រកឃើញម្ចាស់ជើងឯកខ្សែក្រវាត់​ Boostrong ហើយ!

902
លេខ១​ កីឡាករកម្ពុជា​ វង្ស​ វិឆ័យ​
លេខ១​ កីឡាករកម្ពុជា​ វង្ស​ វិឆ័យ​

ភ្នំពេញៈ អ្នក​ប្រដាល់​ជំនាញ​ប្រើ​កែង​រូស ឆៃ សារ៉ា ដែល​មកពី​សមាគម​ប្រដាល់​ ក្រសួង​ការពារជាតិ និង វង្ស វិឆ័យ ក្លិប​កងពលតូច​ទ័ព​ឆត្រយោង​ ៩១១ បានឈាន ដល់វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមយក​ខ្សែក្រវាត់ មេដាយមាស និង​ប្រាក់រង្វាន់​ ៥០០០ ​ដុល្លារ​ក្នុង​ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire ទម្ងន់​ ៦៩ ​គីឡូក្រាម​ នៅលើ​សង្វៀន SEATV នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី២៥ សីហា ២០១៩ នេះ។

លេខ​២​ កីឡាករ​កម្ពុជា​ ឆៃ​ សារ៉ា​
លេខ​២​ កីឡាករ​កម្ពុជា​ ឆៃ​ សារ៉ា​

​អ្នក​ប្រដាល់​ទាំង​ ២ ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង ដោយសារ ឆៃ សរ៉ា និង វង្ស វិឆ័យ បាន​អួត​ដាក់គ្នា និង​បាន​បោះពាក្យ​សម្តី​ថា​៖ ​ខ្សែក្រវាត់ និង​មេដាយមាស​ព្រម​ទាំង​ ទឹកប្រាក់​ចំនួន​ ៥០០០ ​ដុល្លារ សុទ្ធតែ​ជា​របស់​គេ​រៀងៗ​ខ្លួន​តាំងពីមុនពេលប្រកួតមកម្លេះ។ ទោះជា​យ៉ាង​ណា វង្ស វិឆ័យ ជាកីឡាករដែលមាន​បទពិសោធ​នៅ​ខ្ចី​វស្សា​ជាង តែ​មានប្រៀប​ផ្នែក កំពស់ និង​កម្លាំង​ជាង ចំណែក ឆៃ សារ៉ា មាន​បទពិសោធ​ច្រើន តែ​ខ្សោយ​កម្លាំង​ដោយ សារ​វ័យកាន់តែជ្រេរទៅហើយ​។

លេខ៣​ កីឡាករកម្ពុជា​ យ៉ាម​ ខេមរា​
លេខ៣​ កីឡាករកម្ពុជា​ យ៉ាម​ ខេមរា​

ក្រោយពីប្រកួតគ្នាយ៉ាងស្ចិតស្វាញពេញ ៥ទឹក លោកចៅក្រមបានផ្ដល់ពិន្ទុសម្រេចជាឯកឆ័ន ជ័យជំនះបានទៅលើកីឡាករ វង្ស វិឆ័យ​ ចំណែក ឆៃ​ សារ៉ា​ បានចំណាត់លេខ​ ២ លេខ ៣​ ​បានទៅលើ យ៉ាម​ ខេមរា និងលេខ ៤​ បានទៅលើ នន់​ ជំនិត​។

លេខ៤​ កីឡាករកម្ពុជា​ នន់​ ជំនិត​
លេខ៤​ កីឡាករកម្ពុជា​ នន់​ ជំនិត​

សម្រាប់ចំណាត់ថ្នាក់លេខ ១ ទទួលបានខ្សែក្រវាត់​ BOOSTRONG នឹងមេដាយមាស ១គ្រឿង​ អមជាមួយទឹកប្រាក់ចំនួន ៥០០០ដុល្លារ​ លេខ​២ ទទួលបានទឹកប្រាក់ចំនួន ២៥០០ដុល្លារ លេខ​៣ ទទួលបានទឹកប្រាក់ចំនួន ១០០ដុល្លារ  និង​លេខ៤ ទទួលបានទឹកប្រាក់ចំនួន ៥០០ដុល្លារ។

គួររំលឹកថា វង្ស វិឆ័យ ធ្លាប់ប្រកួត​បាន​ ៤៣ ​ដង​ឈ្នះ​ ៣៨ និង​ចាញ់​ ៥ ​ដង ខណៈ ឆៃ សារ៉ា ធ្លាប់​ប្រកួត​បាន​ ៩៦ ​ដង ឈ្នះ​ ៧៨ ចាញ់​ ១៦ និង​ស្មើ​ ២ ​ដង ហើយ សារ៉ា ក៏​ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់​ ១ ​ស្ថាប័ន​ផងដែរ​៕

Loading...