ប្រដាល់
មុតខ្លឹមខ្មៅឈ្នះប្រាក់ពីសង្វៀនថោនទៅសង់ផ្ទះបង្ហើយ ខណៈឆៃសារ៉ា ចាញ់តាំងតែពីវគ្គជម្រុះ
មុតខ្លឹមខ្មៅដែលធ្លាប់ត្អូញត្អែពីជីវភាពលំបាកក្រីក្រក្នុងមុខរបរឡើងប្រកួតប្រដាល់កន្លងមកនោះបានឈ្នះប្រាក់រង្វាន់ប្រចាំសប្តាហ៍ជាថ្មិកាលពីយប់ថ្ងៃអាទិត្យទិ២១ខែកុម្ភៈឆ្នាំ២០២១នៅសង្វៀនប្រដាល់ថោន។ចំនួបប្រកួតដែលឆ្លងកាត់ចំនួន២វគ្គនេះកីឡាករមុតខ្លឹមខ្មៅបានឈ្នះកីឡាករជើងខ្លាំងឆៃសារ៉ាដោយពិន្ទុទាំងលំបាកលំបិនក្នុងលទ្ធផលពិន្ទុពីសំណាក់ចៅក្រម៣ទល់នឹង២ហើយទទួលបានប្រាក់ចំនួន៣លាន៤សែនរៀលពីសង្វៀន។
ជាមួយគ្នានេះបើនិយាយពីជីវភាពរបស់មុតខ្លឹមខ្មៅបច្ចុប្បន្នវិញចាប់ផ្តើមប្រែប្រួលឈានឡើងបានធូរធាជាលំដាប់ដោយមានការជួយឧបត្ថម្ភពីសុប្បរសជននិងការឡើងប្រកួតបានល្អឈានទៅធ្វើផ្ទះសម្បែងរស់នោសមរម្យហើយការឡើងប្រកួតមានប្រាក់ចំណូលកាន់តែល្អជាមធ្យមក្នុងមួយខែបើប្រកួតអាចរកបានប្រាក់ចំនួនពី៨០០ទៅ១០០០ដុល្លរ។ជាមួយនឹងប្រាក់រង្វាន់នេះខ្លឹមខ្មៅនិយាយថាខ្ញុំយកទៅបង្ហើយសំយ៉ាបផ្ទះនៅស្រុកកំណើតឯខេត្តកំពុងឆ្នាំខណៈផ្ទះបានសង់រួចអស់ជាង៣ម៉ឺនដុល្លារឯនោះ។
តាមប្រវត្តិជីវិតរបស់មុតខ្លឹមខ្មៅដែលផ្សងព្រេងមកពីខេត្តបាត់ដំបងឆ្លងកាត់មុខរបរជាកម្មករសំណង់ផងជាអ្នកប្រដាល់ផងនោះខ្លឹមខ្មៅធ្លាប់ជាក្មេងទំនើងដែលក្លិបប្រដាល់លំបាកគ្រប់គ្រងផ្នែកវិន័យ។ប៉ុន្តែទោះជាយ៉ាងណាមុតខ្លឹមខ្មៅបានសាងឈ្មោះល្បីល្បាញខ្លាំងនៅសង្វៀនបាយ័នក្នុងអំឡុងឆ្នាំ២០១២ដល់ឆ្នាំ២០១៥ដោយឈ្នះបានខ្សែក្រវាត់និងពានរង្វាន់ជាច្រើនផងដែរ។ បន្ទាប់មុតខ្លឹមខ្មៅបានចាកចេញពីក្លិបរបស់លោកគ្រូចាន់សុផលបន្តមកក្លិបក្រូធីណារិទ្ធចុងក្រោយប្តូមកនៅក្លិបមកុដរាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃជាមួយលោកគ្រូគង់ចាន់ធីណាកាលពិឆ្នាំ២០១៧មកដល់បច្ចុប្បន្ន។
មុតខ្លឹមខ្មៅនិយាយក្រោយពេលប្រកួតថា៖ ខ្ញុំមកប្រកួតនៅសង្វៀនម៉ាសហ្វៃនៅថោននេះចំនួន៣លើកទើបតែឈ្នះពានរង្វាន់លើកនេះម្តង។ ការប្រកួតជាមួយឆៃសារ៉ាសរុបទៅចំនួន៦លើកហើយពេលនេះក៍ឈ្នះក្នុងលក្ខណៈតឹងតែងណាស់ដែរគឺខ្ញុំប្រឹងអស់សមត្ថភាពបានត្រឹមឈ្នះពិន្ទុ៣ទល់២ប៉ុណ្ណោះ។ សម្រាប់បន្តមកប៉ះប្រកួតជាមួយកីឡាកររិទ្ធប៊ុនម៉ៅខ្ញុំស៊ីផុយដោយទាត់ឲ្យខូចជើងក្នុងទឹកទី១ដើម្បីយកប្រាក់រង្វានប្រចាំសប្តាហ៍តែម្តង។មុតខ្លឹមខ្មៅនិយាយបន្តថាខ្ញុំបានប្រាក់នេះទៅធ្វើសំយ៉ាបផ្ទះបង្ហើយនិងដោះស្រាយជីវភាពបានល្អ ពីព្រោះផ្ទះខ្ញុំនៅស្រុកធ្វើអស់បា្រក់មួយចំនួនបានពីសុប្បរសជននិងមួយចំនួនទៀតពីការឡើងប្រកួតប្រដាល់នេះ។ដំណើរជីវិតជាអ្នកប្រដាល់មកដល់បច្ចុប្បន្នខ្ញុំមានជីវភាពសមរម្យហើយមានផ្ទះឲ្យកូនប្រពន្ធនៅមានប្រាក់ចំណូលបានមកពីប្រដាល់អាចទប់ទល់ជីវភាពបានល្អដូចបងប្អូនជិតខាងមិនមែនលំបាកវេទនាដូចមុនទៀតឡើយ។«ខ្ញុំសូមអរគុណដល់ប្រធានក្លិបខ្ញុំគឺលោកគង់ចាន់ធីណាដែលបានអប់រំបង្វឹកខ្ញុំឲ្យបានហ្វឹកហាត់ចាប់គូប្រកួតដើម្បិមានប្រាក់ចំណូលជាប្រចាំហើយកម្មវិធីប្រកួតនៅថោននេះគឺខ្ញុំចូលចិត្តនិងចង់ប្រកួតណាស់។
ចំណែកកីឡាករឆៃសារ៉ាដែលបានចាញ់មុតខ្លឹមខ្មៅតាំងតែពីវគ្គជម្រុះនោះនិយាយថាខ្ញុំចាញ់នៅតែមិនអស់ចិត្តពីព្រោះការវាយចេញជង្គង់និងស្នៀតទាត់បានល្អដូចគ្នា។យ៉ាងណាក៍ខ្ញុំនៅចង់ប្រកួតជាមួយគាត់ទៀតបើគេដាក់ឲ្យប្រកួតសងសិក។តាមប្រវត្តិប្រកួតខ្ញុំធ្លាប់ជួបប្រកួតជាមួយគាត់៦លើកខ្ញុំបានឈ្នះតែ២លើកនិងចាញ់៤លើក។ឆៃសារ៉ាបន្តថាប្រសិនបើការចាប់ឆ្នោតវគ្គដំបូងខ្ញុំមិនប៉ះប្រកួតជាមួយខ្លឹមខ្មៅទេនោះខ្ញុំអាចឈ្នះដៃគូផ្សេងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រមិនខាន។
ចំណែករិទ្ធប៊ុនម៉ោដែលឈ្នះកែវសំរិទ្ធហើយមកសន្លប់ក្រោមស្នៀតទាត់របស់មុតខ្លឹមខ្មៅនិយាយថាខ្ញុំចា្់គាត់អស់ចិត្តពីព្រោះគាត់ជើងចាស់មានបទពិសោធន៍ល្អទាត់ធ្ងន់នាំឲ្យខ្ញុំមិនអាចគេចផុតពីសន្លប់បានទេ៕
ជំនួបសងសឹកដណ្តើមប្រាក់លាន MasFight ឆៃសារ៉ា និងមុតខ្លឹមខ្មៅ
អ្នកប្រដាល់ជើងចាស់ មុត ខ្លឹមខ្មៅ មកពីក្លិបប្រដាល់មកុដរាជសីហ៍ត្រៀមខ្លួនប៉ះប្រកួតជាមួយអ្នកប្រដាល់ចំនួន ៣នាក់ទៀតមានកីឡាករ កែវ សំរិទ្ធ, រីទ្ធប៊ុន ម៉ៅ និងជើងចាស់វស្សា ឆៃ សារ៉ា ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។ ជាមួយគ្នានេះសម្រាប់ការប្រកួតដែលទាញការចាប់អារម្មណ៍ខ្លាំងបំផុតគឺវត្តមានកីឡាករជើងចាស់ពីររូប មុត ខ្លឹមខ្មៅ និងឆៃសារ៉ា មកពីក្លិបនាគរាជចតុមុខ ដែលធ្លាប់ប្រកួតគ្នាចំនួន ៥លើកកន្លងមកហើយសប្តាហ៍នេះអាចនឹងប៉ះគ្នាក្នុងកម្មវិធីដណ្តើមប្រាក់លានវគ្គផ្តាច់ព្រ័ត្រប្រសិនបើវគ្គជម្រុះឈ្នះដៃគូរៀងៗខ្លួននោះ។ តាមប្រវត្តិប្រកួតរបស់ មុតខ្លឹមខ្មៅ និងឆៃសារាសុទ្ធតែធ្លាប់ឆ្លងកាត់ការប្រកួតលក្ខណៈអន្តរជាតិជាច្រើន...
