
ក្រុមកាំភ្លេីងធំ Arsenal បានគ្រងតំណែងជេីងឯកពានបេីករដូវកាលអង់គ្លេស FA Community Shield 2020 បន្ទាប់ពីយកឈ្នះក្រុមហង្សក្រហម Liverpool ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ នារាត្រីថ្ងៃអាទិត្យ ទី ២៩ ខែសីហា ឆ្នាំ២០២០។
ការប្រកួតត្រូវបានធ្វេីឡេីងនៅកីឡដ្ឋាន Wembley ដោយក្រុមរបស់លោក Mikel Arteta បានបេីកការនាំមុខ ១គ្រាប់មុន នៅនាទី ១២ ធ្វេីបានសម្រេចរបស់ខ្សែប្រយុទ្ធ Emerick Aubameyang ក្រោយទទួលបាល់ពី Saka តែត្រូវបានខ្សែបម្រេីជប៉ុន ដែលដាក់ចូលលេងវគ្គទី២ Takumi Minamino រកគ្រាប់តាមស្មេីវិញនៅនាទី ៧៣ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០ នាទីតែម្តង។

ក្នុងការប្រកួតនេះដែរពុំមានថែម ១៥នាទី ២ ដងនោះទេ ដោយសម្រេចទាត់ប៉េណាល់ទីយកចាញ់-ឈ្នះតែម្តង ក្រុម Arsenal បានទាត់ចូលទាំង ៥គ្រាប់ រីឯ Liverpool វិញធ្វេីបានសម្រេចតែ ៤គ្រាប់ប៉ុណ្ណោះ។
ពានរង្វាន់ FA Community Shield ជាពានទី ២ ក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Arteta បន្ទាប់ពីពាន FA Cup ដែលបានឈ្នះកាលពីដេីមខែសីហានេះ ដេីម្បីប៉ះ Liverpool ដែលជាជេីងឯក Premier League រដូវកាលឆ្នាំ ២០១៩-២០២០ ។

គួរបញ្ជាក់ផងថា Arsenal បានឈ្នះពានរង្វាន់ Community Shield ១៦ដង ខណៈក្រុម Liverpool ១៥ ដង និង Manchester United ២១ ដង។ ក្រុមកាំភ្លើងធំ Arsenal បានឈ្នះពានរង្វាន់នេះចំនួន ៤ ដងក្នុងចំណោម ៧ រដូវកាលចុងក្រោយនេះ៕