប្រភេទ​លើ​ទឹក​ថ្មី​ចំនួន ​៣ ​កន្លែង​បន្ថែម​ទៀត ​​ ទី​២៖ ​ពិនិត្យ​ វាយ​តម្លៃ​ ព្រម​ទាំង​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​...

កម្ពុជាបោះជំហានប្រកបដោយទំនុកចិត្តខ្ពស់ ឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

CAMSOS-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានថ្លែងថា ការប្រារព្ធពិធីប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង និងការរាប់ថយក្រោយ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺស្ថិតនៅក្នុងកម្មវិធីស៊ីហ្គេម ២០២៣...

ចំណាប់អារម្មណ៍ម្ចាស់ជ័យលាភីស្លាកសញ្ញា និងនិមិត្តសញ្ញា ស៊ីហ្គេម ២០២៣

CAMSOS-ភ្នំពេញ៖ ម្ចាស់ជ័យលាភីស្នាដៃស្លាកសញ្ញា (Logo) និងនិមិត្តសញ្ញា (Mascot) ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបង្ហាញអារម្មណ៍ពិតក្រោយបញ្ចប់ពិធីប្រកាសជ័យលាភីស្នាដៃ និងពិធីរាប់ថយក្រោយ កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅពហុកឡដ្ឋានជាតិមរតកតេជោ។ លោក នាង វិសាល ដែលជាម្ចាស់ជ័យលាភីស្លាកសញ្ញា បានបង្ហាញនូវអារម្មណ៍រំភើបខ្លាំង ដែលក្លាយជាម្ចាស់ជ័យលាភី និងត្រូវបានកម្កល់ទុកតម្លៃជាប្រវិត្តិសាស្ត្រសម្រាប់ជាតិទាំងមូល។ លោកអះអាងថា នេះគឺជាកិត្តិយសដ៏ធំធេងរបស់លោក ក៏ដូចជាក្រុមគ្រួសារ និងមិត្តភ័ក្រ្ត...
SEA Games 2023

អត្ថន័យខ្លឹមសារនៃស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣បានជម្រាបជូនអំពីអត្ថន័យខ្លឹមសារនៃស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោក (Logo-Mascot-Moto) ជូនដូចខាងក្រោម៖ ១-អំពីស្លាកសញ្ញា៖ មាននិមិត្តរូបប្រាសាទអង្គរវត្តពណ៌ទឹកមាស រូបនាគព័ន្ធ៤ពណ៌ខុសគ្នា ជាមួយរូបកងចំនួន១១ ជាស្លាកសញ្ញាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ពណ៌ទឹកមាស និងភាសាអង់គ្លេសខាងក្រោម “The 32nd SEA Games Cambodia...