ឯម សុវណ្ណារី ចង់ចូលជាជម្រើសជាតិ MMA ដំណាងឲ្យកម្ពុជានៅសង្វៀន ONE
ឯម សុវណ្ណារី ដែលបានសម្រេចបំណងគឺប្រកួតឈ្នះលើកីឡាការិនីរបស់កូរ៉េខាងត្បូង Choi Jeong Yun សម្រាប់ការប្រកួត ONE: UNBREAKABLE II នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី នារាត្រីថ្ងៃសុក្រនេះធ្វើឲ្យរូបនាងមានក្តីរំភើបខ្លាំងពេញចិត្តខ្លាំងក្នុងការត្រួសត្រាយដើរលើផ្លូវអាជីពអ្នកប្រយុទ្ធដែលដំណាងឲ្យកម្ពុជាតែម្តងក្នុងពេលខាងមុខ។ ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធ MMA កម្ពុជាប្រាប់ថា៖ ស្វាគម...
រកឃើញជើងឯកថ្នាក់ជាតិគុនខ្មែរប្រចាំឆ្នាំ២០២០
ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ដែលបានបើកការប្រកួតកាលពីថ្ងៃទី ២៥ ខែមករាឆ្នាំ២០២១បានបិទបញ្ចប់ហើយនាល្ងាចថ្ងៃទី២៩មករាឆ្នាំ២០២១នៅស្តាតចាស់។
លទ្ធផលនៃការប្រកួតត្រូវបានវាយតម្លៃរកឃើញថាក្នុងចំណោមប្រតិភូក្រសយងរាជថានីភ្នំបេញនិងខេត្តសុបចំនួន១៦នោះមានតែ១៣ប្រតិភូបានជាប់ជាចំណាត់ថ្នាក់ហើយខេត្តចំនួន៣មានខេត្តត្បូងឃ្មុំខេត្តព្រៃវែងនិងកំពុងឆ្នាំងគ្មានចំណាត់ថ្នាក់។
ក្រសួងការពារជារតិឈ្នះបានលេខ១ដាច់ទទួលបានមេដាយសរុបចំនួន៧ក្នុងនោះមានមាសចំនួន៥ប្រាក់២។លេខ២ក្រសួងមហាផ្ទៃឈ្នះមេដាយសរុប៥ក្នុងនោះមាស២ប្រាក់១សំរិទ្ធ២។លេខ៣បានទៅខេត្តស្វាយរៀងឈ្នះមេដាយមាស១ប្រាក់២សំរិទ្ធ១និងចមណាត់ថ្នាក់លេខ៤បានទៅខេត្តកោះកុងឈ្នះមេដាយមាស១ប្រាក់១។ក្រៅពីនេះមានខេត្តផ្សេងទៀតបានត្រឹមមេដាយប្រាក់និងសំរិទ្ធប៉ុណ្ណោះ។ ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធប្រដាល់និងគាំទ្រថវិកាក្រសួងអប់រំយុវជននិងកីឡាព្រមទាំងបន្ថែមការឧបត្ថម្ភដោយវិស័យឯកជន។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានមានប្រសាសន៍ ក្នុងឱកាសបិទការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកជាតិ ថាកីឡាករដែលឈ្នះជ័យលាភីក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ សុទ្ធ តែជាបេក្ខភាព ដែលត្រូវជ្រើសរើសប្រមូលផ្តុំជាកីឡាករជម្រើសជាតិដើម្បីហ្វឹកហាត់ ត្រៀមចូល រួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១នៅប្រទេសវៀតណាមនាឆ្នាំ២០២១ និងលើកទី ៣២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាមាន ឱកាសធ្វើជាម្ចាស់ផ្ទះ។និយាយពីស្ថានភាពពិតក្នុងជម្រើសជាតិឆ្នាំនេះកីឡាករឆ្នើមៗមួយចំនួនគ្មានវត្តមានចូលប្រកួតទេពិសេសកីឡាករមកពីក្រសួងមហាផ្ទៃដែលមានធនធានសំបូរបែបជើងចាស់ឆ្នើមៗខ្លាំងៗមួយចំនួនមិនចូលប្រកួតដែលធ្វើឲ្យក្រសួងការពារជាតិឈ្នះដាច់ទាំងអស់គូប្រជែងស្វិតស្វាញ។
ច្រើនឆ្នាំកន្លងមកអ្នកឈ្នះជើងឯកជាតិប្រចាំឆ្នាំមួយចំនួនមិនត្រូវបានជ្រើសមកប្រមូលផ្តុំទេហើយវត្តមានរបស់កីឡាករដែលជាប់ប្រមូលផ្តុំជម្រើសជាតិមួយចំនួនគឺល្បីល្បាញមកពីក្រៅក្របខ័ណ្ឌគឺសង្វៀនឯកជនតែប៉ុណ្ណោះ។
យ៉ាងណាក្តីមជ្ឈដ្ឋានតាមដានកីឡាមួយចំនួនកំពុងដែលដាក់សំណួរថាតើសមាសភាពអ្នកឈ្នះជើងឯកជាតិឆ្នាំនេះគួរត្រូវជ្រើសឲ្យជាប់ជាក្រុមប្រមូលផ្តុំរបស់ក្រសួងមានប្រាក់ខែទាំងអស់ឬយ៉ាងណាពីព្រោះកន្លងមកមានកីឡាករខ្លះធ្លាប់ជាប់ជើងឯកជាតិច្រើនឆ្នាំមិនបានចូល?
លោកតែមម៉ឺនបានឆ្លើយតបថា៖ជាគោលការណ៍យើងនឹងអនុវត្តតាមច្បាប់ឲ្យបានល្អគឺទី១អ្នកឈ្នះជើងឯកជាតិត្រូវតែទទួលយកទី២បេក្ខភាពជើងឯកពីការប្រកួតសង្វៀនផ្សេងៗមានសមត្ថភាពល្អក៍ត្រូវយកទី៣ការប្រកួតលក្ខណៈអន្តរជាតិធំៗយើងក៍ពិនិត្យលើសមត្ថភាពឲ្យល្អដើម្បីឈ្នះមេដាយជូនជាតិ។លោកតែមម៉ឺនបន្ថែមថាសហព័ន្ធនឹងមិនផ្តល់អាទ្ធិភាពណាមួយដល់កីឡាករល្អឆ្នើមណាដែលមិនបំពេញកាត្វកិច្ចមកបំពេញការប្រកួតរបស់ជាតិនោះទេប្រសិនសមត្ថភាពប៉ុនគ្នាអ្នកធ្លាប់ចូលរួមប្រកួតថ្នាក់ជាតិត្រូវបានផ្តល់ជូនមុន។
កីឡាកររិនដេវីតមកពីមហាផ្ទៃនិងជាជម្រើសជាតិឆ្នាំចាស់និយាយថា៖ខ្ញុំមិនបានចូលប្រកួតជើងឯកជាតិដោយសារឈឺខ្លួននិងរងរបួសប្រកួតសង្វៀនផ្សេងៗ។យ៉ាងណាក្នុងទម្ងន់៥៤គីឡូក្រាមមិត្តរួមសមាគមគឺកីឡាករកាន់ម៉េងហុងមកពីមហាផ្ទៃដូចគ្នាដណ្តើមបានមេដាយមាសផងដែរ។ រិនដេវីតបន្ថែមថាខ្ញុំព្រួយបារម្ភដែលខ្លាចមិនជាប់ជម្រើសប្រមូលផ្ដុំឆ្នាំថ្មី២០២១នេះ។
គូររម្លឹកបញ្ជាក់ថា៖អ្នកឈ្នះមេដាយជ័យលាភីមកពីក្រសួងការពារជាតិទាំង៧នាក់ត្រូវបានលោកតែមម៉ឺនអអះថាមានក្របខ័ណ្ឌជាមន្ត្រីកងទ័ព ៦នាក់ទៅហើយគឺលោកផ្តល់តាមជូនតាមភាពជាក់ស្តែង។ ដោយឡែកកីឡាករដែលជាប់ជ័យលាភីមកក្រសួងមហាផ្ទៃចំនួន៥នាក់គ្មានកីឡាករណាម្នាក់ដែលជាប់មានក្របខ័ណ្ឌជាមន្ត្រីប៉ូលីសនៅឡើយហើយកីឡាករដែលជាប់ជាមន្ត្រីប៉ូលីសសរុបជាង៤០០នាក់ក្នុងរយៈពេល៣ឆ្នាំគឺខ្សត់អ្នកលេងឲ្យក្រសួងមហាផ្ទៃណាស់។
