កីឡាការិនី តាំង មករា កំពុងខិតខំហ្វឹកហាត់សម្រួចសមត្ថភាព ចង់ជាប់ជម្រើសជាតិ

79

កីឡាការិនី តាំង មករា កំពុងលេងឱ្យក្រុមសិង្ហក្រម​ «ភ្នំពេញក្រោន» បានបង្ហាញឆន្ទៈរបស់ខ្លួនថា បច្ចុប្បន្ននាងកំពុងខិតខំហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពឱ្យបានល្អ​ ដោយមានបំណងប្រាថ្នាចង់ជាប់នៅក្នុងក្រុមជម្រើសជាតិបាល់ទាត់នារីចេញទៅប្រកួតអន្តរជាតិនានា ជាពិសេសគឺការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

កីឡាការិនីមានប្រភពចេញពីក្រុមថ្នាលខេត្តបាត់ដំបង តាំង មករា មានក្តីសុបិនដ៏ធំក្នុងអាជីពបាល់ទាត់របសស់ខ្លួនគឺចង់ក្លាយជាជម្រើសជាតិបាល់ទាត់នារីលេងតំណាងឱ្យកម្ពុជា និងចង់ចេញទៅប្រកបអាជីពឱ្យក្លិបបាល់ទាត់នៅប្រទេសជិតខាង ដើម្បីអភិវឌ្ឍន៍សមត្ថភាផ្ទាល់ខ្លួនផង និងបង្ហាញអន្តរជាតិថា កីឡាការិនីបាល់ទាត់កម្ពុជាក៏មានសក្តានុពលដែរ។

មុនឈានជើងចូលក្នុងក្លិបបាល់ទាត់ល្បីឈ្មោះភ្នំពេញក្រោន កីឡាការិនី តាំង មករា គឺជាក្រុមថ្នាលលេងឱ្យក្លិបអង្គការមួយនៅខេត្តបាត់ដំបង តួនាទីជាខ្សែបំរើ និងការពារល្អ ត្រូវក្លិបភ្នំពេញក្រោន សម្រេចជ្រើសរើសចូលក្លិបក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ លេងពានរង្វាន់បាល់ទាត់លីគនារី ដែលរៀបចំដោយសហព័ន្ធបាល់ទាត់កម្ពុជាជាលើកដំបូង នៅក្នុងឆ្នាំ២០២០។ កីឡាការិនីរូបនេះជាកូនស្រុកអ្នកបាត់ដំបងមានបងប្អូនចំនួន៤នាក់ ដែលនាងជាកូនពៅ ក្នុងគ្រួសារ ហើយបានចូលប្រឡូកជាកីឡាការិនីបាល់ទាត់ តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ៕

Loading...