Barcelona ខាតអស់ ១១៤លានដុល្លារ សម្រាប់ឆ្នាំ ២០១៩-២០ ដោយសារ Covid-19

119
Barcelona announces $ 114 million loss for 2019-2020 due to Covid-19
Barcelona announces $ 114 million loss for 2019-2020 due to Covid-19

ក្លិបបាល់ទាត់ Barcelona បានប្រកាសពីការខាតបង់ប្រាក់ចំនួន៩៧លានអឺរ៉ូ (១១៤,២៨លានដុល្លារអាមេរិក) បន្ទាប់ពីបង់ពន្ធឆ្នាំ២០១៩-២០២០ ដែលនេះជាលទ្ធផល នៃជំងឺរាតត្បាតពីជំងឺ Covid-19 ខណៈដែលគម្រោងនៃការប៉ាន់ស្មានចំនួន១ពាន់លានអ៊ឺរ៉ូ នៃប្រាក់ចំណូលត្រូវបានបរាជ័យ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ។

ក្លិបរបស់អេស្ប៉ាញមួយនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃចន្ទនេះថា ពួកគេរកបានប្រាក់ចំណូល៨៥៥លានអឺរ៉ូ ដែលចំនួននេះ ធ្លាក់ចុះ១៤ភាគរយ ដែលខ្លួនរកបាន ៩៩០លានអឺរ៉ូ នៅក្នុងឆ្នាំ២០១៨-២០១៩, ខណៈដែលបំណុលសុទ្ធសរុបរបស់ពួកគេបានកើនឡើងទ្វេដង ដល់៤៨៨លានអឺរ៉ូ។

ក្លិបបានឲ្យដឹងថា នឹងមានការខាតបង់ជាបន្តទៀតរហូតទាល់តែអ្នកគាំទ្រ អាចវិលត្រឡប់មកទស្សនាផ្ទាល់ នៅក្នុងពហុកីឡដ្ឋានវិញ នៅក្នុងប្រទេសអេស្ប៉ាញ។

ការព្យាករណ៍បានបង្ហាញថា ប្រាក់ចំណូលរបស់ក្លិប Barcelona សម្រាប់ឆ្នាំ២០២០-២០២១ មានចំនួន៧៩១លានអឺរ៉ូ៕

Loading...