ប្រដាល់សកលកម្ពុជា ដណ្តើមមេដាយ ៥គ្រឿងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ នៅហ្វីលីពីន

1467
អគ្គនាយកដ្ឋានកីឡា
រូបភាព៖ អគ្គនាយកដ្ឋានកីឡា

ភ្នំពេញ៖ អត្តពលិកប្រដាល់សកលកម្ពុជា ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣០ (SEA GAMES 2019) ប្រទេសហ្វីលីពីន ទទួលបានមេដាយសំរឹទ្ធ ៥គ្រឿង ក្រោយពីចាញ់គូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។

អគ្គនាយកដ្ឋានកីឡា
រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្តពលិកប្រដាល់សកលកម្ពុជា ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ ទទួលបានមេដាយសំរឹទ្ធ រួមមាន កីឡាករ សៅ រង្សី ប្រភេទទម្ងន់ ៤៩ គ.ក្រ ទទួលបានមេដាយសំរឹទ្ធ កីឡាករ យ៉ុន ដារ័ត្ន ប្រភេទទម្ងន់ ៦៤ គ.ក្រទទួលបានមេដាយសំរឹទ្ធ និងកីឡាករ ស៊ីវ សុងម៉េង ប្រភេទទម្ងន់ ៧៥ គ.ក្រ ទទួលបានមេដាយសំរឹទ្ធ។ ចំណែកកីឡាការិនី ២នាក់ គឺកីឡាការិនី នៅ ស្រីពៅ ប្រភេទទម្ងន់ ៥១ គ.ក្រ ទទួលបានមេដាយសំរឹទ្ធ និងកីឡាការិនី វី ស្រីខួច ប្រភេទទម្ងន់ ៦០ គ.ក្រ ទទួលបានមេដាយសំរឹទ្ធ។​ ​សរុបលទ្ធផល ក្រុមកីឡាប្រដាល់សកលកម្ពុជាទទួលបានមេដាយសំរឹទ្ធចំនួន ៥គ្រឿង៕

Loading...