កីឡាកងទ័ពទទួលបានសម្ភារៈកីឡាតម្លៃ២៥ម៉ឺនដុល្លារពីក្រុមហ៊ុន ORIENT NOBLE ដើម្បីផលិតកីឡាករឆ្នើមៗដណ្តើមមេដាយជូនជាតិ

106

ក្រុមហ៊ុន ORIENT NOBLE Group បានផ្តល់សម្ភារៈកីឡាដែលមានតម្លៃ ២៥០០០០ដុល្លារ ដល់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទកាលពីប្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១។ ជាមួយគ្នានេះតំណាងក្រុមហ៊ុនបានអះងាងថាសម្ភារៈសម្រាប់ហ្វឹកហាត់កីឡាជាច្រើនមុខពីក្រុមហ៊ុន ORIENT NOBLE Group នេះដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាស្របបេលដែលមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទផលិតកីឡាករឆ្នើមបានល្អជាច្រើនប្រភេទដណ្តើមមេដាយជូនជាតិ។

លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និង ទទួលនោះដែលមានវត្តមានលោកតែម ម៉ឺនអនុប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទនិងជាប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនិងមន្ត្រីក្រោមចំណុះផងដែរ។

លោកតែមម៉ឺនដែលមានតួនាទីច្រើនក្នុងកីឡាបានថ្លែងថា៖មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដែលជាស្ថាប័នគ្រប់គ្រងដឹកនាំនិងផលិតធនធានអត្តពលិកឆ្នើមចំណុះឲ្យក្រសួងការពារជាតិប៉ុន្តែគឺជាសេនាធិការមួយយ៉ាងជិតស្និទ្ធជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងដៃគូជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៍ដូចគណៈកម្មាធិការរៀបចំការប្រកួតអាស៊ីអាគ្នេយ៍Cam sosoc នព្រមពាក់ព័ន្ធជាមួយបណ្តាសហព័ន្ធកីឡាជាតិក្នុងបុព្វហេតុកីឡារបស់ជាតិតែមួយ។ លោកតែមម៉ឺនបានបន្ថែមថា៖មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបានបញ្ជូនមន្ត្រីគ្រូបង្វឹកនិងកីឡាករកីឡាការិនីទៅចូលរួមប្រកួតកីឡាកម្រិតជាតិនិងចូលរួមសកម្មភាពកីឡាកន្លងមកទទួលបានលទ្ធផលល្អ។បច្ចុប្បន្នត្រៀមអត្តពលិកគ្រូបង្វឹកដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើក ទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។លោកតែមម៉ឺនបានរម្លឹកពីស្នាដៃក្នុងការប្រកួតទាំងថ្នាក់ជាតិនិងអន្តរជាតិរបស់អត្តពលិកកន្លងមកទទួលបាន លទ្ធផលសរុបមេដាយ ពីឆ្នាំ២០០៦ដល់ឆ្នាំ២០២០ចំនួន១៦៥៤គ្រឿងក្នុងនោះមេដាយមាស ចំនួន៥៧៦គ្រឿង :មេដាយប្រាក់ ចំនួន៥៩៧គ្រឿង មេដាយសំរិទ្ធ ចំនួន៤៨១គ្រឿង និង ខ្សែក្រវាត់ ចំនួន៣៧គ្រឿង ខណៈដែលអត្តពលិករបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទមានចំនួនរង្វង់ចំនួន២០០នាក់។

ដោយឡែកសម្ភារៈកីឡារបស់ ក្រុមហ៊ុន ORIENT NOBLE Group ជាច្រើនប្រភេទក្នុងនេះពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លើកស្ទួយវិស័យកីឡាជាតិក៏ដូចជាវិស័យកីឡាកងយោធពលខេមរភូមិន្ទឱ្យមានសន្ទុះរីកចម្រើនទៅមុខជាលំដាប់ដើម្បីត្រៀមចូលរួមប្រកួតកីឡាថ្នាក់ជាតិអន្តរជាតិនិងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេស វៀតណាមនិងប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

លោកនាយឧត្តមសេនីយ៍ឃឹម ប៊ុនសុងបានបញ្ជាក់ឲ្យដឹងថាក្នុងការប្រកួតកីឡាជើងឯកជាតិឆ្នាំ២០២០ដែលទើបតែបញ្ចប់ថ្មីៗនេះដោយមិននិយាយពីមេដាយប្រាក់ និង សំរិទ្ធនោះកីឡាកងយោពលខេមរភូមិន្ទបានទទួលមេដាយមាសដោយឈរនៅលំដាប់លេខ១ក្នុងចំណោម ៨ប្រភេទកីឡា ។លោកបន្តថាកីឡាករ កីឡាការិនីដែលចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កីឡាទ្វីបអាស៊ី និង ជើងឯកពិភពលោកដែលឈ្នះជយលាភីក៏មានការចូលរួមពីកីឡាករ កីឡាការិនីកងយោធពលខេមរភូមិន្ទដែរ នៃក្រសួងការពារជាតិ។« ខ្ញុំមានជំនឿចិត្តថាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមឆ្នាំ២០២១ និង ស៊ីហ្កេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះក៏នឹងមានកីឡាករ កីឡាការិនីកងយោធពលខេមរភូមិន្ទចូលរួមឈ្នះមេដាយផងដែរ»។

Loading...