ឈង់ ប៊ុនណាត និង ឡុង ភារ៉ាត់ ជាប់ឈ្មោះចុងក្រោយជាក្រុមជម្រើសជាតិយុវជនក្រោមអាយុ២២ឆ្នាំ

423
Bunthan and Phearith are the last names in the national youth squad under the age of 22

ភ្នំពេញៈ បន្ទាប់ពី បានចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមដំណាក់កាលទី១ នៃក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ ២២ឆ្នាំ អស់រយៈពេល ៧ថ្ងៃរួចមក កីឡាករ           ឈង់ ប៊ុនណាត និង ឡុង ភារ៉ាត់ ត្រូវបានគ្រូបង្វឹកជនជាតិអាហ្សង់ ទីន Felix G. Dalmas ជ្រើសរើសចូលក្នុងបញ្ជីចុង ក្រោយក្រុម ជម្រើស ជាតិកម្ពុជា ក្រោមអាយុ ២២ឆ្នាំ ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019 ។

ការប្រកួតពានរង្វាន់ AFF U22 Championship 2019 នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះដែលកម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយប្រទេស Malaysia, Myanmarនិង Indonesia ហើយការប្រកួតដំបូងរបស់កម្ពុជា នឹងត្រូវប្រកួតជាមួយប្រទេស Malaysia នៅថ្ងៃទី១៨   ខែ កុម្ភះ វេលាម៉ោង ១៨:៣០ នៅពហុកីឡដ្ឋានជាតិ។

គួរបញ្ជាក់ថា កាលពីប្រមូលផ្តុំហ្វឹកហាត់ត្រៀមដំណាក់កាលទី១ មានកីឡាករសរុប ៥៤នាក់ ប៉ុន្តែ មានតែកីឡាករ ២៧នាក់ប៉ុណ្ណោះ ដែលត្រូវបាន  កោះហៅ ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019៕

Bunthan and Phearith are the last names in the national youth squad under the age of 22

Loading...