រាជិនី​ល្បុក្កតោ សម ថា​រ័​ត្ន គ្រោង​ចេញ​ទៅអា​មេ​រិ​កដើម្បី​​ល្បុក្កតោ​ខ្មែរ

1177

ភ្នំពេញ៖ ក្រោយ​ពី​ភាពយន្តឯកសារ​ដែល​មាន​ចំណងជើង​ថា​ «​ការ​រស់​ឡើង​វិញ​នៃ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​» ​ត្រូវ​បាន​នាំ​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​កា​ណា​ដា និង​សហរដ្ឋអាមេរិក ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ ទើប​មានការ​សំណូមពរ និង​អញ្ជើញ​កញ្ញា​សម ថា​រ័​ត្ន កីឡាការិនី​ល្បុក្កតោ​ដែល​ជា​តួអង្គ​មួយ​រូប​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ​ទៅ​សម្តែង​ផ្ទាល់​ម្តងទៀត នៅ​ទឹក​ដី​សហរដ្ឋអាមេរិក នា​អំឡុង​ខែមេសា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​កញ្ញា សម ថា​រ័​ត្ន បញ្ជាក់​ឲ្យ​ដឹង​តាម​រយៈ​គេហទំព័រ​ក្នុងស្រុក​មួយ​។

កញ្ញា​ ថា​រ័​ត្ន បន្ត​ថា ទោះបី​មាន​ការ​អញ្ជើញ​រូប​នាង​ឱ្យទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិ​ក ដើម្បី​បង្ហាញ​ពី​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ដោយ​ផ្ទាល់​ក្តី ប៉ុន្តែ​កង្វះខាត​ថវិកា​គាំទ្រ​ក្នុង​ការ​ធ្វើ​ដំណើរ ហូប​ចុក និង​ស្នាក់​នៅ គឺ​ជា​បញ្ហា​ធំ​ដែល​នាង​មិន​ហ៊ាន​ឆ្លើយ​ថា អាច​នឹង​មាន​លទ្ធភាព​ទៅ​សម្តែង​ក្បាច់គុន​ល្បុក្កតោ​នៅ​ទីនោះ​ម្តងទៀត ឬ​អត់​នៅឡើយ​នោះ​ទេ ។

ជាមួយ​គ្នា​នេះដែរ រាជិនី​ល្បុក្កតោ​រូប​នេះ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ សូម​ចូលរួម​គាំទ្រ​ ល្បុក្កតោ​ខ្មែរ ដោយ​មានការ​បរិច្ចាគ​ថវិកា​បន្តិចបន្ដួច​ជួយ​រូប​នាង​ឱ្យ​បាន​ទៅ​សហរដ្ឋអាមេរិក​ម្តងទៀត​ដើម្បី​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​។

គួរ​រំលឹក​ថា កញ្ញា សម ថា​រ័​ត្ន គឺជា​កីឡាការិនី​ខ្មែរ​ដំបូង​គេ​ដែល​បាន​ទៅ​ដល់​ផ្ទះ​ស្តេច​ប្រដាល់​ហ្វ៊ី​លី​ពី​ន Manny Pacquiao នៅ​ទឹកដី​សហរដ្ឋអាមេរិក ។

នាង​គឺជា​យុវនារី​សកម្ម​មួយ​រូប​នៅ​ក្នុង​ចលនា​ផ្សព្វ​ផ្សាយ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ ដោយ​នាង​ធ្លាប់​ នាំ​យក​ក្បាច់គុន​នេះ ឡើង​ប្រកួត​លើ​សង្វៀន ក្នុង​ទ្រុង​ក្នុង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថាប័ន​ ONE Championship ដែល​ជា​កម្មវិធី​ប្រដាល់​កម្រិត​ពិភពលោក​ផង​ដែរ​៕

Loading...