បន្ថែមពីលើនេះអ្នកជាប់ជាប៉ូលីសតាមរយៈកីឡាទាំងនោះភាគច្រើនមិនធ្លាប់លេងឲ្យក្រសួងមហាផ្ទៃប៉ុន្តែចូលតាមខ្សែបណ្តាញខណៈមន្ត្រីខ្លះមិនមែនជាអ្នកលេងកីឡា។...
កីឡាការិនីខ្មែរ-អាមេរិក សុវណ្ណារី វិលមកកាន់សង្វៀន ONE ជាថ្មី នារាត្រីថ្ងៃសុក្រខាងមុខនេះ
កីឡាការិនីគុនចម្រុះខ្មែរ-អាមេរិក អែម សុវណ្ណារី បានវិលមកកាន់សង្វៀនជាថ្មី ដោយនឹងត្រូវតទល់ជាមួយកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅប្រទេសសិង្ហបុរី បន្ទាប់ពីខកខានឡើងសង្វៀនរយៈពេលជាងមួយឆ្នាំ។
សុវណ្ណារី ធ្លាប់បានឡើងសង្វៀន ONE ពីរដងរួចហើយ ក្នុងនោះការប្រកួតលើកទី១ ទទួលបានជ័យជ្នះលើកីឡាការិនីអ៊ុយក្រែន Iryna Kyselova...
អគ្គលេខាធិការបង្ហាញពីសារៈសំខាន់នៃការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ
ភ្នំពេញ៖ លោក អ៊ូ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបង្ហាញពីសារៈសំខាន់នៃការរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំនាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅសាលមជ្ឈមណ្ឌលកីឡាការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយពីពន្យារពេលដោយសារបញ្ហាវិបត្តិកូវីដ-១៩។
អគ្គលេខាធិការរូបនេះគូសបញ្ជាក់ថា ការប្រកួតថ្នាក់ជាតិនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន១៩៣នាក់ មកពី២៤សាលាគុន ហើយបើបូករួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទៀត មានចំនួនសរុបចន្លោះពី២៥០នាក់...
ឡៅ ចិត្រា ឈ្នះប្រាក់រង្វាន់ឆ្នាំថ្មី ឯ លូត សុផល សន្លប់ធំក្រាមកណ្តាប់ដៃ ពេជ្រ បណ្ឌិត
ភ្នំពេញ៖ ឡៅ ចិត្រា បានលេចមុខជាថ្មីលើសង្វៀនថោនប្រដាល់គុនខ្មែរ បានឈ្នះប្រាក់ចំនួន ៤លានរៀល ដោយបានយកឈ្នះ សួន ចាន់នី ដោយពិន្ទុដាច់ក្នុងវគ្គជម្រុះ ហើយបន្តទៅឈ្នះ ឡុង បេនលឿន ដោយគ្រូពេទ្យប្រចាំសង្វៀនបញ្ឈប់ ពេលបញ្ចប់ទឹកទី១ ព្រោះតែរបួសហូរឈាមខ្លាំងពេក។ ចំណែកកីឡាកររហ័ស្សនាម «បុរសទាត់គល់ដូង» លូត សុផល ត្រូវបានកីឡាករវ័យក្មេង ពេជ្រ បណ្ឌិត...
