កីឡាវាយកូនឃ្លីលើតុទ្វីបអាស៊ីផ្តល់គម្រោងគាំទ្រចំនួនពីរដល់កម្ពុជា

83

សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានឹងទទួលបានគម្រោងចំនួន២ពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុទ្វីបអាស៊ីនៅត្រឹមពាក់កណ្តាលឆ្នាំ២០២០ជាសម្ភារៈហ្វឹកហាត់និងថវិកាដើម្បីរៀបចំការហ្វឹកហាត់និងប្រកួតលក្ខណៈបោះជុំរំនិងបណ្តុះបណ្តាលប៉ុន្តែនៅចុងឆ្នាំ២០២០អាចនឹងមានគម្រោង១បន្ថែមទៀតខណៈដែលសកត្តានុពលរបស់កីឡាវាយកូនបាល់លើតុរបស់កម្ពុជាត្រូវបានគេវាយតម្លៃពីការខិតខំប្រឹងប្រែងក្នុងរបត់គ្រប់គ្រងដឹកនាំថ្មីទទួលបានកម្រិតបច្ចេកទេសល្អជាងពេលមុនៗ។ នេះតាមការអះអាងពីលោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា មានប្រសាសន៍ថា៖ខ្ញុំរំភើបនិងត្រេកអរក្រៃលែងនៅពេលទទួលបានដំណឹងនេះពីកីឡាវាយកូនឃ្លីលើតុទ្វីបអាស៊ីដែលបានយកចិត្តទុកដាក់ជួយដល់សហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា។ជាមួយគ្នានេះដែលប្រសិនបើការអនុវត្តគម្រោងទី១និងទី២ទទួលបានលទ្ធផលល្អនោះសហព័ន្ធកីឡាវាយកូនឃ្លីលើតុទ្វីបអាស៊ីបានបង្ហាញភ្លើងខៀវថានឹងមានគម្រោងទី៣ទៀតនៅចុងឆ្នាំ២០២១នេះ។លោកស៊ុនសុទ្ធារិទ្ធបន្ថែមលម្អិតថា៖គម្រោងទី១សហព័ន្ធយើងទទួលបានតុចំនួន១៦ដែលក្នុងនោះមានតុចំនួន៨ជាតុសម្រាប់បម្រើការហ្វឹកហាត់និងតុចំនួន៨ទៀតជាតុសម្រាប់ការប្រកួតជាផ្លូវការទាំងកម្រិតជាតិនិងអន្តរជាតិ។ក្នុងគម្រោងទី១នេះដែរសហព័ន្ធអាស៊ីបានផ្ដល់ឲ្យកម្ពុជានូវគ្រាប់បាល់សម្រាប់ប្រកួតចំនួន៥០០គ្រាប់,រ៉ាក់កែតចំនួន៥០។រនាំងសម្រាប់ឃាំងជុំវិញកន្លែងប្រកួតចំនួន៥០ផ្ទាំងតារាងសម្រាប់ដាក់ពិន្ទុចំនួន៨និងតុសម្រាប់អាជ្ញាកណ្ដាលចំនួន៨ទៀត។សម្រាប់គម្រោងទី២គឺនៅខែមីនាឆ្នាំ២០២០នេះសហព័ន្ធទ្វីបអាស៊ីនឹងជួយឲ្យកីឡាករកីឡាការិនី កម្ពុជាបោះជុំរំដើម្បីហ្វឹកហាត់ដោយផ្តោតទៅលើយុវជនប៉ុន្តែមិនទាន់ដឹងច្បាស់លម្អិតនៅឡើយទេដោយរង់ចាំជំនួបពិភាគ្សាគ្នាពីព្រោះគម្រោងទី២នេះយើងមិនទាន់ពិនិត្យជ្រើសរើសកន្លែងថាសម្រេចនៅទីណានៅឡើយទេគឺមានទឹកប្រាក់ខ្ទង់៦០០០ដុល្លារអាមេរិក។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា

ទាក់ទងទៅនឹងសំណួរអំពីផែនការយុទ្ធសាស្ត្រដើម្បីឆ្ពោះទៅនឹង ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនៅខែវិច្ឆិកាឆ្នាំ២០២១ខាងមុខតើសហព័ន្ធកីឡាវាយកូនឃ្លីលើតុរៀបចំរបៀបណា?លោកអគ្គលេខាធិការពន្យល់បញ្ជាក់ថា៖ខ្ញុំធ្លាប់ដើរចេញពីសហព័ន្ធនេះរយៈពេល៥ឆ្នាំខ្ញុំមិនដែលឃើញសហព័ន្ធកីឡាអាស៊ីយកចិត្តទុកដាក់ទេប៉ុន្តែខ្ញុំបានវិលមកកាន់តំណែងអគ្គលេខាធិការដ៍សំខាន់នេះជាថ្មីក្រោមការដឹកនាំរបស់ប្រធានថ្មីគឺលោកនាយឧត្តមសេនីយ៍គៀតច័ន្ទថារិទ្ធគឺយើងទទួលបានការគាំទ្រទាំងថ្នាក់ជាតិវិស័យឯកជន, អន្តរជាតិព្រមទាំងក្រិតទ្វីបអាស៊ីផងដែរគឺធ្វើឲ្យសក្តានុពលយើងឡើងជាលំដាប់។នេះជាការពិតមិនមែនខ្ញុំចេះតែអួតទេសុំមើលជាក់ស្តែង។ចំពោះព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមចុងឆ្នាំ២០២១នេះខ្ញុំរម្ពឹងខ្ពស់នឹងដណ្តើមបានមេដាយកម្រិតណាមួយមិនខានគឺខ្ញុំត្រៀមទៅលើវិញ្ញាសាវាយជាគូ។លោកបានបញ្ជាក់ថាផែនការរបស់សហព័ន្ធគឺយើងបង្វឹកផ្តោតខ្លាំងលើវិញ្ញាសាវាយគូក្នុងមួយខែៗយើងប្រកួតធ្វើតេស្តិ៍ផ្តល់រង្វាន់ជាច្រើនលើកជាមួយគ្នានេះនៅមុនខែវិច្ឆិកាឆ្នាំ២០២១យើងធ្វើការប្រកួតជម្រើសជាតិឲ្យបានរួចរាល់ជ្រើសរើសអត្តពលិកទៅប្រកួតនៅវៀតណាមតែម្តង។សមាមាសភាពដែលយើងត្រៀមគឺអត្តពលិកចំនួន៧នាក់ក្នុងនោះមានកីឡាករចំនួន៤នាក់កីឡាការិនីចំនួន៣នាក់ផ្តោតទៅលើវិញ្ញាសាវាយគូ៕

Loading...