លីគទី២ កម្ពុជា នឹងចាប់ផ្ដើមការប្រកួតស្អែកនេះហើយ

129

ការប្រកួតបាល់ទាត់ជម្រើសជាតិលីគទី២ កម្ពុជា ឆ្នាំ២០២០ នឹងចាប់ផ្ដើមការប្រកួតសន្សំពិន្ទុ នៅថ្ងៃទី៣ ខែតុលាស្អែកនេះហើយ ដើម្បីចម្រាញ់រកក្រុមជើងខ្លាំង ១ក្រុមឡើងទៅបង្គ្រប់កៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១ ជំនួសក្រុមបាតតារាងឆ្នាំនេះ។

កម្មវិធីប្រកួតសប្ដាហ៍ទី១ រួមមានខេត្តកោះកុង ជួបខេត្តកំពង់ស្ពឺ នៅវិទ្យាល័យកោះកុង។ សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ប៉ះក្លិបបាល់ទាត់ឬទ្ធីសែន នៅខេត្តព្រៃវែង។ ខេត្តត្បូងឃ្មុំ បើកទ្វារផ្ទះទទួលក្រុម U21 ភ្នំពេញក្រោន។ ក្រុម ISI ដង្កោសែនជ័យ ប៉ះក្រុមសៀមរាប នៅទីលាន KMH និងខេត្តស្វាយរៀង បើកទ្វារផ្ទះទទួលក្រុម U21 កងយោធពលខេមរភូមិន្ទ។

គួរបញ្ជាក់ថា នេះជាលើកទី៣ ហើយ ដែលកម្ពុជាមានការប្រកួតលីគទី២ គ្រាដែល ២លើកមុនបានប្រកួត កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ មុនផ្អាករៀបចំរយៈពេល ២ថ្ងៃកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩។ តែយ៉ាងណាតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្លាប់បានអះអាងថា ចាប់ពីឆ្នាំនេះតទៅ សហព័ន្ធប្ដេជ្ញារៀបចំព្រឹត្តិការណ៍នេះឲ្យបានជាប់លាប់ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ។

ចំពោះការប្រកួតលីគទី២ កម្ពុជា ឆ្នាំ២០២០ នេះ គឺមានបេក្ខភាពចូលរួម ១០ក្រុមខាងលើ ហើយក្រុមនីមួយៗត្រូវធ្វើការប្រកួត ១ជុំ ដើម្បីកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេ គឺជាជើងឯក និងទទួលសិទ្ធិឡើងទៅបង្គ្រប់កៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១។ ប៉ុន្ដែក្រុមដែលត្រូវទទួលសិទ្ធិនេះ លុះត្រាមិនមែនជាក្រុមឧបសម្ព័ន្ធរបស់ក្លិបសមាជិកលីគកំពូលកម្ពុជា។ ចំពោះក្រុមឧបសម្ព័ន្ធរបស់ក្លិបលីគកំពូលកម្ពុជា គឺមាន ២ក្រុម រួមមានក្រុម U21 ភ្នំពេញក្រោន និងក្រុម U21 កងយោធពលខេមរភូមិន្ទ៕

Loading...