ឃីម បូរ៉ា ឈ្នះខ្សែក្រវាត់ និងប្រាក់ ៥០០០ដុល្លារ ស្វាគមន៍ឆ្នាំថ្មី
ភ្នំពេញ៖ ខ្សែក្រវាត់គោជល់ទម្ងន់ ៦០គីឡូក្រាម ត្រូវធ្លាក់ទៅលើកីឡាករ ឃីម បូរ៉ា មក ពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃអាទិត្យនៅសង្វៀន CNC ក្នុងកម្មវីធីគោជល់ បន្ទាប់ពីឈ្នះពិន្ទុកីឡាករ ម៉ឺន មេឃា មកពីក្លិបអេភូថងកីឡា ក្នុងពិន្ទុ ៤ទល់១ អមដោយទឹកប្រាក់ចំនួន ៥០០០ដុល្លារអាមេរិកផងដែរ។ នេះជាជ័យលាភីថ្មីមួយបន្ថែមទៀតនាដើមឆ្នាំ២០២១ ដែល ឃីម បូរ៉ា បានរកចំណូលបានតាមអាជីពប្រដាល់គុនខ្មែរបានកាក់កបទ្រទ្រង់ជីវភាពបានល្អដោយមិនត្អូញត្អែពីខ្វះខាត។
បើរម្លឹកពីប្រវត្តិប្រកួតដែល...
បុរសទាត់គល់ដូង លូត សុផល នឹងបង្ហាញវត្តមាននៅលើសង្វៀនថោន MasFight នាចុងសប្តាហ៍នេះ
ក្នុងវ័យ ៣២ឆ្នាំលោក លូត សុផល បានប៉ុនប៉ងព្យាយាមចង់ហក់ចូលក្នុងវិស័យប្រដាល់គុនខ្មែរហើយក្នុងសប្តាហ៍នេះត្រូវបានគណៈកម្មការផ្គូផ្គងប្រចាំសង្វៀនថោនបានរៀបចំឲ្យជួបប្រកួតជាមួយអ្នកប្រដាល់វ័យក្មេងអាយុ ១៨ឆ្នាំ ពេជ្រ បណ្ឌិត កូនសិស្សលោក ពេជ្រ សុផាន់ នៃក្លិបចលនាយុវជន១៥៧ នៅយប់ថ្ងៃអាទិត្យ ទី១០ ខែមករាឆ្នាំ២០២១ ។ តាមរយៈកិច្ចសម្ភាសន៍ លូត សុផល មានវ័យចំណាស់មានមុខរបររត់តាក់ស៊ីជាអ្នកដឹកឥវ៉ាន់ភ្នំពេញទៅមកអូស្មាច់ខេត្តឧត្តរមានជ័យ។ ដោយក្តីស្រាឡាញ់ការប្រកួតខ្លាំងបានចឹញ្ចឹមចិត្តចង់ឡើងប្រកួតលើសង្វៀននៅក្នុងរាជធានីភ្នំពេញដែលមានផ្សាយផ្ទាល់តាមទូរទស្សន៍។ការខកខានបំណងយូរដោយសារតែគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ ប៉ុន្តែការហ្វឹកក្រៅផ្លូវការទាត់ធាក់គ្មានគ្រូបង្វឹកគឺមិនទៀងទាត់ព្រមទាំងគ្មានក្លិបផងមិនទាន់មានឱកាសឡើងប្រកួតនោះឡើយ
អតីតៈអ្នកប្រដាល់ សេនប៊ុន ថេន...
ក្រោយឈ្នះពាន Cell Card TV5 Boxing រិន ដេវីត បន្តត្រៀមយកខ្សែក្រវាត់នៅ PNN មួយទៀតនៅចុងខែមករានេះ
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cell Card បានបញ្ចប់ហើយនៅយប់ថ្ងៃសៅរ៍ទី២ មករា ២០២១ គឺអ្នកប្រដាល់ឆ្នើម រិន ដេវីត ក្លិបនាគរាជចតុមុខ ជាអ្នកលើកពាន និងអមដោយប្រាក់រង្វាន់ចំនួន ៤០០០ដុល្លារ ខណៈដែល យ៉ន ពិសី បានលេខ២ អមដោយប្រាក់ចំនួន ២០០០ដុល្លារ...