Anthony Joshua នឹង​ឡើង​ការពារ​ខ្សែក្រវាត់​៣ស្ថាប័ន​ទល់នឹង​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Usyk នៅ​ខែ​កញ្ញា​

207

កីឡាករ​ប្រដាល់​អង់គ្លេស​ម្ចាស់​ខ្សែក្រវាត់​ទំងន់​ពិភពលោក ៣​ស្ថាប័ន Anthony Joshua នឹង​ឡើង​ការពារ​ខ្សែក្រវាត់​ទាំង៣ របស់ខ្លួន​នៅ​ខែកញ្ញា​ខាងមុខនេះ​ជួប​ជាមួយ​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Usyk​។ ​​

កីឡាករ​វ័យ ៣១ឆ្នាំ Anthony Joshua បច្ចុប្បន្នកំពុង​គ្រប់គ្រង​ខ្សែក្រវាត់ IBF, WBA និង WBO ស្របពេល​កីឡាករ​វ័យ ៣៤ឆ្នាំ Oleksandr Usyk មិន​ធ្លាប់​វាយ​ក្នុង​ប្រភេទ​ទំងន់​ដណ្តើម​ខ្សែក្រវាត់​បែបនេះ​ទេ​។​

​​Oleksandr Usyk ដែល​ធ្លាប់ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ទំងន់​ស្រាល មាន​ប្រវត្តិ​ប្រកួត ១៨​លើក​ឈ្នះ​ទាំង ១៨លើក​។ ​​ការប្រកួត​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន​របស់​ក្លិប​បាល់ទាត់ Tottenham Hotspur ដែល​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​ត្រឹម ២ម៉ឺន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​។

Joshua ត្រូវបាន​គេ​ស្មើ​ឱ្យ​ឡើង​ប្រកួត​បន្ទាប់ពី​ជំនួប​ទល់នឹង Tyson Fury មិនអាច​ទៅរួច ​ទោះ​បីជា​​មាន​ការចរចា​ជាច្រើន​ខែ​រវាង​ភាគី​ទាំងពីរ និង​មានការ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ រហូត​ឈានដល់​ការលុបចោល​ការប្រកួត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៤ ខែសីហា​លើទឹក​ដី​អារ៉ាប៊ី​សាអ៊ូឌីត​។ ​​ជាមួយគ្នា​នោះដែរ Tyson Fury ក៏ត្រូវ​ឡើង​សង្វៀន​ដែរ​ដោយ​នឹងត្រូវ​ជួប​ជាមួយ Deontay Wilder តែ​ត្រូវ​លើក​ពី​ថ្ងៃទី២៤ ខែកក្កដា​ទៅ​ថ្ងៃទី៩ ខែតុលា​វិញ​៕

Loading...