ក្រោយជំនួបដ៏ស្វិតស្វាញយប់មិញ៖តើគ្រូបង្វឹកក្រុមMan Utd និង Spurs បាននិយាយអ្វីខ្លះ?

349

ក្រុមបីសាចក្រហមManchester United បានបន្តជ័យជម្នះជាប់ៗគ្នានៅយប់មិញនេះ ក្រោយយកឈ្នះក្រុមSpurs ក្នុងលទ្ធផល១-0។ អាចនិយាយបានថា នេះក៏ជាជោគជ័យដ៏អស្ចារ្យសម្រាប់គ្រូបង្វឹកថ្មីរបស់ក្រុមបីសាចក្រហម លោកOle Gunnar Solskjaer ផងដែរ។ ដូច្នេះ តើគ្រូបង្វឹករូបនេះនិយាយអ្វីខ្លះក្រោយទទួលបានជ័យជម្នះនេះ?

គ្រូបង្វឹកថ្មីរបស់ក្រុមMan Utd លោក Ole Gunnar Solskjaer “ជារឿងល្អដែលមកទីនេះ ហើយការឈ្នះក្រុមTottenham គឺជារឿងដ៏អស្ចារ្យ។ យើងបានបន្តមកក្នុងតង់ទីពីរ ហើយយើងមិនខ្លាចរអានោះទេនៅពេលពួកគេបានផ្លាស់ប្តូរប្រព័ន្ធលេងនោះ ព្រោះអ្នកត្រូវបានអនុញ្ញាតឲ្យមាននូវអ្នកចាំទីដ៏ល្អម្នាក់។ ជាក់ស្តែង នៅពេលដែលអ្នកបានសង្រ្គោះគ្រាប់បាល់ដល់ទៅ១១លើក នោះវាគឺជាការលេងដ៏អស្ចារ្យបំផុតហើយ។ ប៉ុន្តែទោះជាបែបនេះក្តី អ្នកចាំទីទាំងពីរក្រុមសុទ្ធតែជាអ្នកសង្រ្គោះគ្រាប់បាល់ដ៏ល្អ តែចុងក្រោយនៅតែជា David។ យើងបានការពារបានល្អ ក្នុងលក្ខណៈជាក្រុម។ វាគឺជាការបង្ហាញនូវទម្រង់លេងដ៏ពេញលេញជាក្រុមមួយ”។

លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុមSpurs“ខ្ញុំពិតជារីករាយ និងមានមោទនភាពខ្លាំងណាស់។ បន្ទាប់ពី៤ឆ្នាំកន្លះកន្លងទៅ គឺនៅតង់ទីពីរនេះហើយដែលជាការលេងដ៏បំផុតដែលខ្ញុំបានឃើញ។ វាពិតជាអស្ចារ្យ ហើ​យខ្ញុំគិតថាDavid de Gea ដែលបានសង្រ្គោះគ្រាប់បាល់១១លើក គឺជារឿងដែលមិនគួរឲ្យជឿទាល់តែសោះ​។ នៅក្នុងបាល់ទាត់ ពេលខ្លះអ្នកពិតជាចង់ឈ្នះ តែ​មិនឈ្នះ ហើយពេលខ្លះទៀត អ្នកមិនរំពឹងឈ្នះ តែអ្នកបានឈ្នះ។ យើងមិនអាចកំណត់បានទេ ហើយជួនកាលអ្នករកគ្រាប់បាល់បានជាមួយឱកាសតិចតួចបំផុត ប៉ុន្តែវាគ្មានរឿងត្រូវតវ៉ាឡើយ”។

 

Loading...