ហ្វីលីពីនៈទីបំផុតកីឡាករបាល់ទាត់កម្ពុជាវ័យក្រោម ២២ឆ្នាំ បានយកឈ្នះកីឡាករវ័យក្រោម ២២ឆ្នាំ របស់ប្រទេសម៉ាឡេស៊ីហើយ ក្នុងលទ្ធផលចប់ការប្រកួតកីឡាបាល់ទាត់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅកីឡដ្ឋាន Rizal Memorialប្រទេសហ្វីលីពីននៅថ្ងៃពុធទី៤ខែធ្នូឆ្នាំ ២០១៩នេះ ខណៈកម្ពុជារកគ្រាប់បាល់បាន ៣គ្រាប់ ចំណែកម៉ាឡេរកបាន១គ្រាប់នៅនាទី៦០ ធ្វើលទ្ធផលម៉ាឡេចាញ់កម្ពុជា ២-១។ ម៉ាឡេស៊ី
ក្នុងជ័យជន្នះវគ្គប្រកួតសន្សំពន្ទុនេះ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ដែឡត្រូវប្រកួតបញ្ចប់ពូល A នៃវគ្គសន្សំពិន្ទុទល់នឹងU22 ម៉ាឡេស៊ី គឺជាជំហានមួយថ្មីក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៃការប្រកួតរបស់កម្ពុជានៅប្រទេសហ្វីលីពីន។
នេះជាការជួបគ្នាលើកទី២ ក្នុងឆ្នាំ២០១៩ រវាងក្រុមទាំងពីរ គិតចាប់តាំងពី U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល ១-០ កាលខែកុម្ភៈនៅពហុកីឡដ្ឋានជាតិកម្ពុជា ក្នុងយុទ្ធនាការពានរង្វាន់ AFF U22 Championship 2019។
ក្រោយជំនួបដ៏តានតឹងបំផុតផងដែរ រវាងកម្ពុជា និងម៉ាឡេស៊ីនេះ ដើម្បីមានសិទ្ធិឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ U22 មីយ៉ាន់ម៉ា បានឡើងមុនគេ ក្រោយឈ្នះ ៤ប្រកួតជាប់គ្នា ដែលចុងក្រោយឈ្នះកម្ពុជា ២-១ នៅនាទីចុងម៉ោងដោយសារបច្ចេកទេសចាប់បាល់របស់អ្នកចាំទីកម្ពុជា៕
ទស្សានវីដេអូសង្ខេប៖
វីដេអូសង្ខេប ក្រុមកម្ពុជាអាយុក្រោម ២២ឆ្នាំ ស៊ុតបញ្ចូលទីយកឈ្នះ កម្រុមម៉ាឡេស៉ីអាយុក្រោម២២ឆ្នាំ ៣ ទល់នឹង ១ ។ ស៊ុតគ្នាដូចព្យុះ www.sportpage.asia
Gepostet von ទំព័រកីឡាអាស៊ី /Sport Page Asia am Mittwoch, 4. Dezember 2019