Barcelona ជាក្លិបបាល់ទាត់ទីមួយលើលោកដែលចាយលុយច្រើនបំផុតលើកីឡាករ

370

ក្លិបយក្សនៅលីគកំពូលអេស្ប៉ាញ Barcelona បានក្លាយជាក្លិបបាល់ទាត់ទីមួយដែលបានចំណាយលុយជាងកន្លះពាន់លានអឺរ៉ូទៅលើកីឡាករ បន្ទាប់ពីការចំណាយទៅលើបុគ្គលិកទាំងអស់បានកើនឡើង៤២%ពីឆ្នាំមុន។ នេះបើយោងតាមការសិក្សាមួយដែលធ្វើឡើងដោយក្រុមហ៊ុន​ KPMG។

 

ការសិក្សានេះបានបង្ហាញឲ្យដឹងថា ក្លិបអ្នកមានបុណ្យ Barcelona បានចុះកិច្ចព្រមព្រៀងយកកីឡាករសញ្ជាតិប្រេស៊ីល គឺ Philippe Coutinhoពីក្លិបហង្សក្រហម Liverpool នៅក្នុងខែមករា ឆ្នាំ២០១៩ ក្នុងតម្លៃខ្លួន១៦០លានអឺរ៉ូ បានធ្វើឲ្យការចំណាយលើបុគ្គលិកឈានដល់៥៦២លានអឺរ៉ូក្នុងមួយឆ្នាំ។ បន្ថែមលើនេះ ការមកដល់នៃកីឡាករសញ្ជាតិបារាំង Ousmane Dembele នៅក្នុងខែសីហា ឆ្នាំ២០១៧ បូករួមទាំងការធ្វើកុងត្រាថ្មីជាមួយកីឡាករមួយចំនួនដូចយ៉ាង Lionel Messi បានធ្វើឲ្យការចំណាយរបស់ក្លិប Barcelona កើនឡើងយ៉ាងខាំ្លង។

ក្រៅពីក្លិប Barcelona នេះ ក្លិបPSG (Paris St Germain) គឺជាក្លិបបាល់ទាត់ទីពីរដែលចំណាយច្រើនលើកីឡាករ គឺចំនួន៣៣២លានអឺរ៉ូ បានកើនឡើង ២០%។ បើទោះបីក្លិបបាល់ទាត់ទាំងនេះកើននូវការចំណាយលើកីឡាករមែន ប៉ុន្តែក្លិប Manchester City ម្ចាស់ជើងឯកនៅលីគកំពូលអង់គ្លេសវិញ បែរជាធ្លាក់ចុះការចំណាយរបស់ខ្លួន៥%ទៅវិញ។ ការសិក្សាបានអះអាងថា Manchester City គឺជាក្លិបមានបំផុតជាមួយទឹកប្រាក់ ១.១៨២ពាន់លានអឺរ៉ូ។

ចំណែកកីឡាករដែលថ្លៃបំផុតលើលោកវិញ គឺ Neyma(២២៩លានអឺរ៉ូ) Kylian Mbappe(២១៥លានអឺរ៉ូ) និងកីឡាករឆ្នើមបំផុតនៅលើលោក Messi (២០៣លានអឺរ៉ូ)៕

Loading...