Bayern លេីកពានទី៥ ក្នុងឆ្នាំនេះ ក្រោយផ្ដួល Dortmund ៣-២

143

Bayern Munich បានលេីកពាន German Super Cup 2020 ដែលជាពានទី៥ ក្នុងឆ្នាំនេះ ក្រោយយកឈ្នះ Borussia Dortmund ក្នុងលទ្ធផល ៣-២ នៅរាត្រីថ្ងៃពុធ ទី៣០ ខែកញ្ញា ។

កីឡាករខ្សែការពារ Joshua Kimmich ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទីចុងម៉ោង នៃកីឡដ្ឋាន Allianz Arena ដេីម្បីជួយក្រុមឈ្នះពានបេីករដូវកាលប្រចាំប្រទេសរបស់ខ្លួន បន្ទាប់ពីពាននេះគ្រប់គ្រងដោយ Dortmund កាលឆ្នាំ២០១៩។

នេះជាពានរង្វាន់ទី៥ ត្រឹមឆ្នាំ២០២០ នេះដែល ក្រុមខ្លារខិន Bayern បន្ថែមលេីពាន Bundesliga, German Cup, UEFA Champions League និងពានរង្វាន់ UEFA Super Cup ក្រោមការបង្វឹករបស់លោក Hansi Flick។

ក្នុងនាមជាក្រុមការពារជេីង Bundesliga ផងនោះ Bayern ទេីបតែរកបាន ៣ពិន្ទុប៉ុណ្ណោះក្នុងលីគកំពូល នៃការចាប់ផ្តេីមរដូវកាលថ្មី ២ប្រកួត ឈ្នះ១ និងចាញ់១៕

Loading...