ប្រដាល់នៅតាមសង្វៀនបើកវិញក្រោមការរឹតបន្តឹងអនាម័យនិងកំណត់មនុស្សឲ្យតិចមិនឲ្យចូលទស្សនាផ្ទាល់

261
Boxing in the ring reopens under sanitary restrictions people from watching live

សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានកោះប្រជុំជាមួយដៃគូគឺម្ចាស់ស្ថានីយ៍ទូរទស្សន៍ចំនួនប្រាំមួយដើម្បីអនុញាតិឲ្យបើកការប្រកួតឡើងវិញចាប់ពីសប្តាហ៍ គឺពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។ ស្ថានីយ៍ទូរទស្សន៍ចំនួន ៦ ដែលធ្លាប់ជាដៃគូសហការមានទូរទស្សន៍បាយ័ន និង CBS (ស៊ីអិនស៊ី) មានកម្មវិធីច្រើនជាងគេបន្ទាប់មកមានសង្វៀនកងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥,សង្វៀនថោន សង្វៀន PNN នៅរាជធានីភ្នំពេញសង្វៀនមួយទៀត និងឯកភ្នំខេត្តបាត់ដំបងដែលមានតែមួយលើកក្នុងមួយសប្តាហ៍នោះសុទ្ធតែត្រៀមទាន់ទាំងអស់។ ការបើកប្រកួតលើកនេះត្រូវបានអង្គប្រជុំបន្ថែមនូវចំណុចពិសេសគឺរក្សាអនាម័យការពារកូវីដ១៩ តាមគោលការណ៍បច្ចេកទេសរបស់ក្រសួងសុខាភិបាល និងកំណត់ឲ្យកម្មវិធីប្រកួតទាំងមូលនៅក្នុងសង្វៀននិមួយៗមានមនុស្សចូលរួមទាំងអស់ទាំងកីឡាករមន្ត្រីបច្ចេកទេសព្រមទាំងខាងទូរទស្សន៍មានពិធីករពិធីការិនីសរុបមិនឲ្យលើស ២០នាក់និងមិនអនុញាតឲ្យចូលទស្សនាផ្ទាល់ឡើយ។

លោកជួបវុត្ថាតំណាងស្ថានីយ៍ទូរទស្សន៍សង្វៀនថោនដែលបានចូលប្រជុំបានប្រាប់ថា៖ព្រឹកមិញខាងសហព័ន្ធប្រដាល់គុនខ្មែរនិងភាគីពាក់ព័ន្ធរួមទាំងតំណាងសង្វៀនទូរទស្សន៍បានទទួលការអនុញាតឲ្យរៀបចំប្រកួតវិញទាំងអស់គឺចាប់ពីថ្ងៃសុក្រទី១៨ខែធ្នូ២០២០នេះទៅ។លោកជួបវុត្ថាបានបន្ថែមថា៖ខាងសង្វៀនថោនរៀបចំប្រកួតថ្ងៃអាទិត្យដូចសព្វមួយដងគឺរៀបចំការប្រកួតទាន់ហើយទទួលបានតាមការណែនាំដូចជាពង្រឹងអនាម័យពាក់មាស់រក្សាគម្លាតព្រមទាំងកាត់បន្ថយចំនួនមនុស្សឲ្យតិចគឺមិនលើស២០នាក់គឺធានាបាន។លោកបន្ថថា៖តំណាងខាងទូរទស្សន៍សុទ្ធតែសម្តែងភាពសប្បាយចិត្តពីព្រោះកម្មវិធីប្រកួតបានដំណើរការយើងមានការងារធ្វើទាំងគ្រប់ភាគីពិសេសកីឡាករគ្នាបានប្រកួតទទួលបានប្រាក់ជួយជីវភាព។

លោកញានសុធីជំនួយការរៀបចំសង្វៀនប៉ុស្តិ៍លេខ៥និយាយថា៖ខាងសង្វៀនប៉ុស្តិ៍លេខ៥រៀបចំប្រកួតទាន់នៅសប្តាហ៍នេះគឺកំពុងតែផ្គូផ្គងរៀបរយឲ្យបានល្អឡើងវិញនិងដាក់ឲ្យប្រកួតកម្មវិធីពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មដណ្តើមពានផងដែរ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរ មិនអាចទាក់ទងបាន ប៉ុន្តែលោកឧត្តមសេនីយ៍ទោ និន ភារម្យ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាន៍ថា៖ គ្រប់សង្វៀនត្រូវបានអនុញាតបើកការប្រកួតឡើងវិញគ្រប់ស្ថានីយ៍ដែលធ្លាប់ប្រកួតតាមការណែនាំរបស់ថ្នាក់ដឹកនាំប៉ុន្តែបន្ថែមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនគឺ អនុញាតឲ្យបន្ថែម អ្នកឲ្យទឹកម្នាក់ប៉ុណ្ណោះក្នុងកីឡាករម្នាក់ហាមគ្រូនិងអ្នកគាំទ្រហើយគណៈកម្មការតិចបំផុតដែលអាចធ្វើទៅបានគឺសរុបគ្រប់ផ្នែកមិនឲ្យលើស២០នាក់។ លោកឧត្តមសេនីយ៍ទោ និន ភារម្យ បានបញ្ចាក់ថា៖តាមការឯកភាពគ្នាសង្វៀនដែលធ្លាប់បើកប្រកួតកន្លងមកគឺអនុវត្តតាមការណែនាំបានប៉ុន្តែសង្វៀនថ្មីមួយទើបតែទទួលបានច្បាប់អនុញាតថ្មីៗគឺសង្វៀនទូរទស្សន៍ហង្សមាសត្រូវបានពន្យាពេលដល់ខែមករាឆ្នាំ២០២១៕

Loading...