កម្ពុជានឹងប៉ះម៉ាឡេស៊ីសម្រាប់ការប្រកួតដំបូងក្នុងពានរង្វាន់AFF LG Cup 2019 ខាងមុខនេះ

362

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់យុវជនអាយុក្រោម២២ឆ្នាំ ដើម្បីពានរង្វាន់​AFF LG Cup ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែកុម្ភៈប៉ុន្មានថ្ងៃទៀតខាងមុខនេះ។ សម្រាប់ការប្រកួតដំបូងរបស់ខ្លួន ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំរបស់កម្ពុជា ត្រូវស្វាគមន៍ក្រុមជើងខ្លាំងម៉ាឡេស៊ីនៅពហុកីឡដ្ឋានជាតិ។

* តារាងប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា

បើកឆាកដំបូងរបស់ក្រុមកម្ពុជា គឺត្រូវប៉ះក្រុមម៉ាឡេស៊ី បន្ទាប់មក មីយ៉ាន់ម៉ា និង ក្រុមឥណ្ឌូនេស៊ី ដែលសុទ្ធសឹងតែជាក្រុមខ្លាំងនៅក្នុងតំបន់អាស៊ាននេះ។

* យុវជនជម្រើសរបស់ក្រុមកម្ពុជា

បង្វឹកសញ្ជាតិអាហ្សង់ទីនរបស់កម្ពុជា បានប្រមូលផ្តុំជម្រើសយុវជនដ៏មានសក្ដានុពលចំនួន២៥នាក់ ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតខាងមុខនេះ។ ក្នុងនោះ ក៏មានដាក់បញ្ចូលក្រុមយុវជនដែលលេងឱ្យក្រុមជម្រើសជាតិឈុតធំកម្ពុជាមួយចំនួនផងដែរ។

* ការផ្សាយការប្រកួត

ស្ថានីយ៍ទូរទស្សន៍CTN និង MyTV ទទួលបានសិទ្ធិផ្សាយផ្ទាល់ផ្តាច់មុខសម្រាប់ការប្រកួតដណ្តើមពានរង្វាន់ AFF LG Cup ឆ្នាំ២០១៩នេះចេញពីពហុកីឡាដ្ឋានជាតិរបស់កម្ពុជា។

* សំបុត្រចូលទស្សនាដោយផ្ទាល់

 សំបុត្រចូលទស្សនាការប្រកួតនឹងចាប់ផ្តើមលក់នៅថ្ងៃទី ១៤ ខែកុម្ភៈចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៦ ល្ងាចនៅពហុកីឡដ្ឋានជាតិសម្រាប់ការប្រកួតAFF U22 LG CUP 2019។ តម្លៃសំបុត្រ គឺ ប្រភេទ១ ៖ ១០,០០០៛ និង ប្រភេទ២ ៖៥,០០០៛៕

 

Loading...