ក្លឹបកាំភ្លើងធំ Arsenal ដែលដឹកនាំដោយលោក Mikel Arteta នឹងត្រូវបើកទ្វាស្វាគមន៍ក្រុមការពារតំណែងជើងឯក Manchester City ក្នុងពានរង្វាន់ League Cup វគ្គ៨ ក្រុមចុងក្រោយ។
ក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពីយប់មិញ Arsenal បានយកឈ្នះ Liverpool ដោយបាល់កាត់សេចក្ដី ៥ ទល់នឹង ៤ បន្ទាប់ពីលេងពេញម៉ោងបានត្រឹមស្មើគ្នា ០-០ ។ ហើយត្រូវបានចាប់ឆ្នោតប៉ះជើងខ្លាំង Man City នៅវគ្គ ៨ ក្រុមចុងក្រោយ។
Some tasty ties in the Quarter-Finals!#EFL | #CarabaoCup pic.twitter.com/MJ8ft9FbdI
— Carabao Cup (@Carabao_Cup) October 1, 2020
ក្រុមត្រូវជួបគ្នានៅវគ្គ Quarter Final៖
- Stoke City ប៉ះ Tottenham
- Brentford ប៉ះ Newcastle United
- Arsenal ប៉ះ Manchester City
- Everton ប៉ះ Manchester United
Loading...