បាល់ទះនារីប្រេស៊ីល និងអាមេរិកឡើងទៅវគ្គផ្ដាច់ព្រ័ត្រ 2021 FIV

89

ក្រុមបាល់ទះនារីជម្រើសជាតិប្រេស៊ីល និងអាមេរិក បានដឹកដៃគ្នាឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ទះអន្តរជាតិ 2021 FIVB Volleyball Women’s Nations League ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួននៅយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញនៅកីឡដ្ឋាន Rimini Fiera ក្នុងទីក្រុង Rimini ប្រទេសអ៊ីតាលី។

លទ្ធផលប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមាន៖

– ប្រេស៊ីល ៣-១ ជប៉ុន (២៥-១៥,២៥-២៣,២៩-៣១,២៥-១៦)

– អាមេរិក ៣-០ ទួរគី (២៥-២១,២៥-២៣,២៥-២០)

គួរប្រកួតនៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ មាន៖

-វគ្គចំណាត់ថ្នាក់លេខ៣ ជប៉ុន ប៉ះ ទួរគី (ម៉ោង ៩យប់)

-វគ្គផ្ដាច់ព្រ័ត្រ ប្រេស៊ីល ប៉ះ អាមេរិក (ម៉ោង១២:៣០នាទីយប់)

ចំណែកចំណាត់ថ្នាក់ក្រុមដែលចូលរួមមាន លេខ៥ ចិន, លេខ៦ សាធារណរដ្ឋដូមីនីក, លេខ៧ហុល្លង់, លេខ៨ រុស្ស៊ី, លេខ៩ បែលហ្សិក, លេខ១០ អាល្លឺម៉ង់, លេខ១១ ប៉ូឡូញ, លេខ១២ អ៊ីតាលី, លេខ១៣ សែប, លេខ១៤ កាណាដា, លេខ១៥ កូរ៉េខាងត្បូង និងលេខ១៦ ថៃ៕

Loading...