
ភ្នំពេញៈ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ (Angkor Tiger FC) បានឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករបរទេសម្នាក់ទៀត ដើម្បីពង្រឹងក្រុមសំរាប់យុទ្ធនាការរដូវកាលថ្មី ២០១៩ ដែលគ្រោងនឹងចាប់ផ្តើមនៅដើម ខែមិនានេះ។
កីឡាករចំនូលថ្មីរូបនោះមានឈ្មោះថា Ramos Alexis Damian គឺជាកីឡាករ ទី៦ ហើយដែរក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ បាននាំចូលសំរាប់រដូវកាលថ្មីនេះ ហើយក្លឹបបានផ្តល់កិច្ចសន្យារយះពេល ១ឆ្នាំ។ កីឡាករ Ramos Alexis មានវ័យ២៩ឆ្នាំ មានកំពស់ ១,៩៣ cm កើតនៅ Mar del Plata, ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
Ramos Alexis បាននិយាយថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំបានមកដល់ពេលយប់ បន្ទាប់ពីធ្វើដំណើរដ៏វែងឆ្ងាយពីប្រទេសរបស់ខ្ញុំ ហើយនៅពេលព្រឹក ខ្ញុំបានចុះកិច្ចសន្យាមួយរដូវកាលជាមួយក្លឹប»។
កីឡាកររូបនេះបន្ដថា «មុនពេលមានការចាប់អារម្មណ៍ពីគ្រូបង្វឹក Oriol ខ្ញុំមានរឿងតិចណាស់ដែលត្រូវគិត ដែលខ្ញុំត្រូវគិតថានឹងសម្រេចចិត្តមកទីនេះ។ ការប្តេជ្ញាចិត្តរបស់ខ្ញុំ គឺលេងអោយអស់ ពីសមត្ថភាព រាល់ការប្រកួត ដែលខ្ញុំត្រូវលេង ដើម្បីឈានដល់កម្រិតដល់ល្អបំផុត នឹងព្យាយាមស្វែងរកគ្រប់បាល់ នេះគឺជាវិធីដើម្បីអាចជួយក្រុម។ ខ្ញុំដឹងថា ខ្ញុំជាកីឡាករ អាជីពអាហ្សង់ទីនទី ១ ដែលនឹងលេងនៅក្នុងប្រទេសកម្ពុជា។ នោះគឺជាការលើកទឹកចិត្តបន្ថែមដើម្បី កេរ្តិ៍ឈ្មោះ របស់ខ្ញុំ និងដើម្បីប្រទេសរបស់ខ្ញុំ»។
Ramos Alexis ធ្លាប់ប្រកបអាជីពលេងបាល់ទាត់នៅប្រទេសជាច្រើនដូចជា ប្រទេសកំណើត, Ecuador, Salvador, Uruguay,Venezuela និង Malta ជាដើម។ ក្លឹបដែល Ramos Alexis ធ្លាប់ចូលរួមលេងមានដូចជា៖ · Club Atlético Aldosivi (ក្របខ័ណ្ឌ Primera B Nacional, ប្រទេស Argentina) · Club Ferro Carril Oeste (ក្របខ័ណ្ឌ Primera B Nacional, ប្រទេស Argentina) · Gimnasia CdU (ក្របខ័ណ្ឌ Torneo Argentino A, ប្រទេស Argentina) · Estudiantes de Río Cuarto (ក្របខ័ណ្ឌ Torneo Argentino B, ប្រទេស Argentina) · Club Atlético Independiente (ក្របខ័ណ្ឌ Torneo Federal A, ប្រទេស Argentina) · Club Atlético General Paz Juniors (ក្របខ័ណ្ឌ Torneo Argentino B, ប្រទេស Argentina) · Huracan de Goya (ប្រទេស Argentina)· Club Técnico Universitario (ក្របខ័ណ្ឌ Ecuadorian Serie A, ប្រទេស Ecuador) · A.D. Isidro Metapan (ក្របខ័ណ្ឌ Salvadoran Primera División, ប្រទេស Salvador) · El Tanque Sisley (ក្របខ័ណ្ឌ Uruguayan Primera División, ប្រទេស Uruguay) · Metropolitanos fc (ក្របខ័ណ្ឌ Venezuelan Primera División, ប្រទេស Venezuela) · Gudja United FC(ក្របខ័ណ្ឌ Maltese First Division, ប្រទេស Malta) Ramos Alexis បានមកដល់ប្រទេសកម្ពុជានៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប នៅល្ងាចថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩ និងបានចូលរួមហ្វឹកហាត់ជាលើកដំបូងជាក្រុមនៅកាលពីម្សិលមិញ។
ប្រភព៖ Angkor Tiger FC