ភ្នំពេញ៖ កុមារា Kasidej Vasunan (ហៅ DOME) ដែលជាយុវជនសាលាបាល់ទាត់បឹងកេត និងត្រូវជាកូនប្រុសរបស់អ្នកស្រីប្រធានក្លិបបឹងកេត បានចេញដំណើរទៅកាន់ប្រទេសអេស្ប៉ាញនៅថ្ងៃត្រង់ថ្ងៃសុក្រនេះតាមការកោះហៅរបស់សាលាបាល់ទាត់ក្លិប Barcelona ( FCBESCOLA ) ដើម្បីសាកល្បងសមត្ថភាព បន្ទាប់ពីរូបគេធ្លាប់បានទៅហ្វឹកហាត់កន្លងមកនៅទីនោះ និងទទួលបានការចាប់អារម្មណ៍ពីក្រុមគ្រូបង្ហាត់។
ទំព័រហ្វេសប៊ុករបស់ Boeungket Academy បានសរសេរឱ្យដឹងថា ការសាកល្បងនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៧ ខែមេសាខាងមុខ ហើយប្រសិនបើជាប់ នោះ កុមារ៉ាDOME នឹងចូលរួមការហ្វឹកហាត់ជាមួយសាលាបាល់ទាត់ក្លិប Barcelona ( FCBESCOLA ) ចាប់ពីខែមិថុនាតទៅ ។
នេះគឺជាលើកទីបី របស់កុមារា DOME ដែលធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ បន្ទាប់ពីការទៅចូលរួមហ្វឹកហាត់២លើកកន្លងមក កាលពីឆ្នាំ ២០១៨ ជាមួយនឹងកុមារជាច្រើននាក់មកពីជុំវិញពិភពលោក។ បើសិនកុមារ៉ារូបនេះធ្វើតេស្តជាប់នោះ វាគឺជាប្រវត្តិសាស្ត្របាល់ទាត់ហើយសម្រាប់កម្ពុជាដែលមានកុមារកម្ពុជាអាចមានសមត្ថភាពហ្វឹកហ្វាត់នៅក្លិបបាល់ទាល់យក្សនៅលីគកំពូលអេស្ប៉ាញBarcelona៕