អ្នក​លេង​ក្បាច់​ប្រដាល់​ក្នុង​ទ្រុង Conor McGregor ប្រកាស​ចូលនិវត្តន៍​ពី​ប្រដាល់ MMA

541
Boxer Conor McGregor announces retirement from MMA

កីឡាករ​ប្រដាល់​ក្នុង​ទ្រុង UFC ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ៣ ពិភពលោក Conor McGregor បានប្រកាស​ចូលនិវត្តន៍​ពី​ប្រដាល់​ក្បាច់គុន​ចម្រុះ MMA ជា​ផ្លូវការ​ហើយ​នា​ថ្ងៃ​អង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោយពី​ជាប់​បម្រាម​មិន​ឲ្យ​ឡើង​ប្រកួត​នាពេលថ្មីៗនេះ។

តាមរយៈ​សារព័ត៌មាន Dailymail របស់​អង់គ្លេស​ដែល​បាន​ដកស្រង់​ពី​បណ្តាញ​សង្គម​នៃ​កីឡាករ​សញ្ជាតិ​អៀរ​ឡង់ វ័យ៣០ឆ្នាំ​ថា «សួស្តី​អ្នក​ទាំងអស់គ្នា! ខ្ញុំ​បានសម្រេច​ចិត្ត​អំពី​ការចូលនិវត្តន៍​ពី​កីឡា​នេះ​ជា​ផ្លូវការ​ដូច​អ្នក​រាល់គ្នា​បានដឹង ហើយ (Mixed Martial Art) នៅថ្ងៃនេះ។ ខ្ញុំ​សូម​ជូន​សមាជិក​ទាំងអស់​នឹង​បន្ត​ជោគ​ទៅមុខទៀត​ក្នុងការ​ប្រកួតក្រោយ។ ការសម្រេចចិត្ត​ព្យូ​រ​ស្រោមដៃ​នេះ គឺ​ខ្ញុំ​បានធ្វើការ​អតីត​ដៃគូ​ចាស់​ខ្ញុំ​ម្នាក់​គឺ Proper Pina Coladas»។

សូម​រំលឹក​ផងដែរ​ថា Conor McGregor ត្រូវបាន​ក្រុម​គណៈកម្មាធិការ​នៃ​រដ្ឋ Nevada ដាក់ពិន័យ​មិន​ឲ្យ​ឡើង​សង្វៀន ប្រកួត​នាពេលថ្មីៗនេះ ក្រោយពេល​ផ្ទុះ​ជម្លោះ​នៅ​សង្វៀន UFC 229 ក្រោយ​ប្រកួត​ចាញ់​កីឡាករ​រុស្ស៊ី Khabib Nurmagomedov ដែលជា១ប្រកួត​ចុងក្រោយ​របស់គេ​ក្នុង MMA កាល​ចុងឆ្នាំ២០១៨ កន្លងទៅ និង​ត្រូវបាន​លុបចោល​ទៅវិញ ក្នុងការ​ចរចា​ឡើង​វ៉ៃ​ទល់នឹង​កីឡាករ​អាមេរិក Nate Diaz ក្នុងជំនួប​លើក​ទី៣ ផងដែរ។

កីឡាករ​ដែលមាន​កម្ពស់ ១.៧៥ម៉ែត្រ វ័យ៣០ឆ្នាំ Conor McGregor បានចាប់ផ្តើម​អាជីព​ប្រដាល់​ក្នុង​ឆ្នាំ២០០៨ ធ្លាប់​ឡើង​ប្រកួត​ប្រដាល់​ក្បាច់គុន​ចម្រុះ (MMA) បាន​ចំនួន ២៥ដង ក្នុង​ឈ្នះ២១ដង ចាញ់៤ដង និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន ១៨ដង ខណៈដែល​ធ្លាប់​ប្រកួត​បែប​ប្រដាល់សកល​បាន ១ដង​ដែរ ដោយ​ចាញ់​កីឡាករ អាមេរិក Floyd Mayweather ក្នុង​ទឹក​ទី១០ កាល​ខែសីហា ឆ្នាំ២០១៨ នៅ​សង្វៀន​ស្ថិតនៅ Las Vegas សហរដ្ឋអាមេរិក៕

 

Loading...