កីឡាការិនី​វាយ​កូន​បាល់ Angelique Kerber ម្នាក់ទៀត​ហើយសម្រេច​ចិត្ត​មិន​ចូលរួម​ប្រកួត​អូឡាំពិក​នៅ​ជប៉ុន​

43

កីឡា​ការិនី​អាល្លឺម៉ង់ Angelique Kerber បាន​ក្លាយ​ជា​កីឡា​ការិនី​វាយ​កូន​បាល់​ម្នាក់​ទៀត​ ដែល​ប្រកាស​ខ្លួន​មិន​ចូលរួម​ការប្រកួត​អូឡាំពិក​រដូវ​ក្តៅ ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ កីឡា​ការិនី​វ័យ ៣៣​ឆ្នាំ​អាល្លឺម៉ង់​រូប​នេះ​បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ថា នាង​ត្រូវការ​សម្រាកបន្ទាប់ពី​តានតឹង និង​ហត់នឿយ​ច្រើន​សប្តាហ៍​ជាប់​គ្នា​មក​ហើយ​។

​​Angelique Kerber បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam, Wimbledon សប្តាហ៍​មុន​តែ​ចាញ់​កីឡា​ការិនី​លេខ ១ ពិភពលោក​អូស្ត្រាលី Ashleigh Barty​។ ​ការ​ដក​ខ្លួន​របស់ Kerber បន្ទាប់​ពីមុន​នេះ​ដែរ​កីឡា​ការិនី​អង់គ្លេស Johanna Konta និង​កីឡាករ​អង់គ្លេស Dan Evans សុទ្ធតែ​បាន​ប្រកាស​ដក​ខ្លួន ខណៈ​កីឡាករ​ជើងឯក Grand Slam ២០លើក Roger Federer បាន​ប្រកាស​មិន​ចូល​រួម​ផង​ដែរ​។​ ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ នឹង​ចាប់ផ្ដើម​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​នេះ ខណៈ​វិញ្ញាសា​វាយ​កូន​បាល់​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា​៕

Loading...