កីឡាល្បុក្កតោមានដៃគូវិស័យឯកជនក្នុងការជួយគាំទ្រក្នុងកំណែទម្រង់ប្រកួតថ្នាក់ជាតិ

99

ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ របស់កីឡាសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ២២ ដល់ ២៤ ខែមករា ២០២១ បានស្វែងរកដៃគូឧបត្ថម្ភពីវិស័យឯកជនគឺក្រុមហ៊ុនឈ្មោះសម្រស់ធម្មជាតិដែលមានអគ្គនាយិការ អ្នកស្រីនួនស៊ុន្ទរីផ្តល់ទឹកប្រាក់បន្ថែមចំនួន ១៦៨៥០ដុល្លារបន្ថែមពីលើកថវិកាគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា។ នេះជារបត់ថ្មីមួយក្នុងការកំណែទម្រង់ទាំងបច្ចេកទេសទាំងកម្លាំងទឹកចិត្តដើម្បីឲ្យល្បុក្កតោកម្ពុជាសម្រេចបានគោលដៅតាមផែនការមេរបស់camsoc ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យច័ន្ទសារុនប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជានិងលោកវ៉ាត់ចំរើនជាអនុប្រធានព្រមទាំងគ្រូៗព្រឹទ្ធាចារ្យជាច្រើន។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៥ ខែមករា ២០២១ ស្តីពីការរៀបចំបើកប្រកួតកីឡាល្បុកតោជ្រើសរើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ លោកប្រធានសហព័ន្ធសហព័ន្ធមានប្រសាសន៍រម្លឹកថា៖នៅពេលបើកការប្រកួតជើងឯកខាងមុខនេះខ្ញុំស្នើសុំឱ្យលោកគ្រូតាទាំងអស់ដែលជាគណ:កម្មការបច្ចេកទេសជាអាជ្ញាកណ្តាលចៅក្រម ប្រកាន់នូវភាពសុក្រឹតយុត្តិធម៌កុំមានការយោគយល់បក្ចពួកឱ្យសោះ ។ចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលចូលរួមប្រកួតត្រូវគោរពឱ្យបាននូវបទបញ្ជានៃការប្រកួត ក៏ដូចជាគោរពវិន័យកុំប្រើល្បិចនិងត្រូវស្មោះត្រង់ជានិច្ចទៅនឹងវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាពទើបលទ្ធផលល្អ។លោកបណ្ឌិតសភាចារ្យច័ន្ទសារុនបានសម្តែងការកោតសរសើរចំពោះកីឡាករ កីឡាការិនីល្បុក្កតោ ដែលកន្លងមក បានខិតខំបញ្ចេញសមត្ថភាពដណ្តើមមេដាយមាសប្រាក់សំរិទ្ធយ៉ាងច្រើនជូនជាតិក្នុងអំឡុងចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបញ្ជាក់ថាជាគោលដៅខាងមុខសហព័ន្ធនឹងខិតខំបង្រួបបង្រួមគ្រប់និន្នាការព្រឹទ្ធាចារ្យល្បុក្កតោទាំងអស់ឱ្យស្ថិតនៅក្រោមការដឹកនាំរបស់សហព័ន្ធតែមួយ សាមគ្គីភាពមិត្តភាពសហប្រតិបត្តិការដើម្បីឆ្ពោះទៅរកជោគជ័យនៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ពិសេសការស្វែងរកការជួយពីវិស័យឯកជនបន្ថែមពីការផ្កត់ផ្គង់របស់ក្រសួងអប់រំយុវជននិងកីឡាជាសេចក្តីត្រូវការចាំបាច់ដែលសហព័ន្ធត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់ស្វែងរកវិស័យឯកជន។ លោកបន្ថែមថាតាមសកម្មភាពនិងសក្តានុពលរបស់កីឡាល្បុក្កតោកម្ពុជាបច្ចុប្បន្នគឺអាចមានលទ្ធភាពខ្ពស់ក្នុងការដណ្តើមជ័យលាភីល្អជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។

លោកអ៊ូតារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានឲ្យដឹងថា៖ការប្រកួតជើងឯកឆ្នាំ២០២០នេះ សហព័ន្ធបានទទួលការជួយ ឧបត្ថម្ភពីក្រុមហ៊ុនសម្រស់ធម្មជាតិរួមជា មួយនឹងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡាដែលធ្វើឲ្យកម្មវិធីប្រកួតជើងឯកឆ្នាំនេះមានលក្ខណៈធំជាងឆ្នាំមុនៗ។ លោក អ៊ូ តារា បញ្ជាក់ថា៖សម្រាប់ការប្រកួតឆ្នាំ២០២០នេះអ្នកស្រីនួនសុន្ទរីនាយិការក្រុមហ៊ុនសម្រ់សធម្មជាតិបានឧបត្ថម្ភថវិកាចំនួន ១៦៨៥០ដុល្លារ គាំទ្រការប្រកួតនេះ។ លោកអគ្គលេខាធិការបានឲ្យដឹងទៀតថា៖សម្រាប់ការប្រកួតជើងឯកល្បុក្កតោឆ្នាំ២០២០នេះ គឺមានការផ្លាស់ប្ដូរនិងធ្វើទំនើបកម្មទាក់ទងទៅនឹងការរៀបចំប្រកួត ក៏ដូចជាកម្រិតបច្ចេកទេសកីឡាករកីឡាការិនីដោយជម្រុញ ឱ្យមានសិទ្ធផលខ្ពស់និងការប្រកួតកាន់តែមានភាពគុណភាពជាងមុន។ចំណែកអត្តពលិកមានចំនួន១៩៣នាក់មកពីសាលាគុនទូទាំងប្រទេសមានគណៈកម្មការជាង៤០នាក់អ្នកស្មគ្រចិត្ត១៥នាក់មានប្រាក់រង្វាន់បន្ថែមពីវិស័យឯកជន៕

Loading...